Friday, May 3, 2024
Homeតារាខ្មែរស៊ីណាវ៉ាត់ត្រា ក្លាយជាមនុស្សវិកលចរិត ក្រោយបានធ្វើប្ដីនីតា វរវង្ស

ស៊ីណាវ៉ាត់ត្រា ក្លាយជាមនុស្សវិកលចរិត ក្រោយបានធ្វើប្ដីនីតា វរវង្ស

ភាពភ្ញាក់ផ្អើលបានកើតមានឡើងក្នុងចំណោមតារាសម្ដែងក្រោយលេចឭថា តារាសម្ដែងដែលមានប្រវត្តិកម្សត់មកពីខេត្តបាត់ដំបង លោកស៊ីណាវ៉ាត់ត្រា ពេលនេះបានក្លាយទៅជាមនុស្សវិកលចឬក(ឆ្កួត)បន្ទាប់ពីបានធ្វើប្ដីនាងនីតា វរវង្ស តែប៉ុន្មានម៉ោងប៉ុណ្ណោះក៍ធ្លាយរូបលោកបែកឈាមពេញតែក្បាលព្រោះតែត្រូវរថយន្ដបុក។ប៉ុន្ដែភ្លាមៗនេះលោកស៊ីណាវ៉ាត់ត្រា បានឆ្លើយតបវិញជាបន្ទាន់ថាតាមពិតលោកបានធ្វើប្ដីស្រីស្អាតវរវង្ស នោះគឺមានតែនៅក្នុងសាច់រឿងប៉ុណ្ណោះ តែនៅក្រៅឆាកវិញលោកមិនហ៊ានប៉ៈសាច់ស្រីស្អាតរូបនេះឡើយ។

តារាសម្ដែងដែលត្រូវបានគេទម្លាយរូបហូឈាមស្រោចលើខ្លួននិយាយថានៅថ្ងៃទី១៦ខែមិថុនា លោកបានថតភាពយន្ដដំបូងក្នុងអាជីពតាមរយៈរឿង”កូនតិរច្ឆាន”របស់របស់ម៉ាឌឺហ្វីមសហការណ៍ជាមួយClassic ហើយលោកបានសម្ដែងជាតួអ្នករត់ម៉ូតូឌុបបានប្រពន្ធជាស្រីស្អាតវរវង្ស ហើយបបួលម៉ែលក់ដីកេរ្ដិ៍ទៅទិញផ្ទះនៅទីបញ្ចប់ប្រពន្ធមានសាហាយ ក៍ប្រតាយប្រតប់គ្នាដួលបណ្ដាលឲ្យលោកទៅជាឆ្កួតហើយត្រូវឡានប្រពន្ធនិងសាហាយបុកស្លាប់។លោកថាក្នុងរឿងនេះលោកលេងជាតួអាក្រក់ដេញប្អូនពីផ្ទះយកម្ដាយទៅប្លុងចោលនៅវត្ត ព្រោះពីមុនធ្វើគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តប្រពន្ធជាស្រីស្អាត។

តាមព័តមានថារឿង”កូនតិរច្ឆាន”នេះជាការនិពន្ធនិងដឹកនាំដោយលោកហួ សុផល ថៅកែផលិតកម្មClassic ដែលរឿងនេះសំដៅអប់រំការរស់នៅប្រចាំថ្ងៃ កូនៗត្រូវមានភាពកត្តញូដឹងគុណឪពុកម្ដាយ…។ក្រៅពីតារាសម្ដែងស៊ីណាវ៉ាត់ត្រា និងកញ្ញា នីតា វរវង្ស នោះរឿងនេះក៍មានការចូលរួមសម្ដែងដោយតារាជាច្រើនទៀតមានដូចជាលោកជំទាវត្រាណេ ,រ៉ាយុទ្ធ,អ្នកស្រីសុខា និងលោកលី សុខជុន ជាដើម។

លោកស៊ីណាវ៉ាត់ត្រា បានបន្ថែមថាសម្រាប់ការឈានជើងចូលវិស្ស័យភាពយន្ដលើកទី១នេះឈុតដែលលោកពិបាកបំផុតគឺត្រូវរថយន្ដបុក និងធ្វើជាមនុស្សឆ្កួត។ប៉ុន្ដែលោកថាដោយសារតែការស្រលាញ់លោកនឹងមិនរាថយឡើយហើយប្ដេជ្ញាបន្ដទាំងអាជីពភាពយន្ដនិងការសម្ដែងMVតទៅទៀតព្រោះថាអាជីពសិល្បៈលោកស្រលាញ់និងប៉ងតាំងតែពីតូចម្លេះ។ឆ្លើយតបសំណួរថាតើលោកស៊ីណាវ៉ាត់ត្រា មានជាប់ចិត្តចង់ធ្វើជាប្ដីនីតា វរវង្ស មែនទែន ក្រោយថតចប់ឬអត់នោះអ្នកសម្ដែងដែលទើបឈានជើងចូលប្រឡូកក្នុងវិស្ស័យអចលនទ្រព្យរូបនេះថាបន្ទាប់ពីថតចប់អារម្មណ៍ដូចបងប្អូនគ្មានគិតអ្វីផ្សេងឡើយ។យ៉ាងណាលោកបារម្ភថារឿងនេះលោកលេងជាកូនរមិលគុណហេតុនេះហើយខ្លាចតែអ្នកទស្សនាស្អប់រូបលោក ប៉ុន្ដែធាតុពិតនៅក្រៅឆាកលោកស្រលាញ់ក្រុមគ្រួសារនិងគោរពម្ដាយជាទីបំផុត៕

RELATED ARTICLES