ពា្រប សុវត្ថិ ត្រូវបានអ្នកជំនិតបំផុតទម្លាយថាកំពូលតារាចម្រៀងរូបនេះច្រៀងជាង២៣ឆ្នាំសល់ទ្រព្យចំនួន ៣០លាន ដុល្លារដែលទឹកប្រាក់នេះមានទំហ៊ុំធំបើប្រៀបធៀបជាមួយតារាផ្សេងៗទៀតនៅស្រុកខ្មែរ។ចំពោះលុយដែលព្រាប សុវត្ថិ មាននោះត្រូវបានគេមើលឃើញថាភាគច្រើននៅក្នុងផ្នែកអចលនទ្រព្យដោយលោកមានដីធ្លីជាច្រើនកន្លែងក្នុងនោះមានទាំងនៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌុលគិរី ដែលលោកត្រៀមបើកជារម្យនីយ៍ដ្ឋាន(Resort)នាពេលខាងមុខ ខណៈដីនៅភូមិច្រេស សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នោះព្រាប សុវត្ថិ បានបើកទៅជាភោជនីយដ្ឋាន (ផ្ទះព្រាប សុវត្ថិ)ដោយចំណាយលុយសាងសង់អស់រាប់សែនដុល្លារ។

បើផ្អែកលើទឹកលុយរបស់ព្រាប សុវត្ថិ នោះគេអាច សន្និដ្ឋានបានថាតារាចម្រៀងGalaxyរូបនេះចង់ជិះរថយន្ដម៉ាកអីក៍បានដែរឲ្យតែលោកចង់ទិញវា តែគេកត់សម្គាល់ថាពេលនេះ ព្រាប សុវត្ថិ មិនទាន់ទិញរថយន្ដRolls Royce ជិះនៅឡើយ ខណៈដែលគូប្រជែងរបស់លោកគឺលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដែលមិនទាន់ត្រូវបានគេទម្លាយថាសល់ទ្រព្យចំនួនប៉ុន្មាននោះ បានទិញរថយន្ដលំដាប់សេដ្ឋីនេះជិះរយៈពេលជិត៤ខែ ទៅហើយ។ប៉ុន្ដែយ៉ាងណាបច្ចុប្បន្នព្រាប សុវត្ថិ មានរថយន្ដទំនើបៗជិះឆ្លាស់គ្នាជាច្រើនគ្រឿងមានដូចជាRange Rover ,Ford និងIsuzu ជាដើម។

អ្នកជំនាញសិល្បៈម្នាក់នៅហង្សមាសដែលធ្លាប់ធ្វើការជាមួយលោកព្រាប សុវត្ថិ ជាង១០ឆ្នាំទៅហើយនោះបាននិយាយ ថា ព្រាប សុវត្ថិ នឹងជិះRolls Royce នៅពេលខាងមុខនេះដែរហើយ។លោកថាចំពោះមូលហេតុដែលព្រាប សុវត្ថិ មិនទាន់ជិះRolls Royce នៅពេលនេះព្រោះមិនចង់បង្ហាញរបស់ថ្លៃនៅពេលដែលមិនសូវមានការងារសិល្បៈ ព្រោះតែកូវីដនិងម្យាងទៀត កុំ ឲ្យមហាជនមើលឃើញថាព្រាប សុវត្ថិ ទិញRolls Royce តាមសិរីមន្ដ ដែរអីចឹងត្រូវតែពន្យាពេលអីចឹងហើយព្រោះបើទិញ ពេលនេះដែរអ្នកខ្លះថាតារាទាំង២ពិតជាកាច់កុងគ្នាដូចគេសង្ស័យមែន។

ព្រាប សុវត្ថិ បានបាត់ប្រាក់ចំណូលពីអាជីពសិល្បៈជាច្រើនសែនដុល្លារនៅរយពេល២ឆ្នាំចុងក្រោយនេះព្រោះតែកូវីដ-១៩ ព្រោះបណ្ដារកម្មវិធីទាំងឡាយដែលគេបានកក់លុយរួចហើយនោះត្រូវបានរំសាយចោលវិញ។ទោះជាយ៉ាងណាព្រាប សុវត្ថិ មិនពឹងលើអាជីពសិល្បៈទាំងស្រុងនោះទេព្រោះលោកមានមុខរបរនៅក្រៅសិល្បៈជាច្រើនពិសេសគឺហាងផ្ទះព្រាប សុវត្ថិ ដែលដឹកអាហារតាមOnlineយ៉ាងសកម្មនៅរដូវកូវីដ។

ដោយឡែកអាជីពសិល្បៈរបស់ព្រាប សុវត្ថិ វិញក្រោយពីបានបុកស្ទួនៗ នូវបទចម្រៀងចូលឆ្នាំខ្មែរដោយចាប់ដៃជាមួយស្រីក្មេងតន់ ច័ន្ទសីម៉ា នោះមកពេលនេះលោកក៍មិនទាន់មានចេញ បទថ្មីៗ ដែរព្រោតែរងចាំឲ្យស្ងប់កូវីដសិន។យ៉ាងណាក្រោយប្ដូរទ្រនុំជាង៩ខែនេះអ្នកជំនាញសិល្បៈនៅតែអះអាងថាព្រាប សុវត្ថិ មិនទាន់ធ្លាក់ចុះកេរ្ដិ៍ឈ្មោះឡើយបើទោះជាអ្នកគាំទ្រព្រាប សុវត្ថិ មួយចំនួននៅតែនិយមស្ដាប់បទចម្រៀង របស់លោកនៅ ហង្សមាសច្រើនជាងGalaxy ក្ដី។

ដោយឡែកGalaxy វិញធ្លាប់បានបញ្ជាក់ថាខាងផលិតកម្មមិនមែនធ្វើការតែត្រឹម៥ឆ្នាំជាមួយលោកព្រាប សុវត្ថិ ទេពោលគឺ ធ្វើ១០ឆ្នាំតទៅមុខទៀតជាមួយគ្នាឯណ្ណោះដែលការអះអាងបែបនេះក្រោយមានការរិះគន់ ពីមនុស្សមួយចំនួនថាGalaxyធ្វើបទចម្រៀងឲ្យព្រាប សុវត្ថិ មិនត្រូវនិងសម្លេងរបស់លោកដូចកាលនៅច្រៀងហង្សមាសឡើយ ដែលធ្វើឲ្យតារា ជើងចាស់ រូបនេះប្រឈមធ្លាក់កូដហើយខេមរៈ សិរីមន្ដ នឹងឈានទៅវ៉ានៅពេលខាងមុខ។ប៉ុន្ដែអតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានអះអាងថាគិតត្រឹមឆ្នាំ២០២១នេះព្រាប សុវត្ថិ មិនទាន់ធ្លាក់ហើយខេមរៈ សិរីមន្ដ ក៍មិនទាន់នាំមុខព្រាប សុវត្ថិ បានដែរ៕





