ខេត្តសៀមរាប ៖ បុរសពោះម៉ាយម្នាក់ បានធ្វើសកម្មភាព ចាប់រំលោភកូនស្រីបង្កើត របស់ខ្លួន ដែលទើបនឹងមានវ័យ៦ឆ្នាំ ដោយ ប្រើដៃ ជាច្រើនដង លុះស្ត្រីជាម្តាយជនសង្ស័យ ដែលត្រូវជាជីដូនក្មេងស្រីរងគ្រោះ ប្រទះឃើញ ក៏ប្តឹងសមត្ថកិច្ច ចាប់អូសកឪពុកល្មោភកាម យកទៅចាត់ការតាមច្បាប់។
ករណីឪពុកបង្កើត ប្រើដៃរំលោភកូនស្រី ខ្លួនឯងខាងលើនេះ បានកើតឡើង កាលពីវេលា ម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលរបស់ ជនសង្ស័យ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលា- កំរើក ក្រុងសៀមរាប។ លុះមកដល់វេលា រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ទើប សមត្ថកិច្ច បានចុះឃាត់ខ្លួនជនសង្ស័យជាឪពុក ដល់ចំណុចបន្ទប់ជួលស្នាក់នៅតែម្តង។
ជនសង្ស័យជាឪពុកតិរច្ឆាន ដែលប្រើដៃ រំលោភកូនស្រីបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួននោះ មានឈ្មោះមាស រិទ្ធី អាយុ ២៩ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល ទីតាំងកើតហេតុខាងលើ។ ចំណែកក្មេងស្រី រងគ្រោះ មានឈ្មោះ ច.ន.ល អាយុ៦ឆ្នាំ ស្នាក់ នៅបន្ទប់ជួលជាមួយគ្នា។
លោកវរសេនីយ៍ឯក ជា ហេង នាយការិ- យាល័យនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានឱ្យដឹងថា ការចុះឃាត់ខ្លួន ជនសង្ស័យខាងលើ ធ្វើឡើងតាមបណ្តឹងរបស់ ម្តាយបង្កើតជនសង្ស័យ និងត្រូវជាជីដូនរបស់ ក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ ទៅលើឈ្មោះមាស រិទ្ធី ជាកូនប្រុស ថាបាន ប្រើដៃរំលោភកូនស្រីបង្កើត ដែលទើបនឹង មានវ័យ ៦ឆ្នាំ។
តាមពាក្យបណ្តឹង របស់ស្ត្រីជាជីដូនក្មេង ស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុន ពេលកើតហេតុ កាលពីវេលាម៉ោង១រំលង-អធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចក្នុងបរិវេណរបងផ្ទះជួល បន្ទប់ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ជនសង្ស័យឈ្មោះមាស រិទ្ធី បានធ្វើសកម្មភាព ចាប់បីកូនស្រីបង្កើតខ្លួនឯង ឈ្មោះ ច.ន.ល អាយុ៦ឆ្នាំ ចេញពីក្នុងមុង លើគ្រែ ដែលកំពុង ដេកជាមួយនឹងគាត់ជាជីដូន ចេញមកក្រៅ ហើយបានចាប់ស្រាត ខោអាវកូនស្រីចេញអស់ (ននលគក) រួចបីចុះមកខាងក្រោម ជាន់ផ្ទាល់ដី ដាក់កូនបង្កើតរបស់ខ្លួន គេងនៅកន្លែងងងឹត ក្បែរចំណុចច្រកទ្វារចេញចូល នៅលើផ្ទៃដីរាប ហើយប្រើដៃស្ទាបអង្អែល លូកប្រដាប់ភេទ កូនស្រីរបស់ខ្លួនជាច្រើនដង។ ពេលជនសង្ស័យ កំពុងធ្វើសកម្មភាពនោះ ត្រូវបានគាត់ជាម្តាយ បង្កើតរបស់ជនសង្ស័យ និងត្រូវជាជីដូនរបស់ ក្មេងស្រីរងគ្រោះ ឃើញទាន់ ហើយបានរាយ-ការណ៍ជូនសមត្ថកិច្ច ឱ្យឃាត់ខ្លួនជនសង្ស័យ តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន ឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ចាប់សម្រាតខោ និងដោះអាវកូនស្រីបង្កើត ខ្លួនឯង ធ្វើសកម្មភាពយកដៃស្ទាបអង្អែល និង លេងប្រដាប់ភេទរបស់កូនស្រី ជាច្រើនលើក ប្រាកដមែន ព្រោះចង់រួមរ័ក!…។
ដោយមានការសង្ស័យលើខ្លួនជនសង្ស័យ ក្នុងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សមត្ថកិច្ច បានតេស្តរកសារធាតុញៀន ក្នុងទឹកនោមរបស់ ជនសង្ស័យ ក៏ឃើញវិជ្ជមាន។
ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យ ជំនាញ បញ្ជូនទៅតុលាការ នៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២១ ហើយតុលាការ បានសម្រេច ចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ពីបទ “អំពើអាស ប្រឆាំងនឹងអនីតិជន អាយុក្រោម ១៥ឆ្នាំ និងបទប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន”៕