Saturday, May 10, 2025
Homeតារាខ្មែរសេង រដ្ឋា គេថាដើមទ្រួងនៅស្ទើ

សេង រដ្ឋា គេថាដើមទ្រួងនៅស្ទើ

អតីតម្ចាស់ជ័យលាភីMiss Grand Cambodia២០២០នាងសេង រដ្ឋា បានបង្ហាញភាពស៊ិចស៊ីតាមរយៈការថតឈុតប៊ីគីនីព័ណខ្មៅទាំងកណ្ដាលថ្ងៃចែសតែម្ដងជាមួយមិត្តភក្ដិរបស់នាងម្នាក់ទៀតនៅRen Resort ខេត្តព្រះសីហនុកាលពីថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១។ការព្រលែងខ្លួនរបស់សេង រដ្ឋា នេះធ្វើឲ្យមហាជនជាច្រើនបានឃើញរាងតារាម៉ូឌែលរូបនេះកាន់តែច្បាស់ថែមទៀតដោយមានអ្នកខ្លះសរសើរថានាងមានដងខ្លួនស្រឡូនស្អាតសាកសមជាអ្នកបង្ហាញម៉ូដអាជីព ហើយនាងពូកែថែរាងមិនបណ្ដោយឲ្យឡើងគីឡូទេ តែខ្លះទៀតបែជាថានាងរដ្ឋា នៅខ្វះតែម្យាងគត់គឺដើមទ្រួងរបស់នាងនៅស្ទើទៅវិញ។

ហ្វេសបុកឈ្មោះMao Alle បានចូលទៅខមិនថា”ដើមទ្រួងតូចតិច”។Hea Seth បានសរសេរថា”រាងអ្នកមានបុណ្យ ញាំមិនចេះធាត់”។សឿង នីសា”ចង់បានរាងដូចបងណាស់”។Chan Sreypov “ធ្វើបុណ្យម៉េចទើបកើតបានកូនស្រីស្អាតដូចគាត់”។

បើទោះជានាងសេង រដ្ឋា ដោះអាវបង្អួតរាងហាក់ចង់ជ្រុលបន្ដិចមែន ប៉ុន្ដែគ្មានអ្នករិះគន់វ៉ៃប្រហានាងឡើយព្រោះនោះគ្រាន់តែជាការថតរូបក្នុងឈុតប៊ីគីនីប៉ុណ្ណោះ ដែលរូបភាពបែបនេះនាងក៍ធ្លាប់បញ្ចេញអំឡុងប្រកួតMiss Grand Cambodia ក្នុងឈុតប៊ីគីនីដែរ។ដោយឡែកនាងរដ្ឋា វិញតែងតែបង្ហាញការស្រលាញ់អាជីពបង្ហាញម៉ូដនេះខ្លាំងណាស់បើទោះជាមិនទាន់មានឱកាសបង្ហាញមុខលើឆាកអន្ដរជាតិក្ដី។

គូរបញ្ជាក់ថាសេង រដ្ឋា មានដើមកំណើតមកពីខេត្តកំពង់ធំបានក្លាយជាម្ចាស់ពានMiss Grand Cambodia២០២០បន្ទាប់ពីនាងបានប្រកួតយកឈ្នះបេក្ខភាពចំនួន២៤រូបផ្សេងទៀតដែលមកពី២៥ខេត្តក្រុងនៅថ្ងៃផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០ ទើបធ្វើឲ្យថៅកែមហាហង្សសម្រេចចិត្តពាក់មកុដឲ្យនាង។ប៉ុន្ដែភាពរីករាយនោះបានតែមួយភ្លែតស្រាប់តែសេង រដ្ឋា ស្រងូតស្រងាត់វិញដោយសារតែលោកអ៊ិន សុភិន ដែលជាថៅកែមហាហង្សនិងជាអ្នករៀបចំកម្មវិធីMiss Grand Cambodia រដូវកាលដំបូងនេះបានដកមកុដនាងហើយយកទៅប្រគល់ឲ្យនាងលីវ ជីវលី វិញកាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ ធ្វើឲ្យស្រីស្រស់ដើមទ្រួងធំទ្រលុកទ្រលន់នាងជីវលី បានទៅប្រកួតMiss Grand International ២០២០ នៅប្រទេសថៃជំនួសសេង រដ្ឋា ដោយស្វ័យប្រវត្តិ។

ទោះជាយ៉ាងណានាងសេង រដ្ឋា មិនបាក់ទឹកចិត្តឡើយហើយនាងបានឈានជើងចូលប្រឡូកសិល្បៈតាមរយៈការបើកឆាកភ្លាមទទួលបានតំណែងតួឯករឿង”បាបស្នេហ៍អតីត”របស់ផលិតកម្មAd Music ។ប៉ុន្ដែនាងរដ្ឋា មិនដែលបង្ហាញមុខសង្សារជាសាធារណៈនោះទេ ខណៈដែលមុននេះស្រីស្រអែមស្រស់ត្រូវប្រពន្ធតារាសម្ដែងម្នាក់ប្រចណ្ឌនាងបែកផ្សេងក្រោយឃើញប្ដីថតសម្ដែងអោបរឹតរដ្ឋា លើសតម្រូវការអ្នកដឹកនាំសម្ដែងបញ្ជារ៕

RELATED ARTICLES