Friday, September 20, 2024
Homeតារាខ្មែរអ៊ីណូ ចាប់ដៃសាន ផានិត ក្រោយបាក់​មុខរឿង​គេទារលុយ

អ៊ីណូ ចាប់ដៃសាន ផានិត ក្រោយបាក់​មុខរឿង​គេទារលុយ

        

ភ្នំពេញ៖ តារាចម្រៀងសាន់ដេលោកលោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ (Eno)បានលេងព័ណម៉ូដសក់​ក្រងកាន់តែចម្លែកជាង​មុន​ហើយចាប់ដៃគូជាមួយតារាចម្រៀងរៀមច្បងដែលគ្មានសក់១សរសៃលោកសាន្ដ ផានិត តាមរយៈការច្រៀង​និង​សម្ដែង​រួម​គ្នា​​​នូវMVថ្មីលើកដំបូងបំផុតរបស់ពួកគេ។លោកសាន្ដ ផានិត បានបញ្ចេញសារថាអ៊ីណូ ចង់ចាប់ដៃជាមួយលោកហើយ​មិន​បង្អង់​យូលោកឆ្លើយថាOK។

 នេះមិនមែនជាលើកទី១នោះទេដែលលោកអ៊ីណូ តែងតែមានការច្នៃប្រឌិតMVរបស់ខ្លួនឲ្យប្លែកៗដើម្បីឲ្យទទួលបានការ​ចាប់អារម្មណ៍ពីទស្សនិកជនព្រោះមុននេះលោកបានហៅលោកហួ ឡាវី មកថតសម្ដែងរួមគ្នាជាមួយលោកតាមរយៈបទ”Talk Shit” ផងដែរ។ដោយឡែកការដែលលោកពេជ្រសុភារិទ្ធិ ច្រៀងដៃគូជាមួយលោកផានិត នៅពេលនេះត្រូវបានគេលើក​ឡើង​ថាគឺជាការជួបគ្នារវាងអ្នកលេងម៉ូសសក់ ប៉ៈអ្នកគ្មានសក់តែម្ដងអីចឹងបើបទនោះមិនផ្ទុះទេទើបជារឿងចម្លែក។

សូមរំលឹកថាតារាចម្រៀងអ៊ីណូ រហ័សនាមអ្នកចម្រៀងឈ្នះអស់មារសត្រូវបានបាក់មុខមាត់​ជាខ្លាំងព្រោះតែកាល​ពីថ្ងៃ​ទី៧​ខែមិថុនា​ ថៅកែហ្គារ៉ាស់ឡានEno Auto Care ដែលមានទីតាំងនៅខណ្ឌសែនសុខ រូបនេះត្រូវប្ដីប្រពន្ធ១គូតាមទារលុយ​ផ្អើល​ពេញហ្គារ៉ាសឡានតែម្ដងដោយចោទអ៊ីណូ ថាជំពាក់លុយគាត់ចំនួន១ម៉ឺនដុល្លារបង់​ការប្រាក់បានតែ១ខែសល់៩ខែទៀតមិន​ដែលឃើញបង់ហើយថែមទាំងចេញសែកស្អុយឲ្យគាត់ទៅបើកលុយមិនបានទៀតផង។

ម្ចាស់បំណុលរូបនោះថែម​ទាំងដាក់​ជាចម្ងល់​ទៀតថាអ៊ីណូ ដាក់ទុនរកស៊ីលក់ឡានឮថាចំណាយលុយដល់​ទៅខ្ទង់លានដុល្លារចុះហេតុអ្វីខ្ចីលុយ១០ខែបង់​ការឲ្យ​គាត់​បាន​តែ១ខែ?ដោយមិនចង់វែងឆ្ងាយអ៊ីណូ បានបាញ់​លុយតាមរយៈការផ្ទេរទៅAba ភ្លាមៗ​នូវចំនួន១១៣៥០ដុល្លារ​ជាការ​បញ្ចប់រឿងទើបធ្វើឲ្យរឿងអ៊ីណូ ត្រូវគេ​តាម​ទារលុយបង្ករការភ្ញាក់ផ្អើលពេញខណ្ឌសែនសុខនោះស្ងប់ស្ងាត់ទៅវិញ។

ពេលនេះ​ដើម្បី​ជាការស្ដារមុខមាត់ឡើងវិញវិញអ៊ីណូ បានលេងមួយក្បាច់ទៀតឲ្យគេភ្ញាក់ផ្អើលនៅ​រដូវកូវីដមិនទាន់ស្ងាត់នេះដោយចេញ​ច្រៀងសម្ដែងជាមួយលោកសាន ផានិត ដើម្បីឲ្យកាន់តែប្លែក ខណៈដែលមហាជនរងចាំមើលថាតើការ​ចាប់ដៃគូគ្នាជាលើក​ដំ​បូង​រវាង​អ៊ីណូ និងសាន ផានិត នេះពេលចេញបទនោះហើយតារា១ណាទៅនឹងល្បីជាង?

គូរបញ្ជាក់ថាលោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ ហើយមិត្តរួមថ្នាក់លោកនិយមហៅថាតារាចម្រៀងក្បាល​ធំនោះត្រូវបាន​គេសង្ស័យ​ថាលោកមានប្រពន្ធនិងកូន២នាក់ទៅហើយ។ប៉ុន្ដែនៅចំពោះមុខអ្នកសារព័តមានកន្លងមកអ៊ីណូ មិនដែលហ៊ាន​និ​យាយរឿងប្រពន្ធកូននេះទេដោយបានឲ្យយោបល់ទៅអ្នកកាសែតថាគូតែសម្ភាសន៍លោករឿងការងារសិល្បៈនិងរកស៊ីបានហើយ៕

RELATED ARTICLES