Friday, May 3, 2024
Homeតារាខ្មែរណុប បាយ៉ារិទ្ធ ទទួលកាដូសុខ ស្រីនាង ថ្ងៃខួប៤១ឆ្នាំ

ណុប បាយ៉ារិទ្ធ ទទួលកាដូសុខ ស្រីនាង ថ្ងៃខួប៤១ឆ្នាំ

ណុប បាយ៉ារិទ្ធ បានទទួលកាដូពិសេសពីសុខ ស្រីនាង​ ដោយមានទាំងផ្កា១បាច់ និងស្បែកជើង១គូផងនៅថ្ងៃខួបកំណើតរបស់លោកគម្រប់៤១ឆ្នាំកាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១។ទោះជាយ៉ាងណាលោកបាយ៉ារិទ្ធ ដែលគេសង្ស័យថាមានស្នេហាជាមួយសុខ ស្រីនាង បានហៅស្រីនាង ថាជាប្អូនស្រីទៅវិញ តែលោកសង្កត់ថាការរាប់អាននោះជ្រាលជ្រៅណាស់។

តារាវ័យ៤១ឆ្នាំហើយត្រូវបានគេដាក់រហ័សនាមថា”មុខក្មេងសម្លេងចាស់”រូបនេះថ្លែងសារថា”អរគុណសម្រាប់ទឹកចិត្តក្ដីស្រលាញ់រាប់អានដ៍ជ្រាលជ្រៅពីប្អូនស្រីជាទីស្រលាញ់សុខ ស្រីនាង “។ក្រៅពីស្រីនាង អ្នកចម្រៀងដែលទើបជាពីកូវីដបានជាង២ខែរូបនេះក៍ចេញសារអរគុណដល់តារាផ្សេងៗទៀតដែលជូនពរលោកនៅថ្ងៃខួបនេះដែរ។

លោកណុប បាយ៉ារិទ្ធ បានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងព្រោះតែកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១ ដែលចំថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់ លោកបានយកបាច់ផ្កាកូលាប១បាច់ទៅជូនស្រីនាង ដល់លើដំបូលអគារខ្ពស់មួយទើបធ្វើគេសង្ស័យតារាជ្រកក្រោមដំបូលផលិតកម្មតែមួយនេះបង្កាត់ភ្លើងស្នេហាជាមួយគ្នា។ប៉ុន្ដែអ្វីដែលចម្លែកនៅពេលដែលលោកបាយ៉ារិទ្ធ ធ្លាក់ខ្លួនឈឺកូវីដ បែរជាស្រីនាង មិនដែលយកអហារទៅផ្ញើរអ្នកជំងឺដូចគូស្នេហ៍តារាដ៍ទៃទៀតឡើយហើយពេលអ្នកចម្រៀងរូបនេះជាពីកូវីដនិងថ្ងៃប្រារពខួបកំណើតស្រីនាង ក៍មិនបានមកផ្ទាល់ដែរគឺបានត្រឹមតែផ្ញើរកាដូពីចម្ងាយ។

ចំណែកលោកបាយ៉ារិទ្ធ ដែលទើបរងការរិះគន់រឿងចេញបទថ្មី”វ៉ៃ៣ដងឲ្យ៥០០”នោះក៍ផ្ញើរសារទៅស្រីនាង ដោយចាត់ទុកត្រឹមជាប្អូនស្រីសំណព្វចិត្តទៅវិញ ទើបធ្វើឲ្យគ្រប់គ្នាគិតថាតាមពិតលោកបាយ៉ារិទ្ធ នៅតែរកគូមិនទាន់ឃើញដដែលនៅវ័យ៤១ឆ្នាំនេះ។

តារាចម្រៀងខ្លះនៅហង្សមាសនិយាយលេងបន្លំមែនថាលោកបាយ៉ារិទ្ធ ចាស់ហើយនៅធ្វើខួបទៀត…។ប៉ុន្ដែទាំងតារាជ្រកក្រោមដំបូលនិងនៅផលិតកម្មផ្សេងសុទ្ធតែចង់ឃើញលោកបាយ៉ារិទ្ធ ឆាប់មានគូមានប្រពន្ធកូនដូចលោកព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ឆាយ វីរៈយុទ្ធ និងខាន់ ជេមស៍ ជាដើម ដើម្បីបញ្ចប់មន្ទិលរឿងដែលគេសង្ស័យថាលោកមានប្រុសតាមស្នេហាច្រើនជាងស្រីនោះ៕

RELATED ARTICLES