Friday, May 3, 2024
Homeតារាខ្មែរសង្សារទម្លាយហិង្សា វ៉ៃដំជាំពេញខ្លួន អេដវីន ថាអូនចាក់ទឹកដូងប្រុសថ្មី វ៉ៃបង ខៀវភ្នែក

សង្សារទម្លាយហិង្សា វ៉ៃដំជាំពេញខ្លួន អេដវីន ថាអូនចាក់ទឹកដូងប្រុសថ្មី វ៉ៃបង ខៀវភ្នែក

ភ្នំពេញ ៖ តារាសម្តែងរូបសង្ហា លោក យិត មាសឧស្សាហ៍ ហៅអេដវីន ត្រូវបាននារី រូបស្រស់ជាសង្សារ ទម្លាយថា បានប្រើអំពើ ហិង្សា វាយដំលើរូបនាង រហូតដល់បែកឈាម ជាំពេញខ្លួនប្រាណ ដោយសារតែភ្លើងប្រចណ្ឌ។ ប៉ុន្តែតារាសម្តែង អេដវីន បានបំភ្លឺឆ្លើយតបទៅ សង្សារវិញថា លោកបានតាមទាន់ស្រីស្នេហ៍ កំពុងលេងចាក់ទឹកដូង (រួមរ័ក) ជាមួយប្រុសថ្មី នៅក្នុងបន្ទប់ ហើយថែមទាំងត្រូវអ្នកទីបី ដែល ជាប្រុសស្នេហ៍ថ្មីរបស់នារីជាសង្សារ វ៉ៃលោក ខៀវភ្នែកទៀតផង។

ករណីហិង្សា រវាងគូស្នេហ៍តារាសម្តែង យិត មាសឧស្សាហ៍ ហៅអេដវីន និងនារីជា សង្សារខាងលើនេះ បានបែកធ្លាយផ្អើលពេញ បណ្តាញសង្គមហ្វេសប៊ុក កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នារីជាសង្សាររបស់តារាសម្តែង អេដវីន ឈ្មោះ សុទ្ធ បញ្ចកា ដែលជាអតីតភរិយាថៅកែផលិតកម្ម មួយ បានបង្ហោះរូបភាពបង្ហាញពីស្នាមរបួស ហើមជាំនៅលើខ្នង និងដៃខាងឆ្វេងរបស់នាង ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន ដោយអះអាងថា គឺជាស្នាដៃរបស់គូស្នេហ៍នាង (លោកអេដវីន)។

ភ្ជាប់ជាមួយរូបភាព ស្នាមរបួសខាងលើ នេះ អ្នកស្រីសុទ្ធ បញ្ចកា បានសរសេររៀបរាប់ ថា “ខ្ញុំមនុស្ស មិនមែនសត្វទេ ហេតុអីវាយ ខ្ញុំដល់ថ្នាក់នេះ? អេដវីន ចាំទទួលអីដែលអ្នក ធ្វើដាក់ខ្ញុំថ្ងៃនេះទៅ! ទ្រាំយូរហើយ គួរដល់ ពេលដែលឈប់លាក់រឿងពិតហើយ! ស្រលាញ់ ខ្ញុំណាស់ តែពេលខឹង ពេលឈ្លោះ មិនដែល និយាយហេតុផល ខឹងវាយ ខឹងវាយ… ហេតុ អីដំបូងល្អម៉្លេះ តែចុងក្រោយ ធាតុពិតក៏ចេញ មក ចាំពេលផ្លូវចិត្តខ្ញុំល្អជាងនេះ ខ្ញុំឱ្យបងស្គាល់ បញ្ចកា មួយនេះច្បាស់…។ ខ្ញុំមានតម្លៃជាមនុស្ស មិនមែនខឹងវាយ ខឹងវាយ ដូចសត្វធាតុចឹងទេ ពេលស្រលាញ់ខ្ញុំ លះបង់គ្រប់យ៉ាង តែលទ្ធផល ទទួលបាន គឺភាពមិនទុកចិត្ត ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត អស់ពេលឱ្យបកក្រោយហើយ អេដវីនU will see the real monster of me”។

បន្ទាប់មកទៀត នៅយប់ថ្ងៃដដែលនោះ អ្នកស្រីសុទ្ធ បញ្ចកា បានសរសេរបន្ថែមថា “សើចយំចុះអ្នកអើយ! ហើយខ្ញុំក៏មិនចង់ជួប រឿងបែបហ្នឹងដែរ អ្នកដែល fri fb ជាមួយខ្ញុំ Acc ចាស់ដឹងហើយថា ពាក្យដែលអ្នកទាំងអស់ គ្នាសរសើរខ្ញុំថា ខ្ញុំសំណាង តែខ្ញុំក៏បានតបវិញ ថា “ជឿខ្ញុំទៅ លើលោកហ្នឹង គ្មានអីជារៀង រហូតទេ ហើយសំណាង មិនមែននៅខាងយើង រហូតដែរ ជាពិសេសមនុស្សប្រុស គឺគ្មានទេ ពាក្យថា រៀងរហូត” មនុស្សប្រុសម្នាក់នេះ ពិតជាស្រលាញ់ខ្ញុំខ្លាំងពិតមែន ហើយរូបភាព ដែលខ្ញុំ post មក គឺក្តីសុខពិតប្រាកដខ្ញុំពិតមែន តែធម្មជាតិរបស់មនុស្ស តើអាចមានទេ ជីវិត រលូនដែលមិនជួបទុក្ខ ជួបតែសុខរហូត? ខ្ញុំធ្លាប់ សំណាងខ្លាំងពិតមែន តែវាគ្មានសំណាងណា មកនៅជាមួយយើងរហូតទេ! ខ្ញុំធ្លាប់ជាព្រះនាង ជាស្រីម្នាក់ដែលគេស្រលាញ់បំផុត លះបង់គ្រប់ យ៉ាងដើម្បីនៅជិតខ្ញុំ នៅក្បែរខ្ញុំ! តែមានថ្ងៃ មួយ ដែលការស្រលាញ់ជ្រុលរបស់គេ មក បំផ្លាញទំនុកចិត្តរបស់គេមកលើខ្ញុំ ទាំងគេដឹង ថា ខ្ញុំស្រលាញ់គេខ្លាំងប៉ុនណា ហើយខ្ញុំត្រូវការ គេប៉ុនណា? គេបានសម្រេចចិត្តថា បែកជា មួយខ្ញុំ ដោយគេត្រឹមឃើញមនុស្សប្រុសម្នាក់ នៅបន្ទប់ជាមួយខ្ញុំ តែគេនោះ ជាពេទ្យប្រចាំ កាយខ្ញុំ (គាត់យកថ្នាំមកឱ្យ) ហើយពេល ពេទ្យមកដល់ មិនដល់១នាទីផង គេមកដល់ ដែរ ហើយសភាពដែលគេឃើញ គឺខ្ញុំ និង កូនស្រីពៅខ្ញុំ នៅជាមួយខ្ញុំ ហើយគាត់ដែលជា ពេទ្យនោះ ឈរឆ្ងាយជិត២ម៉ែត្រ និយាយជា មួយខ្ញុំ ខ្ញុំអង្គុយចុងគ្រែ សំខាន់ពេលនោះ ម៉ោង ១២ថ្ងៃត្រង់ មនុស្សនៅក្រោមផ្ទះ (បងប្អូនដែល មករៀនឆុងកាហ្វេ និងបើកសាខាជូនកាហ្វេ ប្រហែល ៥នាក់) ហើយសំខាន់ កូនខ្ញុំ នៅក្នុង បន្ទប់ជាមួយដែរ ទោះខ្ញុំអស់សាច់បែបណា ក៏ខ្ញុំមិនល្មោភសាហាវ ដល់ថ្នាក់ដេកមុខកូនដែរ តែគេបែរជាចោទថា ខ្ញុំទើបផិតគ្នាហើយ។ នៅ ជាមួយខ្ញុំរាល់ថ្ងៃ ដឹងស្រាប់ហើយ ខ្ញុំឈឺអី តែ ហេតុអី មិនខ្វល់នឹងទង្វើ តែមកខ្វល់ពីរូបភាព ដែលអ្នកមើលឃើញ មនុស្ស៣នាក់ ក្នុងបន្ទប់ ជាមួយគ្នា អំបិលនៅច្រឡំជាមួយស្ករ ចុះហេតុ អីមិនស្តាប់ហេតុផល បែរជាដើរចេញ ហើយ post ដៀលខ្ញុំ ហែកខ្ញុំកប់ៗមាត់ ចុះពេលខ្ញុំ ចាប់បានអ្នកទៅសុំស្រីដេក ដល់ condo គេ ម៉េចខ្ញុំខំលាក់បាំង មិនឱ្យគេដឹង ថែរក្សាកេរ្តិ៍ ឈ្មោះអ្នក រហូតក្លាយជាបុរសដែលស្រីៗប្រាថ្នា! ខ្ញុំការពារកិត្តិយសអ្នកណាស់ ថែចិត្តអ្នកណាស់ ហើយអ្នកក៏ផ្តល់ឱ្យខ្ញុំនូវក្តីសុខ មួយរយៈពេល តែទោះជាយ៉ាងណា ខ្ញុំមិនស្អប់អ្នកទេ ព្រោះ អ្នកនៅតែជាមនុស្សម្នាក់ ដែលខ្ញុំធ្លាប់ស្រលាញ់ ខ្លាំង! តែគ្រាន់តែពេលនេះ ខ្ញុំមិនអនុញ្ញាតឱ្យ បង មកវាយខ្ញុំទៀតទេ យើងអស់និស្ស័យកម្ម នឹងគ្នាហើយ Bye… ជួបគ្នាតាមផ្លូវច្បាប់! ផ្ញើជូនសត្រូវខ្ញុំ និងអ្នកសប្បាយចិត្តនឹងឃើញ ខ្ញុំបែបនេះ… តែកុំអរ កុំត្រាវណា ព្រោះពេល នេះ មានអ្នកស្ម័គ្រមកមើលថែខ្ញុំ តហើយណា … ហើយគេអាចល្អជាងមុនឆ្ងាយណាស់…”។

ដោយឡែកនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១ នារីជាអតីតគូស្នេហ៍តារាសម្តែងអេដវីដ បានសរសេរបន្ថែមទៀត ក្នុងគណនីហ្វេសប៊ុក ដដែលថា “នេះបង! ធ្លាប់ទៅរកមី រៀសេ ដេក មួយវា ហើយវាថតទុក យកដើរអួតគេអ៊ីចឹង ហាស! បងចង់ឱ្យអូនទម្លាយឆាត កាលពីកន្លះ ឆ្នាំមុន បង តេទៅសង្សារចាស់បង ទៅរកគេ ដល់ UK condo ម្នាក់ហ្នឹងឈ្មោះឡាឡែន ហស់ ហើយគេអត់ព្រមដេកមួយបងទេ គេ ត្រឹមត្រូវ តែបងអូសគេដេកមិនបាន បងដេក លើសាឡុងគេ! ហើយបងយកស្រីត្រឹមត្រូវតិច អូនមិនថាទេ តែនេះធ្លាប់ប្រាប់អូនសោះនឹង ហាសថា ខ្ពើមវាណាស់! តែនេះហើយដែល ហៅថា សន្តានពិតប្រាកដមែន ទោះម៉េចក៏ លេបចូលដែរ ឱ្យតែមានរន្ធ! ខ្ញុំខ្ពើមខ្លួនឯង ណាស់បង… ហើយថាខ្ពើមខ្ញុំ? អូយបង ដឹង ហើយតាសថា ប្រវត្តិខ្ញុំ គឺមានប្តីត្រឹមត្រូវ មាន តែមួយ មិនដែលមានប្រុសឈ្មោលអីរញ៉េរញ៉ៃ ទេ សួរប្តីមុនអូនបាន! បងមានសិទ្ធិទៅរកស្រី ផ្សេងរហូតបាន ស្រីបង ដូរមុខរាល់យប់ ហើយ សួរថា អូនដែលទៅរករឿងស្រីបងអត់? បង ហា អូននឹងទម្លាយពីបងបន្តិចម្តងៗ ឱ្យគេ ចំណាំបង ដូចសាឡាត់ ស្រីឡាង ចឹង! ហើយ អាពួកម៉ាកម៉ានក្បាល ដែលចេញមុខការពារ ចាំជួយតាមដានផង ខ្ញុំឱ្យមើលតិចម្តងៗ កុំឱ្យ អផ្សុកណាMe is សុទ្ធ បញ្ចកា ណា… and u know me so clear how cruel m I when m hurt? សងស្នាមលើខ្លួនខ្ញុំបន្តិចម្តងៗ ទៅណា ហើយបន្ទាប់មក ដល់វេនពួកមីស្រី របស់យើងហ្នឹងហើយ! មិនចង់ឱ្យមនុស្សស្រី រងទុក្ខ ដោយសារពួកមីរមាស់អស់ឯងទេ ឱ្យ តែប្រុសហៅបាន ហៅបាន!!! ហើយមុននឹង ចូលពាក់ព័ន្ធនឹងជីវិតខ្ញុំំ មានស៊ើបនៅថា ខ្ញុំ ស្លូត គួរឱ្យស្រលាញ់ប៉ុនណា hehehe លូក ខុសមនុស្សហើយ babe!…”។

ជុំវិញការទម្លាយរឿងហិង្សា ខាងលើ នេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ បន្ថែមនារីរងគ្រោះ សុទ្ធ បញ្ចកា បានទេ កាល ពីម្សិលមិញ។ ចំណែកលោកយិត មាសឧស្សាហ៍ ហៅអេដវីន ក៏មិនអាចសុំការបកស្រាយបំភ្លឺ ឆ្លើយតប ចំពោះការចោទប្រកាន់ពីនារីជាគូស្នេហ៍ ខាងលើ បានដែរ នៅល្ងាចថ្ងៃដដែលនោះ។

ទោះបីជាយ៉ាងណា ឆ្លើយតបទៅនារីជា គូស្នេហ៍របស់ខ្លួន ដែលបានទម្លាយរឿងហិង្សា ខាងលើ តារាសម្តែង យិត មាសឧស្សាហ៍ ហៅ អេដវីន បានចូលទៅខមិន ជាមួយការបង្ហាញ រូបថតរបស់ខ្លួន ដែលមានស្នាមរបួសត្រង់ភ្នែក ខាងឆ្វេង (ហើមជាំ) ជាមួយសំណេរខ្លីថា “គេនាំគ្នាលេងចាក់ទឹកដូង ក្នុងបន្ទប់ហ្នឹងណា បង ហើយខ្ញុំទៅទាន់ សុំគេលេងដែរ គេអត់ ឱ្យលេង ហើយដៃគូគេ វ៉ៃខ្ញុំបែកភ្នែក គាត់ក៏ បោះសោឡានឱ្យគេជិះរត់ទៀត សប្បាយលេង ទេបង…”។

ជាការគួរកត់សម្គាល់ មុនពេលត្រូវនារី ជាសង្សារ ទម្លាយរឿងហិង្សាខាងលើនេះ តារា សម្តែងយិត មាសឧស្សាហ៍ ហៅអេដវីន បាន សរសេរក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួននូវសំណេរ ប្លែកៗ ជាបន្តបន្ទាប់។

ជាក់ស្តែង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២១ លោកអេដវីន បានសរសេរថា “ខ្ពើម… ហើយ អញអើយ! ធ្វើអីក៏ដោយ ឱ្យចេះគិតគូរ កិត្តិយសគ្រួសារ និងកូនៗផង ខ្ញុំប្រាប់តែប៉ុន ហ្នឹងទេ ប្រយ័ត្នងាប់ដោយសារតែ… អានឹង ទៅ ស្មាលាហើយញ៉ោមអើយ…”។

បន្ទាប់មក នៅវេលាម៉ោង៤និង១២នាទី រសៀល ថ្ងៃដដែល លោកអេដវីន បានសរសេរ បន្ថែមថា “កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំ ទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយ ថាគ្មានបំណុល ខ្ពើមខ្លួនឯងណាស់…”។

លោកអេដវីន សរសេរបន្ថែមទៀតថា “ថាកុំធ្វើឱ្យខ្ញុំដល់ក តែដល់ក អាណាក៏ដោយ ក៏ខ្ញុំអត់ទុកមុខដែរ ជីវិតមួយដូចគ្នាទេ មួយ ជមហានដល់ដូចគ្នា…”៕

RELATED ARTICLES