Friday, May 17, 2024
Homeតារាខ្មែរពេជ្រ សោភា ខឹងប្រុសស្នេហ៍តាមរំខាន?

ពេជ្រ សោភា ខឹងប្រុសស្នេហ៍តាមរំខាន?

ពេជ្រ សោភា បានព្រមានគូស្នេហ៍ដោយចំហថាពេលនាងច្រៀងរាំកុំមករំខានរញ៉េរញ៉ៃឲ្យសោះព្រោះអាជីពចម្រៀងនេះជាអ្វីដែលនាងស្រលាញ់បំផុតក្នុងជីវិត។ទោះជាយ៉ាងណាសោភា មិនបញ្ជាក់ឲ្យគេដឹងថាបុរសនោះជាលោកឆឹម សក្កដា ឬប្រុសផ្សេងឡើយ តែនាងព្រមានថាប្រយ័ត្នតែនាងស្អប់ហើយគឺអាក្រក់ចំពោះមនុស្សដែលនិយាយមិនចេះស្ដាប់គ្នានោះខ្លាំងណាស់។ពេជ្រ សោភា វាចារថា”មនុស្សដូចខ្ញុំស្រួលទេ ម៉ោងរកស៊ីផ្សេង ម៉ោងលេងផ្សេង តែខ្ញុំស្អប់អ្នករំខានម៉ោងខ្ញុំច្រៀង ដឹងទេខ្ញុំស្រលាញ់ផ្លូវជាអ្នកចម្រៀងណាស់ ខ្ញុំនឹងអាក្រក់បើអ្នករញ៉េរញ៉ៃពេលមួយនេះ ខ្ញុំបើស្អប់ គឺស្អប់អាក្រក់ និយាយរួមគឺស្លូតទេ”។

បើតាមការមួម៉ៅរបស់ពេជ្រ សោភា ទៅលើបុរសតាមឆាឆៅនាងរហូតនិយាយលែងស្ដាប់ហើយនៅតែមុខក្រាស់នោះអាចមិនមែនជាលោកឆឹម សក្កដា នោះទេព្រោះបុរសរូបសង្ហារនេះមិនហ៊ានប្រឆាំងឬតាមអុកឡុកសោភា ធ្វើឲ្យនាងឆេះដុំបែបនេះឡើយ។ប៉ុន្ដែសោភា នៅតែមិនព្រមបញ្ចេញអត្តសញ្ញាណប្រុសដែលតាមអុកឡុកនាងទាំងដែលនាងកំពុងច្រៀងសម្ដែងលើឆាកតន្រ្ដីនាំឲ្យខូចអារម្មណ៍អស់នោះឡើយ។គេថាប្រុសនោះបើជាលោកសក្កដា វិញច្បាស់ជាសោភា នឹងបង្ហោះរូបឲ្យខ្មាសគេជាមិនខាន តែនោះអាចជាប្រុសដែលឆាតទៅតាមស្នេហានាងរហូតធ្វើឲ្យនាងធុញទ្រាន់ច្រើនជាង។

ពេជ្រ សោភា ក្រោយធ្លាក់ខ្លួនមេម៉ាយជាង៤ឆ្នាំនេះនាងត្រូវបានបុរសទាំងក្នុងនិងក្រៅស្រុកតាមស្នេហា ប៉ុន្ដែដោយសារធ្លាប់ប៉ៈស្នេហាមិនសមប្របជាមួយអាណិកជននៅបរទេសទើបសោភា សម្រេចចិត្តជ្រើសស្នេហ៍ថ្មី”ជួញជិត ប្រសើរជាងជួញឆ្ងាយ”តាមរយៈការបើកបេះដូងទទួលយកបុរសក្នុងស្រុកវិញម្ដង ព្រោះអ្នកនៅស្រុកក្រៅពិបាកមើលចិត្តធ្លុះ។តែអ្វីដែលគូរឲ្យភ្ញាក់ផ្អើលក្រោយសោភា មិនទទួលយកសំណើរសុំស្នេហាពីសំណាក់ប្រុសស្វីសម្នាក់ដែលចំណាយពេលជិះយន្ដហោះមកស្រុកខ្មែរដើម្បីស្កាត់ជួបនាងនោះ ស្រាប់តែប្រុសរូបសង្ហារលោកឆឹម សក្កដា ដែលធ្លាប់លេចឭថាលោកគ្មានអារម្មណ៍ជាមួយមនុស្សស្រីភេទនោះបានដាក់ពាក្យសុំស្នេហាសោភា មុនគេហើយចំណងស្នេហានេះលាតត្រដាងជាចំហ ទើបធ្វើឲ្យគេសង្ស័យថាពួកគេកំពុងតែសាងស្នេហ៍”ក្លែងក្លាយ”។

ប៉ុន្ដែទាំងសោភា និងសក្កដា បានច្រានចោលដោយអះអាងថាជាស្នេហ៍ពិតព្រមទាំងមានការគាំទ្រពីចាស់ទុំទាំងសងខាងយ៉ាងពេញទំហ៊ឹងទៀតផង។តែអ្វីដែលចម្លែកនៅពេលដែលលោកសក្កដា រំអុកសោភា សុំរៀបការនៅឆ្នាំ២០២២ខាងមុខនេះបែជាសោភា មិនឆ្លើយតបហើយគ្មានក្ដីរំភើបចំពោះសំណើររបស់ប្រុសក្មេងសក្កដា បន្ដិចឡើយ។

ប៉ុន្ដែទាំងសោភា និងសក្កដា បានច្រានចោលដោយអះអាងថាជាស្នេហ៍ពិតព្រមទាំងមានការគាំទ្រពីចាស់ទុំទាំងសងខាងយ៉ាងពេញទំហ៊ឹងទៀតផង។តែអ្វីដែលចម្លែកនៅពេលដែលលោកសក្កដា រំអុកសោភា សុំរៀបការនៅឆ្នាំ២០២២ខាងមុខនេះបែជាសោភា មិនឆ្លើយតបហើយគ្មានក្ដីរំភើបចំពោះសំណើររបស់ប្រុសក្មេងសក្កដា បន្ដិចឡើយ។

ពេជ្រ សោភា ដែលទើបធ្វើខួបគម្រប់អាយុ៣៧ឆ្នាំកាលពីពេលថ្មីៗនោះបានផ្លាស់ប្ដូរការច្រៀងសម្ដែងនៅរដូវកូវីដនេះតាមរយៈការផ្អឹបចេញបទថ្មីៗព្រោះខ្លាចចេញទៅខុសពេលវេលាហើយនាងងាកមកច្រៀងបទល្បីរបស់ខ្លួនជាង១០ឆ្នាំឡើងវិញដែលមានក្រុមតន្រ្ដីករ៤នាក់ដឹកនាំដោយលោកគ្រូអ៊ួយ នោះលេងភ្លេងថ្មីឲ្យនាងច្រៀង។ការប្ដូរស្ទីលច្រៀងនេះធ្វើឲ្យសកម្មភាពច្រៀងសម្ដែងរបស់សោភា កាន់តែមានភាពរស់រវើកនិងទាក់ទាញជាងមុនថែមទៀត ខណៈអ្នកគាំទ្រនាងពេញចិត្តចំពោះបទចាស់ៗរបស់នាងដែលល្បីល្បាញតាំងពីពួកគេនៅតូចៗម្លេះ។អ្វីដែលរឹតតែធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងថែមទៀតនោះនៅឆ្នាំ២០២១នេះសោភា បានងាកមកជិះរថយន្ដទំនើបៗដល់ទៅ៥គ្រឿងឆ្លាស់គ្នាមិនចាញ់តារាបរទេសនោះទេដូចជារថយន្ដម៉ាកPorsche ,Mercedes ,Bmw ,Range Rover និងAudi  ជាដើម។

ប៉ុន្ដែសោភា ថានាងគ្មានគម្រោងទិញរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce ជិះដូចគេនោះទេព្រោះធ្វើតាមលទ្ធភាពនិងខ្លួននាងស្រលាញ់។ទោះជាយ៉ាងណាជុំវិញការលេងម៉ូដឡានថ្លៃៗនេះគេសង្ស័យថាសោភា មានជំនួយពីគូស្នេហ៍ដែលមិនមែនជាលោកសក្កដា តែតារាចម្រៀងនៅហង្សមាសជាង១៦ឆ្នាំហើយនៅតែស្ថិតក្នុងចំណោមតារាស្រីជូរមុខគេរូបនេះធ្លាប់វាចារថានាងគ្មានប្រុសណាឧបត្ថម្ភឡើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES