Friday, May 3, 2024
Homeតារាខ្មែរអតីតតារាល្បី កែវ កល្យាណ បង្ហាញ មុខប្តី កូនស្រីស្នងតំណែង

អតីតតារាល្បី កែវ កល្យាណ បង្ហាញ មុខប្តី កូនស្រីស្នងតំណែង

ភ្នំពេញ ៖ អតីតតារាសម្តែងល្បីឈ្មោះ ក្នុងទសវត្សឆ្នាំ១៩៩៨០-៩០ កែវ កល្យាណ ដែលបានដកខ្លួនពីសិល្បៈ អស់កាលជាច្រើនឆ្នាំ មកហើយនោះ ថ្មីៗនេះ អ្នកស្រីបានបង្ហាញមុខ ស្វាមី របស់អ្នកស្រី និងកូនស្រីច្បង ដែលកំពុង ស្នងតំណែងតារាសម្តែង ពីអ្នកស្រី។

អ្នកស្រី កែវ កល្យាណ តារាសម្តែងរួម ជំនាន់ជាមួយលោកទេព រិន្ទដារ៉ូ ដែលបាន បាត់មុខពីពិភពសិល្បៈ ជាច្រើនឆ្នាំមកហើយ នោះ នៅពេលនេះ អ្នកនាងកំពុងរស់នៅក្នុង ភាពជាស្ត្រីមេម៉ាយ ជាមួយកូនស្រីប្រុស២នាក់ ដោយប្រកបរបរលក់ផលិតផលតាមអនឡាញ។

អ្នកស្រី កែវ កល្យាណ បានឱ្យដឹងតាម ទំព័របណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនថា ឆាក ជីវិត មិនខុសពីឆាកល្ខោនទេ ឆ្លងកាត់ផ្អែម ប្រៃ ល្វីង ជូរចត់ មានគ្រប់រសជាតិ រ៉ាយរ៉ាប់ មិនអស់ ដូច្នេះយើងម្នាក់ៗ ត្រូវរៀនរស់ឆ្លៀត ធ្វើខ្លួនឱ្យសប្បាយខ្លះ តែបើរស់នៅតម្រូវតែ ចិត្តគេម្ខាង គ្មានក្តីសុខទេ ចង់សុខ មានតែធ្វើគ ធ្វើថ្លង់ ទើបសុខ។

អតីតតារាសម្តែងល្បីឈ្មោះរូបនេះ បាន លើកឡើងខាងលើនេះ ភ្ជាប់ជាមួយរូបភាព អនុស្សាវរីយ៍ពីអតីតកាល ក្នុងអាជីពសិល្បៈ រួមទាំងរូបថតអាពាហ៍ពាហ៍ជាមួយស្វាមី កាល ពីជាង២០ឆ្នាំមុន ដែលក្នុងរូបភាពនោះ ឃើញ លោកឈុំ អាឈុន ធ្វើជាអ្នកកំដរកូនកំលោះ ផងដែរ។

ជាមួយនេះ អ្នកស្រីកែវ កល្យាណ បាន ឱ្យដឹងថា នៅពេលនេះ ទោះបីជាអ្នកស្រីបាន ដកខ្លួនពីអាជីពសិល្បៈ ដោយសារវ័យកាន់តែ ជ្រេ តែអ្នកស្រីនៅតែស្រឡាញ់អាជីពនេះ ដែល បានជួយឱ្យអ្នកស្រី មានកេរ្តិ៍ឈ្មោះល្បីកន្លងទៅ ហេតុនេះហើយ ទើបអ្នកស្រីបានរុញឱ្យកូនស្រី បោះជំហានចូលប្រឡូកក្នុងសិល្បៈសម្តែង ស្នង តំណែងពីអ្នកស្រី។

អ្នកស្រីកែវ កល្យាណ ឱ្យដឹងបន្តទៀត ថា កូនស្រីច្បង របស់អ្នកស្រី ឈ្មោះកែវ ឡាវីញ បានចេញមុខលើកដំបូង ក្នុងរឿង “រសជាតិ អ្នកមាន” របស់លោកស្រី ពាន់ ភួងបុប្ផា ចាក់ ផ្សាយតាមកញ្ចក់ទូរទស្សន៍ PNN។ យ៉ាង ណា អ្នកស្រីបញ្ជាក់ថា ដោយសារតែកូនស្រី របស់អ្នកស្រី ទើបតែប្រឡូកក្នុងអាជីពសម្តែង នេះ នៅខ្ចីបទពិសោធន៍ ដូច្នេះបើសម្តែងទៅ មានការខុសឆ្គង សូមបងប្អូនទស្សនិកជន អ្នក គាំទ្រ ជួយកែតម្រូវផង។

យ៉ាងណា ទស្សនិកជនដែលបានទស្សនាការ សម្តែងរបស់កូនស្រីអ្នកស្រី កែវ កល្យាណ បានសរសើរថា កញ្ញាកែវ ឡាវីញ ពិតជាស្លឹក ឈើជ្រុះមិនឆ្ងាយពីគល់មែន ទាំងសមត្ថភាព សម្តែង និងសម្រស់ នឹងអាចមានឈ្មោះបោះ សំឡេងដូចអ្នកម្តាយពីមុន បើកូនស្រីរបស់ អតីតតារាល្បីនេះ ចាប់យកអាជីពសម្តែងបាន ជាប់លាប់។

ទោះបីជាយ៉ាងណា “នគរធំ” មិនអាច ទាក់ទងសុំយោបល់បន្ថែម ពីអ្នកស្រី កែវ កល្យាណ បានទេ កាលពីម្សិលមិញ។

ប៉ុន្តែតាមប្រភពពីអ្នកសិល្បៈ ស្និទ្ធនឹង អតីតតារាសម្តែង កែវ កល្យាណ បានបង្ហើប ថា ពេលនេះអ្នកស្រីកែវ កល្យាណ រស់នៅ ក្នុងស្ថានភាពជាស្ត្រីមេម៉ាយ កូនពីរ ដោយ អ្នកស្រី មិនយកស្វាមីថ្មីទៀតទេ ក្រោយពេល ស្វាមីរបស់អ្នកស្រី បានបាត់បង់ជីវិតច្រើនឆ្នាំ មកហើយ។

ប្រភពដដែល បន្តថា ស្វាមីរបស់អ្នកស្រី កែវ កល្យាណ ឈ្មោះកែវ កុសល មិនមែនជា អ្នកសិល្បៈទេ”៕ ខៀវទុំ

RELATED ARTICLES