តារាសម្ដែងរូបស្រស់នាងស៊ឹម ស្រីនិច្ច បានទៅដើរលេងកម្សាន្ដនៅឆ្នេរសមុទ្រនៅខេត្តកំពតហើយនៅពេលដែលនាងកំពុងមានក្ដីសុខជាមួយការស្ដាប់ស្នូរទឹកសមុទ្រនិងខ្សល់បក់បោកមកប៉ៈកាយ៉ានាងត្រជាក់ទាំងកាយទាំងចិត្តនោះស្រាប់តែគេឃើញនាងស្រីនិច្ច ហ៊ានបញ្ចេញភាពស៊ិចស៊ីធ្វើឲ្យប្រុសច្របូកច្របល់ក្នុងអារម្មណ៍តាមរយៈការលេងឈុតប៊ីគីនីបង្ហាញឲ្យឃើញសាច់ភ្លៅសខ្ចីម៉ដខៃរលើបរលោងគូរឲ្យចង់ស្ទាប់អង្អែល។


តាមរយៈការព្រលែងឲ្យឃើញដងខ្លួនដ៍ស្រឡូននោះច្បាស់ជាធ្វើឲ្យប្រុសៗមិនតិចនាក់ទេដែលលង់សម្រស់ស្រីស្អាតរូបនេះជាមិនខានព្រោះតែកន្លងមកគេធ្លាប់តែឭថាមានតែតារាចម្រៀងថោននាងរ៉ាប៊ី ម្នាក់ទេដែលមានសាច់ភ្លៅស្អាតជាងគេតែពេលនេះបែជាមាននាងស្រីនិច្ច ម្នាក់ទៀតកាន់តែមានសាច់ភ្លៅសស្អាតគយគន់មិនចេះជិនណាយឡើយ។



ក្នុងជំនួបតាមទូរស័ព្ទស៊ឹម ស្រីនិច្ច ថារូបភាពនោះគ្រាន់តែជាការបែបបង្ហាញម៉ូដ(Fashion)ប៉ុណ្ណោះមិនជាហួសហេតុពេកនោះទេ។នាងថាបានធ្វើតំណើរទៅកម្សាន្ដនៅមាត់សមុទ្រនៅខេត្តកំពតហើយនៅថ្ងៃសុក្រទី១១មិថុនាទើបនាងវិលត្រឡប់មកភ្នំពេញវិញ។តារាសម្ដែងភាពយន្ដនិងខារ៉ាអូខេលេចធ្លោរូបនេះថាការស្លៀកពាក់របស់នាងគឺធ្វើទៅតាមពេលវេលាមិនបណ្ដោយឲ្យហួសហេតុនោះទេ តែនៅពេលដែលទៅលេងមាត់សមុទ្រនាងត្រូវតែប្រើឈុតនេះហើយ។



តាមរយៈការបញ្ចេញសាច់ភ្លៅសខ្ចីដូចបណ្ដូលចេកនេះស៊ឹម ស្រីនិច្ច ប្រាកដជាធ្វើឲ្យប្រុសៗទាំងឡាយជ្រួលជ្រើមនិងគ្រឺតក្នាញ់សម្រស់របស់នាងកាន់តែខ្លាំងជាមិនខាន ខណៈដែលអ្នកខ្លះសួរថាតើស្រីនិច្ច ហ៊ានបង្អួតសាច់គល់ភ្លៅបែបនេះគូស្នេហ៍របស់នាងមិនចេះហួងហែងនាងទេ?ស្រីនិច្ច វាចារថានាងគ្មានទទួលសម្ពាធពីអ្នកណាម្នាក់ទេ ព្រោះពេលនេះមិនទាន់មានគូរហើយជីវិតនាងពោពេញទៅដោយសិទ្ធិសេរីភាពអត់មានអ្នកណាម្នាកតាមដាននាងឡើយ។



តារាម៉ូឌែលវិវត្តន៍មកជាអ្នកសម្ដែងខារ៉ាអូខេនិងភាពយន្ដរូបនេះបានឲ្យដឹងដែរថាតាំងពីផ្ទុះកូវីដមកនាងមិនទាន់ទទួលថតសម្ដែងវិញទេគឺផ្អាកមួយរយៈសិនបន្ទាប់ពីនាងធ្លាប់ថតភាពយន្ដបានជាង៥០រឿងមក។ស្រីនិច្ច បញ្ជាក់ថាពេលនេះនាងចាត់ទុកអាជីពសិល្បៈជាជម្រើសទី២ ហើយជម្រើសទី១គឺការងារដែលនាងត្រូវធ្វើជាចំណូលចិត្តតាំងជាយូមកហើយគឺការរកស៊ីផ្នែកអចលនទ្រព្យដែលនឹងតំណើរការឆាប់ៗនេះហើយ៕

