តារាចម្រៀងសេន យូរី បានឈជើងនៅផលិតកម្មហង្សមាសជិត៨ខែទៅហើយក្រោយរួមរស់ជាមួយសាន់ដេ៥ឆ្នាំតែអស់និស្ស័យ។ការទៅដល់ហង្សមាសរបស់អតីតតារាRockយូរី ត្រូវបានគេមើលឃើញថានាងប្រៀបបានកំពុងដើរជាន់បន្លារព្រោះតែទ្រនុំហង្សមាសប្រជុំទៅដោយតារាខ្លាំងៗហេតុនេះហើយពិបាកដណ្ដើមរកភាពលេចធ្លោរណាស់។ទោះជាយ៉ាងណាទាំងអ្នកជំនាញសិល្បៈនិងមជ្ឈដ្ឋានមហាជនមើលឃើញថានាងយូរី ទៅហង្សមាសដើម្បីជំនួសតំណែងនាងទេព បូព្រឹក្ស ហៅស្រីនិច្ច ដែលចាកចេញ។ប៉ុន្ដែក្នុងជំនួបផ្ទាល់ជាមួយយូរី នាពេលកន្លងមកតារាចម្រៀងលេងក្បាច់រាំរូបនេះបានប្រកែកថានាងទៅហង្សមាសមិនមែនជំនួសទេព បូពឹក្ស នោះទេព្រោះការច្រៀងសម្ដែងរវាងនាងនិងបូព្រឹក្ស មិនដូចគ្នាឡើយ។នាងថាស្ទីលនៃការច្រៀងរាំរបស់នាងបែបCute ៗ ខុសពីបូព្រឹក្ស ដែលមានក្បាច់រាំបែបខ្លាំងៗជាងនាង។
ថ្វីត្បិតតែមានការអះអាងពីយូរី បែបនេះក្ដី ប៉ុន្ដែគេមើលឃើញថាយូរី ពិតជាបានបំពេញតួនាទីជំនួសនាងទេព បូព្រឹក្ស នៅហង្សមាសមែនព្រោះពេលនេះនាងក្លាយទៅជាតារាចម្រៀងផ្នែកយុវ័យម្នាក់នៅផលិតកម្មធំនេះបន្ទាប់ពីនាងរ៉េត ស៊ូហ្សាណា ។ដោយឡែកបូព្រឹក្ស វិញតាំងពីលែងជាតារាចម្រៀងហង្សមាសមកពេលនេះនាងមិនទាន់មានសកម្មភាពសិល្បៈថ្មីៗគូរឲ្យចាប់អារម្មណ៍ឡើយ។
យូរី ស្ថិតក្នុងចំណោមតារាចម្រៀងប្រជែងទីផ្សារផ្នែកយុវវ័យទាំង៤ដួងនៅឆ្នាំ២០២១នេះក្នុងនោះមាននាងតន់ ច័ន្ទសីម៉ា,រ៉ាប៊ី និងរ៉េត ស៊ូហ្សាណា ។អំឡុងពេលកូវីដមិនទាន់ស្ងាត់នេះយូរី នៅតែចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីប៉ុស្ដិ៍ទូរទស្សន៍ហើយនាងមានក្បាច់រាំកាន់តែសាហាវជាងមុន។អ្វីដែលគូឲ្យចាប់អារម្មណ៍ថែមទៀតនោះយូរី ត្រូវបានលោកថៅកែជា នី ដឹកនាងទៅច្រៀងសម្ដែងតាមរថយន្ដទំនើបLand CruiserV8 ស្ទើគ្រប់ឆាកបន្ទាប់ពីរឿងស្នេហារបស់អ្នកទាំង២បានបែកធ្លាយជាង៦ខែមកនេះ។តែយូរី នៅតែថានាងចាត់ទុកលោកថៅកែ ដូចជាបងប្រុស ខណៈដែលលោកនី ថាទំនាក់ទំនងលោកនិងយូរី គ្មានអ្វីចម្លែកនោះទេព្រោះលោកនិងយូរី មានចិត្តគំនិតត្រូវគ្នាច្រើនទើបអាចដើរចូលគ្នាបាន៕