Saturday, May 10, 2025
Homeតារាខ្មែរពេជ្រ សោភា ព្រមានសង្សារក្មេង

ពេជ្រ សោភា ព្រមានសង្សារក្មេង

ពេជ្រ សោភា បានដាក់ចំៗទៅប្រុសក្មេងឆឹម សក្កដា ដែលបានយករូបកៀកកើយគ្នាជាមួយនាងទៅផុសនៅលើហ្វេសបុកហើយបែជាថាច្រឡំដៃទៅវិញ។សោភា ហាក់អន់ចិត្តចំពោះលោកសក្កដា ដែលនិយាយថាភាពផ្អែមល្ហែមជាមួយនាងនោះជាការលេងសើចទេ ហើយសូមកុំឲ្យបងប្អូនមានការយល់ច្រំឡំទៀតដោយនាងដាក់ជាសំណួរទៅសក្កដា ថា”មានន័យថាយ៉ាងម៉េច ច្រឡំយ៉ាងម៉េច?”។

ជាមួយគ្នានោះដែរសោភា និយាយសង្កត់និងព្រមានទៅសក្កដា ចំៗតែម្ដងថា”ប្រាប់ឲ្យហើយខែនេះពេញ១ខែជារបស់ខ្ញុំ សង្សារហាមផុសរូបជាមួយស្រីណាទាំងអស់ អត់ក្វល់ថាការងារឬមិនការងារអីនោះទេ ហាមសរសេរពាក្យធ្វើដូចខ្លួនអត់សង្សារ អូនស្គាល់លេខម៉ាក់បង ម៉ាក់ថាបើនៅតែផុសចាំតេសួរឲ្យអូន ថាចង់ម៉េច ខែ៦ហ្នឹងអូនសុំពេញ១ខែ”។

គ្រប់គ្នាស្ទើតែមិនគូរឲ្យជឿរថាពេជ្រ សោភា ដែលមិនសូវចូលចិត្តនិយាយរឿងស្នេហានោះតាមពិតនាងប្រចណ្ឌនិងហួងហែងសង្សារដល់ម្លឹង។ល័ក្ខខណ្ឌដ៍តឹងតែងរបស់សោភា ដាក់សម្ពាធលើសង្សារនោះច្បាស់ជាធ្វើឲ្យលោកសក្កដា ប្រឈមល្មើសបម្រាបរបស់សោភា ជាមិនខានព្រោះថាពេញ១ខែមិថុនាឆ្នាំ២០១៦ នេះសោភា បានហាមសង្សារក្មេងរូបនេះដោយមិនអនុញ្ញាត្តិឲ្យកៀកកើយជាមួយស្រីណាម្នាក់នោះទេព្រោះនាងសុំឲ្យលោកបង្ហាញតែរូបកៀកកើយគ្នាជាមួយនាងតែម្នាក់គត់រយៈពេល៣០ថ្ងៃនេះ។

ដោយឡែកលោកសក្ខដា ដែលចាប់ផ្ដើមវិលមកថតសម្ដែងភាពយន្ដសារជាថ្មីវិញនោះច្បាស់ជាមានតារាស្រីស្អាតៗសុំថតសែលហ្វីជាមួយលោកជាមិនខាន តែបើសោភា រឹតបណ្ដឹងសង្សារយ៉ាងនេះតើមាននារីណាគេទៅហ៊ាននែបនិត្យជាមួយតារាសម្ដែងនេះទៀតទៅ?

គូរបញ្ជាក់ថាពេជ្រ សោភា បានធ្វើឲ្យសង្សារក្មេងលោកឆឹម សក្កដា មានការអានអន់ស្រពោនចិត្តព្រោះតែលោកប្រកាសសុំនាងរៀបការនៅឆ្នាំ២០២២ខាងមុខនេះដើម្បីបញ្ចប់រឿងគេថាលោកនិងនាងសាងស្នេហា”ក្លែងក្លាយ”និងចង់លុបបំបាត់ចំពោះការសង្ស័យថាលោកជាបុរសស្រលាញ់ភេទដូចគ្នា តែសោភា មិនបានរំភើបចំពោះរឿងនេះទេហើយថែមទាំងមិនឆ្លើយតបទៀតផង។ដោយចង់ពិសោធន៍ស្នេហ៍លើសោភា ទើបលោកសក្កដា បញ្ចេញសារថាកុំឲ្យយល់ច្រឡំចំពោះរូបភាពលោកស្និតស្នេហ៍សោភា នោះទៀត ស្រាប់តែសោភា ចេញបញ្ជារយ៉ាងតឹងរឹងមិនឲ្យសង្សារស្និតជាមួយនារីណាទាំងអស់ពេញ១ខែមិថុនាតែម្ដង ដែលធ្វើឲ្យលោកសក្កដា ហាមាត់លែងចេញ៕

RELATED ARTICLES