ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនសង្ស័យជាប់ពាក់ព័ន្ធរំលោភ រួចប្លន់សម្លាប់នារីខារ៉ាអូខេម្នាក់ ទុកសម្លាប់អាក្រាតក្រាយក្នុងផ្ទះសំណាក់ ( Oh ! Yes ! ) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ។ ហេតុការណ៍ចាប់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងប្លុកបឹង ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលឃាតកជាសង្សានឹងស្ដ្រីរងគ្រោះតែម្តង ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនដៃដល់ជាឃាតក មានឈ្មោះ ចាន់ សុភ័ក្រ ហើយត្រូវជាសង្សារជាមួយនារីរងគ្រោះតាំងពីឆ្នាំ២០១៤មកម្ល៉េះ ។
បើឆ្លើយសារភាពរបស់ជនសង្ស័យឲ្យដឹងថា មូលហេតុដែលនាំឲ្យខ្លួនសម្លាប់ស្ដ្រីខាងលើ ក៏ព្រោះតែមានទំនាស់នឹងគ្នា ហើយជនសង្ស័យក៏បានច្របាច់កសម្លាប់ចោលតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនខ្លួនទៅសួរនាំបន្ថែម ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ ៕