Saturday, May 10, 2025
Homeតារាខ្មែរតើដួង វីរៈសិទ្ធ ទៅមុខឬថយក្រោយ?

តើដួង វីរៈសិទ្ធ ទៅមុខឬថយក្រោយ?

អតីតតារាចម្រៀងផលិតកម្មមហាហង្សនិងហង្សមាសលោកដួង វីរៈសិទ្ធ ដែលគេស្គាល់ថាជាម្ចាស់ពានI Am A Singer Cambodia រដូវកាលទី១នោះបានឈជើងនៅផលិតកម្មរាម រយៈពេលជាង៣ខែហើយដែលការបោះជំហ៊ានថ្មីនេះវីសិទ្ធ ត្រូវចាប់ដៃជាមួយតារាចម្រៀងស្រីជើងខ្លាំងនាងមាស សុខសោភា ។ការដើរចេញពីផលិតកម្មធំមកជ្រកនៅទ្រនុំទើបបង្កើតថ្មីបែបនេះធ្វើឲ្យវីរៈសិទ្ធ បានក្លាយទៅជាតួឯកប្រចាំរាម ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់វីរៈសិទ្ធ ឡើងទៅមុខឬថយចុះនោះពិបាកធ្វើឲ្យគេសន្និដ្ឋានទុកព្រោះថាពេលនេះលោកមិនទាន់ផ្លាស់ប្ដូរស្ទីលច្រៀងសម្ដែងឬធ្វើអ្វីឲ្យខុសកាលពីនៅហង្សមាសឡើយ។

Composer ម្នាក់នៅហង្សមាសបានឲ្យដឹងថាការចាកចេញរបស់ដួង វីរៈសិទ្ធ គឺជាការចង់ផ្លាស់ប្ដូរដៃគូច្រៀងសម្ដែងហើយតារាវ័យក្មេងរូបនេះក៍ចង់សាកតំណែងជាតួឯកប្រចាំផលិតកម្មដែរ។លោកគ្រូភ្លេងរូបនោះសង្កត់ថាកាលនៅហង្សមាសវីរៈសិទ្ធ គឺជាតួរងប៉ុណ្ណោះ ព្រោះតួឯកគឺជាខេមរៈ សិរីមន្ដ និងឱក សុគន្ធកញ្ញា ។លោកសង្កត់ថាការទៅដល់រាម វីរៈសិទ្ធ បានក្លាយទៅជាតួឯកមែនក្រោយពីបានចាប់ដៃគូជាមួយមាស សុខសោភា ដែលជាតារាស្រីលំដាប់ជូរមុខម្នាក់តែបើវីរៈសិទ្ធ នៅហង្សមាសវិញមិនអាចច្រៀងជាមួយឱក សុគន្ធកញ្ញា បានឡើយព្រោះថាសម្លេងតារាទាំង២មិនត្រូវគ្នាក្នុងការធ្វើជាដៃគូគ្នាឆ្លងឆ្លើយនោះទេ។ទោះជាយ៉ាងណាលោកមិនអាចនិយាយបានទេថាតើវីរៈសិទ្ធ នឹងស្ទុះឡើងជាងមុនពេលប៉ៈមាស សុខសោភា ឬក៍អាចថយចុះជាងមុនព្រោះអាស្រ័យទៅលើរាម ផលិតបទចម្រៀង។

អំឡុងពេលនៅហង្សមាសលោកម៉ម វាសនា ហៅដួង វីរៈសិទ្ធ បានចាប់ដៃជាមួយនាងរ៉េត ស៊ូហ្សាណា និងឈិន ម៉ានិច្ច ហើយល្បីគូសមតែមិនខ្លាំងដូចខេមរៈ សិរីមន្ដ ឡើយទើបសម្រេចចិត្តកាន់ពានដើរចូលរាម ទាំងមិនខ្លាចធ្លាក់កូដ។តារាចម្រៀងរូបនេះមានម្ដាយនិងបងប្រុសឈ្មោះម៉ម សំនៀង និងប្អូនប្រុសឈ្មោះម៉ម ពេជ្ជរិទ្ធ ក៍ចាប់អាជីពចម្រៀងដែរពោលគឺ១គ្រួសារសុទ្ធតែជាតារាចម្រៀងទាំងអស់។វីរៈសិទ្ធ បានប្រាប់តាមទូរស័ព្ទថាការទៅរាម គឺដើម្បីស្វែងរកបទពិសោធន៍ថ្មីៗហើយលោកនឹងខំប្រឹងប្រែងមិនឲ្យអ្នកគាំទ្រខកចិត្តនោះទេ។

លោកនូ ស៊ឹប អតីតតារាចម្រៀងហង្សមាសបានឲ្យដឹងថាវីរៈសិទ្ធ ជាតារាចម្រៀងមានប្រជាប្រិយភាពម្នាក់ដែលកាលប្រលងចម្រៀងហើយច្រៀងឆ្លើងឆ្លើយជាមួយលោកឯក ស៊ីដេ បទ”ស្នេហ៍ស្រីង៉ក់ង”នោះរូបគេច្រៀងមិនចាញ់ម្ចាស់ដើមនោះទេ។ចំណែកការទៅរាម ច្រៀងដៃគូជាមួយមាស សុខសោភា នេះទោះជាអាយុខុសគ្នាក្ដី តែពួកគេអាចធ្វើជាដៃគូគ្នាបានព្រោះសម្លេងស៊ីគ្នា៕

RELATED ARTICLES