Friday, May 3, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា កាន់តែមានព្រលឹងប្ដីរឹតតែក្នាញ់

ឱក សុគន្ធកញ្ញា កាន់តែមានព្រលឹងប្ដីរឹតតែក្នាញ់

ឱក សុគន្ធកញ្ញា បានសម្រាលកូនបានជាង១ឆ្នាំកន្លះទៅហើយតែនាងនៅតែមានព្រលឹងដដែលពោលគឺមិនទាន់ស្រកគីឡូចុះនោះទេជាហេតុធ្វើឲ្យនាងប្រឈមពិបាកលេងក្បាច់រាំនៅលើឆាកតន្រ្ដី។ប៉ុន្ដែអ្នកខ្លះថាទោះជាសុគន្ធកញ្ញា ប្រឹងសម្រករាងយ៉ាងណាក៍មិនអាចប្រែទៅជាស្វែលបានដូចមុនដែរព្រោះថាពេលនេះនាងមានកូន១បែកសាច់បន្ដិចទៅហើយ…។

តែអំឡុងពេលដែលផ្ទុះកូវីដនេះសុគន្ធកញ្ញា ក៍តែងតែបង្ហាញពីការព្យាយាមហាត់ប្រាណនៅផ្ទះដើម្បីសម្រកគីឡូជាបន្ទាន់ផងដែរ ប៉ុន្ដែនៅមិនទាន់អាចបានដូចចិត្តនោះទេ ខណៈដែលអ្នកដឹកនាំសម្ដែងភាពយន្ដនៅហង្សមាសម្នាក់បានបង្ហើបឲ្យដឹងថាសុគន្ធកញ្ញា ប្រឹងសម្រកទម្ងន់ព្រោះត្រៀមថតភាពយន្ដនាពេលខាងមុខនេះហើយដែលតាមលោកដឹងនាងក៍ចង់ប្រើផលិតផលសម្រកណាដែលអាចទុកចិត្តបានបន្ថែមពីលើការហាត់ប្រាណផងដែរ។

ថ្វីត្បិតតែឱក សុគន្ធកញ្ញា នៅតែឡើងគីឡូជ្រុលបន្ដិចមែនតែស្វាមីរបស់នាងលោកអ៊ឹង សុខលី កាន់តែគឺ្រតក្នាញ់នាងលើសដើមទៅវិញទើបធ្វើឲ្យប្អូនថ្លៃថៅកែហង្សមាសរូបនេះមិនខ្លាចនាងកាម៉ាប់បន្ដិចនេះនាំឲ្យប្ដីបែកចិត្តនោះទេ។រូបភាពជាច្រើននារយៈពេលចុងក្រោយរវាងសុគន្ធកញ្ញា និងប្ដីបញ្ជាក់ថាលោកសុខលី ថ្នាក់ថ្នមចិន្ដា សុគន្ធកញ្ញា លើសដើមក្រោយពីពួកគេទទួលបានចំណងដៃកូនប្រុសម្នាក់អាយុជាង១ឆ្នាំកន្លះ។

គូស្នេហ៍ទាំងក្នុងនិងក្រៅសិល្បៈបានច្រណែនពីសុគន្ធកញ្ញា ដែលរកបានស្វាមីចេះយល់ចិត្តដែលផ្ទុយពីមុននាងរៀបការមានមនុស្សជាច្រើនហាក់មានភាពស្រពិចស្រពិលចំពោះចំណងស្នេហាតារាល្បីរូបនេះ ព្រោះតែសម្អាងថាលោកសុខលី ធ្លាប់លេចឭថាមានសង្សារជាតារាស្រីស្អាតមិនក្រោម៧នាក់ដែលពួកគេចង់តោងស្នេហ៍លោកព្រោះតែចង់ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាសនោះ។តែទីបំផុតមានតែសុគន្ធកញ្ញា ដែលអាចចងជើងនាយកគ្រប់គ្រងទូរទស្សន៍នេះបានហើយក្រោយពេលមានកូនមិនត្រឹមតែប្ដីគ្មានការប្រែប្រួលចិត្តបន្ដិចនោះទេ ប៉ុន្ដែលោកសុខលី រឹតតែស្រលាញ់នាងលើសកាលពីនៅក្រមុំទៅទៀត។

តាមរយៈភាពផ្អែមល្ហែមស្នេហ៍រវាងសុគន្ធកញ្ញា និងប្ដីដូចស្កតាំងម៉ែនេះមានអ្នកគាំទ្រតារាចម្រៀងដ៍មានឥទ្ធិពលនៅហង្សមាសរូបនេះថាមិនយូទេសុគន្ធកញ្ញា នឹងទទួបានសមាជិកគ្រួសារម្នាក់ថែមទៀតដូចនាងពេជ្រ សូលីកា សង្ស័យកំពុងត្រៀមពពោះកូនស្រីព្រោះតែកូវីដផ្ទុះខ្លាំងពេកប្ដីមិនហ៊ានទៅណាចេញចូលៗក្នុងបន្ទប់ស្រាប់តែបង្ហាញប្រដាប់ពិនិត្យគ័ត((HCG)ចេញ២គំនួស។

ឱក សុគន្ធកញ្ញា បានផាត់ចោលសំណើរស្នេហ៍ពីសំណាក់មន្រ្ដីធំៗតាមរយៈការងាកមកភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹង សុខលី ជាប្អូនថៅកែហង្សមាសហើយក្រាបផ្ទឹមកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩។ក្រោយក្លាយទៅជាប្អូនថ្លៃថៅកែផលិតកម្មធំនេះជាង២ឆ្នាំនេះសុគន្ធកញ្ញា ក្លាយទៅជាតារាចម្រៀងមានអំណាចជាងគេទាំងនៅផលិតកម្មរស្មីហង្សមាស និងទូរទស្សន៍ហង្សមាសដោយបុគ្គលិកខ្លះបានចាត់ទុកនាងដូចជាម្ចាស់ឬថៅកែហង្សមាសទៀតផង។

ប៉ុន្ដែសន្ទុះកេរ្តិ៍ឈ្មោះរបស់សុគន្ធកញ្ញា មិនសូវខ្លាំងខ្លាដូចកាលនៅក្រមុំឡើយពោលគឺតាំងពីមានប្ដីមកនាងមិនទាន់មានបទចម្រៀងមួយបទណាដែលផ្ទុះខ្លាំងទៀតទេ។ទោះជាយ៉ាងណាហង្សមាសនឹងលើកស្ទួយប្អូនថ្លៃថៅកែរូបនេះមួយក្រឺតទៀតតាមរយៈការផ្ដល់តំណែងជាតួឯកភាពយន្ដឲ្យសុគន្ធកញ្ញា ចាប់ដៃជាមួយលោកខេ ប៊ុនថៃ នាពេលដ៍ឆាប់នេះហើយ។

ចំណែកស្វាមីរបស់សុគន្ធកញ្ញា វិញការប្រគល់តំណែងធំទាំង៤ឲ្យប្រពន្ធធ្វើជាគ្រូបង្វឹកនិងគណៈកម្មារការកម្មវិធីThe Voice Cambodia ,Cambodian idol ,The Voice Kids Cambodia និងX Factor Cambodia នោះនៅមិនទាន់គ្រប់គ្រាន់ឡើយ ហេតុនេះហើយតារាកូន១រូបនេះ នឹងចេញមុខនៅកម្មវិធីថ្មីណាផ្សេងទៀតនៅពេលខាងមុខជាមិនខាន។អ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់បានអះអាងថា១០០%ហង្សមាសនឹងមិនបណ្ដោយឲ្យឱក សុគន្ធកញ្ញា ធ្លាក់ចុះជាដាច់ខាតពិសេសគឺក្រោយពេលដែលនាងមានប្ដីនិងកូន១ព្រោះថាពេលនេះនាងបានក្លាយទៅជាសាច់ញាត្តិរបស់ថៅកែទៅហើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES