Friday, May 3, 2024
Homeព័ត៌មានជាតិម្តាយឌួង ឆាយ ប្រកាសផ្តល់រង្វាន់ អ្នក ថតរូបស្វាមីនៅជាមួយស្រីស្នេហ៍

ម្តាយឌួង ឆាយ ប្រកាសផ្តល់រង្វាន់ អ្នក ថតរូបស្វាមីនៅជាមួយស្រីស្នេហ៍

ភ្នំពេញ ៖ ម្តាយរបស់លោកឌួង ឆាយ ដែលត្រូវជាប្រពន្ធដើម របស់លោកឧត្តម-សេនីយ៍ឯក ឌួង ងៀប បានប្រកាសផ្តល់រង្វាន់ គាប់ចិត្ត ដល់អ្នកណាដែលថតរូបស្វាមីលោកស្រី នៅជាមួយស្រីកំណាន់ (ប្រពន្ធចុង) បាន។

លោកស្រី ខុង លីស៊ីអេណា ភរិយាលោក ឌួង ងៀប ដែលត្រូវជាម្តាយបង្កើតរបស់លោក ឌួង ឆាយ បានសរសេរនៅក្នុងគណនីបណ្តាញ សង្គមហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ថា “នាងខ្ញុំ ឈ្មោះខុង លីស៊ីអេណា-ឌួង ងៀប ជាភរិយាស្របច្បាប់ របស់ឯកឧត្តម ឌួង ងៀប សូមប្រកាសជូនរង្វាន់ ជាទីគាប់ចិត្ត ចំពោះបងប្អូនណា ដែលអាចប្រមាញ់ រូបថ្មីៗរបស់ឯកឧត្តម ឌួង ងៀប និងស្រីសហាយ ឈ្មោះប្រាក់ ស៊ីណា ទំនាក់ទំនងលេខទូរសព្ទ័ ០៨៨ ៩ ២២២ ៦៦៦ , ០៩៨ ៥៦៣ ១៣៨”។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើ នេះ លោកស្រីខុង លីស៊ីអេណា អាយុ៥២ឆ្នាំ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២១ ថា ការដែលលោកស្រី ប្រកាសបែបនេះ មកពីលោកស្រី មិនដឹងថា មកដល់ពេលនេះ ស្វាមីរបស់លោកស្រី (លោក ឌួង ងៀប) និងស្រីកំណាន់នោះ រស់នៅទីណា ទេ។ ដូច្នេះលោកស្រីត្រូវការប្តីចូលខ្លួន ឬចេញ មុខមកដោះស្រាយតាមផ្លូវច្បាប់ ជាមួយលោកស្រី ឱ្យបានចប់ ព្រោះលោកស្រីព្យាយាមប្តឹងទៅ ដល់ណាក៏មិនបានដំណោះស្រាយឡើយ ដែល ធ្វើឱ្យលោកស្រីឈឺចាប់ណាស់ នៅក្នុងរឿងនេះ ដែលលោកស្រីទទួលខុសត្រូវតែម្នាក់ឯង ហើយ កូនៗ រួមទាំងអតីតឧកញ៉ាឌួង ឆាយ អាណិត គាត់ជាម្តាយណាស់ គ្មានអ្នកណាមួយកាន់ជើង ឪពុកដែលគ្មានការទទួលខុសត្រូវនោះទេ។

លោកស្រី ខុង លីស៊ីអេណា បានមាន ប្រសាសន៍ថា “ចា! ខ្ញុំបានបញ្ជាក់នៅក្នុងហ្នឹង ហើយ គឺខ្ញុំចង់និយាយថា មកទល់ថ្ងៃហ្នឹង ខ្ញុំ បានប្តឹងទៅតុលាការ ក៏មិនទាន់មានវិធានការ សម្រាប់រូបខ្ញុំ វាអយុត្តិធម៌ចំពោះរូបខ្ញុំពេកហើយ ដោយសារគ្រួសារខ្ញុំ ផ្កាយ៣ គេមិនអាចធ្វើ អីគាត់បានទេ ខ្ញុំប្តឹងគ្រប់កន្លែង គាត់ព្យាយាម ទប់គ្រប់កន្លែង បិទសំណុំរឿងខ្ញុំ មិនឱ្យខ្ញុំប្តឹង មិនឱ្យខ្ញុំតវ៉ា។ អ៊ីចឹងខ្ញុំទៅតវ៉ាតាមណា? ព្រោះ មកដល់ថ្ងៃហ្នឹង ១ខែជាងហើយ អត់ទាន់មាន វិធានការទាំងអស់។ អ្វីដែលខ្ញុំចង់បាន ទាមទារ ឱ្យគាត់ចេញមុខដោះស្រាយ ជាមួយក្រុមគ្រួសារ ដែលចំនួនលុយនោះ គាត់យកចេញពីក្រុមគ្រួសារ ទៅកសាងជីវិតថ្មី ជាមួយស្រីស្នេហ៍គាត់ ក្បត់ ប្រពន្ធ ក្បត់កូន ក្បត់ឧត្តមគតិខ្លួនឯង។ ទាំង ម្តាយគាត់ អាយុ៩៤ឆ្នាំ ក៏គាត់លែងរវល់ទៅ ទៀត ខ្ញុំអត់ដឹងថា គាត់ត្រូវស្អីរបស់គេទេ តែ បើចង់ទៅក៏ទៅៗចុះ ហេតុអីមកធ្វើបាបក្រុម គ្រួសារនេះ បានន័យថា ចំនួនលុយគាត់លួច យកទៅ ទាំងខ្ញុំអត់ដឹងខ្លួនផងហ្នឹង… សូម្បីតែ ប្អូនស្រីខ្ញុំក៏ទិញដីហ្នឹងដែរ ឥឡូវអត់មានដីឱ្យ គ្នាទេ ប្តីប្រពន្ធគ្នាឈ្លោះគ្នាដោយសាររឿងដី ហ្នឹងទៀត ដែលគាត់យកលុយ យកកាក់គេ ទៅហ្នឹង អត់មានការបំភ្លឺឱ្យគេច្បាស់លាស់ គឺមកដល់ឥឡូវ គាត់មិនឃើញមកទេ សូម្បី តែទូរស័ព្ទមួយក្រឺង ក៏គ្មានដែរ ដោយខ្ញុំមិនដឹង ថា គាត់នៅទីណាទេ គឺបើខ្ញុំដឹង ខ្ញុំទៅរកបាត់ ហើយ ខ្ញុំចាំបាច់ប្រកាសធ្វើអី។ ក្នុងចំណុចនេះ ស្រីរបស់គាត់នោះ កុំប្រើពាក្យប្រពន្ធចុង ខ្ញុំ ទទួលយកអត់បានទេ គឺសហាយស្មន់ ព្រោះ អត់មានច្បាប់ណា ទទួលស្គាល់ថា វាហ្នឹងជា ប្រពន្ធចុងទេ ប្រពន្ធអត់ដឹងឮ កូនក៏គ្មានអ្នក ណាទទួលស្គាល់។ រឿងត្រូវទទួលស្គាល់មនុស្ស ស្រីខាងក្រៅជាប្រពន្ធចុង? វាអត់មាន បង្ខំខ្ញុំ ទទួលស្គាល់ ក៏ខ្ញុំអត់ទទួលស្គាល់ដែរ សូម្បីកូន ក៏អត់ទទួលស្គាល់ដែរ ភ្លឺភ្លើតែខ្លួនឯងទេ។ មាន រឿងអីដែលពួកខ្ញុំត្រូវទទួលស្គាល់? ចុះពេល ដែលខ្ញុំក្រ ខ្ញុំល្ហាម អ្នកណាគេទទួលស្គាល់ខ្ញុំ? ដែលខ្ញុំតស៊ូពីបាតដៃទទេជាមួយគាត់នេះ គាត់ ភ្លេចអស់រលីងហើយហ្នឹង។ ខ្ញុំមិនមែនបានគាត់ មក ខ្ញុំសោយសុខដោយស្រួលឯណា គាត់មិន មែនជាឯកឧត្តម មិនមែនជាឧកញ៉ា មិនមែន ជាផ្កាយ៣ឯណា ខ្ញុំបានគាត់មក គាត់គ្មានទាំង ស័ក្តិពាក់ផងហ្នឹង ហើយខ្ញុំអត់មានលុយការ ទេ បងជីដូនមួយខ្ញុំ មកពីអាមេរិក ការឱ្យខ្ញុំទេ បើអត់ក៏ខ្ញុំគ្មានសមត្ថភាពនឹងការខ្លួនឯងដែរ។ កន្លែងចំណុចហ្នឹង គាត់មិនគួរភ្លេចធាតុដើម ខ្ញុំចង់និយាយអ៊ីចឹង ហើយពេលដែលគាត់អត់ រកអីចេញបាន គឺខ្ញុំម្នាក់ឯងគត់ ចិញ្ចឹមទាំង គ្រួសារ ចិញ្ចឹមកូន ចិញ្ចឹមទាំងម៉ែក្មេក បងថ្លៃ ប្អូនថ្លៃនៅជាមួយគ្នាទាំងអស់។ ខ្ញុំចេះតស៊ូស៊ី អត់ស៊ីឃ្លានជាមួយគាត់បាន៣៦ឆ្នាំហើយ មក ដល់ឆ្នាំហ្នឹង ខ្ញុំការតាំងពីឆ្នាំ១៩៨៨។ ជាពេល វេលាមួយ ដែលមានអនុស្សាវរីយ៍តស៊ូនឹងគ្នា ហើយចេញពីផ្ទះមក ខ្ញុំជាមួយគាត់ អត់បាន ឈ្លោះគ្នាអីទាំងអស់ គាត់ចេញទៅរ៉ុយ គាត់ ឱ្យកូនជូនទៅពេទ្យ គាត់ទៅបាត់ឈឹងតែម្តង”។

លោកស្រី ខុង លីស៊ីអេណា បន្តថា “និយាយ ទៅ គម្រោងនេះ គាត់រៀបជាង១០ឆ្នាំហើយ បើតាមខ្ញុំដឹងនោះ។ ឥឡូវខ្ញុំអត់ដឹងប្តីខ្ញុំរស់ ឬ ក៏ស្លាប់ទេ ខ្ញុំប្រាប់ត្រង់ ព្រោះខ្ញុំអត់មានដំណឹង អីពីគាត់ទាំងអស់តែម្តង សូម្បីតែទាក់ទងមក កូនអីបន្តិច ក៏អត់មានដែរ។ បើទាក់ទងមកម៉ែ ក្មេកខ្ញុំ ក៏អត់មានដែរ ព្រោះម៉ែក្មេកខ្ញុំ បើទាក់ទង មក គឺគាត់ស្តីឱ្យ គាត់ថាឱ្យ។ គាត់ទទួលយក សម្តីម៉ាក់គាត់អត់បាន គាត់លែងទាក់ទងមក ម្តាយគាត់ទៀត ព្រោះម្តាយគាត់ អត់កាន់ជើង ទេ ព្រោះមិនមែនតែស្រីហ្នឹងមួយឯណា មីស្រី និច នោះ ក៏កូនពីរទៀតនោះ តែនាងហ្នឹង គេ មិនបានតេមករំខានខ្ញុំទេ ថាគេនៅជាមួយគ្រួសារ ខ្ញុំអ៊ីចេះអ៊ីចុះទេ គេមិនបានអួតដូចមីប្រាក់ ស៊ីណា នេះទេ។ មីនេះ មីកាកី ខ្ញុំចង់និយាយអ៊ីចឹង វាយកប្តីខ្ញុំហើយ វាអួតទៀត វាថាវាជាចោរ ខ្ញុំធ្វើចោរ មកចាប់ខ្ញុំទៅ! វាចង់និយាយអ៊ីចឹង វាហួសហេតុពេកហើយ ខ្ញុំចង់និយាយអ៊ីចឹង។ ខ្ញុំអត់ទាន់ស្គាល់មុខទេ សូម្បីតែមុខម៉េច ក៏ខ្ញុំ អត់ដែលបានស្គាល់ដែរ ខ្ញុំអត់ដែលបានជួបដែរ ខ្ញុំមានតែតាមទូរស័ព្ទ តែពីរដងគត់ ខ្ញុំលែង និយាយជាមួយហើយ ព្រោះអត់មានសមឋានៈ ដែលខ្ញុំត្រូវនិយាយជាមួយវា។ ខ្ញុំត្រូវតែរកគាត់ ដើម្បីឱ្យគាត់ចេញមុខមកដោះស្រាយជាមួយ អ្នកផ្ទះ ព្រោះនៅលុយកាក់ជំពាក់ជំពិនគេពេញ វ៉ល់ពេញហ្នឹង ដែលគាត់ជំពាក់គេ គេមកទារ រាល់ថ្ងៃនេះ។ លុយខ្ញុំរាល់ថ្ងៃ ខ្ញុំនៅជំពាក់ធនាគារ ជាង ១០លាន (ដុល្លារ) ហើយនៅលុយផ្សេងៗ ទៀត ដែលគេនៅប្រមាញ់ខ្ញុំរាល់ថ្ងៃនេះ។ ខ្ញុំ មានសេចក្តីដឹងកន្លែងណា? អ្នកអត់ដឹង បាន យល់! មិនមែនបានគាត់ៗជាកូនឧកញ៉ា ឬក៏ គាត់ជាឯកឧត្តម ឬក៏គាត់ជាផ្កាយ៣ គាត់ទុក លុយឱ្យខ្ញុំសល់ទាំងលានៗឯណា អត់មានទេ! ខ្ញុំវេទនាចង់ងាប់ ខ្ញុំទម្រាំបានដល់ថ្ងៃហ្នឹង។ បើធ្វើបាបខ្ញុំក៏ហើយទៅចុះ ខ្ញុំអត់និយាយទេ ម្តងហើយម្តងទៀត ខ្ញុំអត់មាត់ទេ ខ្ញុំទទួលយក បានទាំងអស់ តែហេតុអីមកបំបែកបាក់ក្រុម គ្រួសារកូនទៀត? ខ្ញុំអត់យល់សោះនេះ! អាហ្នឹង ជារឿងពិត មិនមែនជារឿងប្រឌិតទេ សារ សំឡេងកូនប្រសាខ្ញុំ ចេញ គេឮទាំងអស់ហើយ ទូទាំងប្រទេស គេឮទាំងអស់ហ្នឹង ហេតុអីចាំបាច់ ធ្វើអ៊ីចឹង? មានសេចក្តីសុខហើយ ក៏សុខចុះ កុំ មកធ្វើឱ្យគ្រួសារក្តៅក្រហាយ ដើម្បីស្រីម្នាក់ គាត់សុខចិត្តធ្វើបាបទាំងអស់។ ចំពោះឌួង ឆាយ មកពីគាត់កាន់ជើងខ្ញុំហ្នឹងហើយ បានឪពុកគាត់ ស្អប់គាត់។ ឥឡូវខ្ញុំសួរថា ពេលឃើញឪពុកអ៊ីចឹង កូនត្រូវកាន់ជើងឪពុក ឬក៏កាន់ជើងម្តាយ? ត្រូវតែកាន់ជើងម្តាយហើយ ព្រោះឪពុកធ្វើខុស ឱ្យកូនទៅកាន់ជើងឪពុកយ៉ាងម៉េច? ឪពុកយក ទ្រព្យសម្បត្តិពីអ្នកផ្ទះ យកទៅឱ្យអ្នកដទៃ គិតថា គេហ្នឹងជាក្រុមគ្រួសារ ពួកខ្ញុំមិនមែន គ្រួសារគាត់ឬ? វាត្រូវរឿង ខ្ញុំចង់និយាយអ៊ីចឹង។ ងប់ងុលគេលែងដឹងអីអស់ហើយហ្នឹង ខ្លាចគេ មិនឱ្យចូលសារ៉ុងគេនោះ។ គេមានតែការពារ ប្រពន្ធកូនគេ ខ្ញុំធ្លាប់និយាយប្រាប់ហើយ គេ មិនមែនទៅឱ្យអ្នកដទៃ មកធ្វើបាបប្រពន្ធកូន គេទេ”។

លោកស្រីខុង លីស៊ីអេណា បន្តថា “ចំពោះ ការផ្តល់រង្វាន់ដល់អ្នកប្រមាញ់រូបថតគាត់នោះ ជាទឹកប្រាក់ប៉ុន្មាន? ខ្ញុំអត់អាចប្រាប់បានទេ ចាំប្រមាញ់សិន ចាំនិយាយជាមួយខ្ញុំ។ ដូច្នេះ អ្វីដែលសំខាន់ ខ្ញុំសុំឱ្យគាត់ចេញមុខដោះស្រាយ រាល់បញ្ហាទាំងឡាយ ដែលគាត់បានបង្កឡើង ហើយកុំយកសម្តីអាក្រក់ៗ ទៅប្រាប់អ្នកដទៃ វាមិនមែនជាការល្អទេ គាត់ជាមនុស្សប្រុស ខ្ញុំជាមនុស្សស្រី កុំបរិហារកេរ្តិ៍ខ្ញុំ ដោយអត់មាន ការពិត ខ្ញុំចង់និយាយអ៊ីចឹង សុំឱ្យនិយាយអ្វី សុំឱ្យមានភ័ស្តុតាងមកជាមួយផង។ ខ្ញុំនៅផ្ទះ ខ្ញុំមើលម្តាយគាត់ ខ្ញុំមើលកូន ខ្ញុំមើលចៅ ខ្ញុំខុស មែន? ខ្ញុំចូលកាកបាទក្រហម ខ្ញុំជួយសង្គម ខ្ញុំខុសមែន? សម័យកូវីដ ក៏ខ្ញុំជួយប្រជាពលរដ្ឋ ដែរ ខ្ញុំជួយទាំងសាលាស្រុក ខ្ញុំជួយទាំងខេត្ត កណ្តាល ខ្ញុំជួយមិនចេញឈ្មោះទេ ខ្ញុំមិនចេញ យកបុងទេ ខ្ញុំចេញអ្វីដែលខ្ញុំអាចធ្វើបានដើម្បី សង្គមជាតិ ដើម្បីរាជរដ្ឋាភិបាល ខ្ញុំរីករាយនឹង ធ្វើ ហើយមិនមែនខ្ញុំធ្វើនេះ ខ្ញុំសម្បូរលុយទេ ខ្ញុំនៅជំពាក់បំណុលធនាគារ តែអ្វីដែលខ្ញុំអាច ចែករំលែកឱ្យទាំងអស់គ្នាបាន ខ្ញុំនឹងចែករំលែក។ នេះជាឧត្តមគតិរបស់មនុស្សជួយមនុស្ស។ ដូច្នេះ បើបានឃើញរួបថតគាត់ និងស្រីស្នេហ៍នោះហើយ ខ្ញុំចង់និយាយថា មិនឱ្យគាត់រស់នៅស្រួលទេ ខ្ញុំឱ្យគាត់ចេញមកដោះស្រាយជាមួយខ្ញុំ ឱ្យវា ចប់ ខ្ញុំសុំតែប៉ុណ្ណឹងទេ ហើយបើចង់លែងខ្ញុំបាន តើ! ខ្ញុំទទួលយកបាន តែមុននឹងខ្ញុំទទួលយក សុំអ្វីដែលខ្ញុំចង់បាន ឱ្យខ្ញុំបានមកវិញផង គាត់ ប្រកាសតែម្តងទៅ ខ្ញុំឧកញ៉ាឌួង ងៀប ឯកឧត្តម ឌួង ងៀប ដើម្បីស្រីក្មេង សុខចិត្តបោះបង់ប្រពន្ធ កូនចោល និងម្តាយចាស់ជរា អាយុ៩៤ឆ្នាំ។ និយាយទៅ ខ្ញុំផ្តិតមេដៃឱ្យ កុំយកមូលហេតុ ច្រើនពេក មកនិយាយជាមួយខ្ញុំ វាមិនសមទេ។ ខ្ញុំនិយាយហ្នឹង ត្រូវអត់? ខ្ញុំខុសអីគេ ឥឡូវខ្ញុំ នៅផ្ទះ ខ្ញុំមើលម្តាយគាត់ ខ្ញុំថាឱ្យកូន ខ្ញុំថាឱ្យ ចៅ ខ្ញុំខុសមែន? ខ្ញុំគ្រប់គ្រងក្រុមហ៊ុន ខ្ញុំលុយ ការប្រាក់ធនាគារ ដែលបង្កនៅផ្ទះឱ្យខ្ញុំ ជាង ១០លាននេះ។ មិនមែនតែខ្លួនឯងទៅរ៉ុយ អត់ មានគិតកាតព្វកិច្ចឪពុក ធ្វើយ៉ាងម៉េច? ធ្វើជា កូនគេយ៉ាងម៉េច? ធ្វើជាប្តីគេយ៉ាងម៉េច? ធ្វើ ជាជីតាគេយ៉ាងម៉េច? មានរហូតដល់ចៅទៀត មិនមែនមានត្រឹមកូនឯណា។ អត់មានទទួល ខុសត្រូវបន្តិចណាសោះតែម្តង ជាមួយគ្រួសារ ខ្ញុំចង់និយាយអ៊ីចឹង ទៅជាទំនួលខុសត្រូវជាមួយ ស្រីស្នេហ៍គេវិញនោះ សហាយស្មន់គេនោះ វា អត់ត្រូវ។ ខ្ញុំសង្ឃឹមថា គាត់នឹងចេញមុខដោះ ស្រាយ បើសិនជាគាត់មិនចង់ឱ្យខ្ញុំដើរប្រមាញ់ គាត់របៀបហ្នឹងទៀត គាត់នឹ់ងចេញមុខដោះ ស្រាយទៅ ឱ្យគាត់ត្រឡប់មកវិញ ដើម្បីដោះ ស្រាយជាមួយគ្រួសារឱ្យច្បាស់លាស់ តើគាត់ ចង់បានអ្វី? ហើយមិនត្រូវបរិហារកេរ្តិ៍ខ្ញុំ តាម បណ្តាញសង្គមហ្វេសប៊ុក អ៊ីចឹងទេ ខ្ញុំនិយាយ ឱ្យហើយ តែប៉ះពាល់កិត្តិយសខ្ញុំៗនឹងរកមេធាវី ប្តឹងគាត់ឱ្យទាល់តែបាន ខ្ញុំអត់មាននៅស្ងៀម ទេ សុំឱ្យនិយាយអ្វីកុំឱ្យហួសហេតុពេក ខ្ញុំមាន ភ័ស្តតាងគាត់គ្រប់គ្រាន់ទាំងអស់”។

ទោះបីជាយ៉ាងណា ជុំវិញការទម្លាយ រឿងរ៉ាវក្នុងគ្រួសារ ការចោទប្រកាន់ និង សំណូមពររបស់លោកស្រី ខុង លីស៊ីអេណា ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការ បកស្រាយបំភ្លឺ ឆ្លើយតបពីស្វាមីលោកស្រី គឺ លោកឌួង ងៀប និងលោកស្រីប្រាក់ ស៊ីណា ដែលរងការចោទប្រកាន់ថា ជាស្រីកំណាន់នោះ បានទេ កាលពីម្សិលមិញ។ ប៉ុន្តែយ៉ាងណា យើង រង់ចាំទទួលការបំភ្លឺ ពីភាគីពាក់ព័ន្ធទាំងអស់ ជានិច្ច៕ កុលបុត្រ

RELATED ARTICLES