Friday, May 17, 2024
Homeតារាខ្មែរកែវ សុបញ្ញា បេះដូងមានម្ចាស់ហើយ!

កែវ សុបញ្ញា បេះដូងមានម្ចាស់ហើយ!

តារាចម្រៀងហង្សមាសកែវ សុបញ្ញា ដែលប្រកាសថាលែងធ្វើជាអ្នកកំដកូនក្រមុំមង្គលការមិត្តភក្ដិតទៅទៀតក្រោយនាងធ្លាប់បំពេញតួនាទីនេះជូនសួស វីសា និងប៉ែន ស្រីពេជ្រ នោះពេលនេះនាងរកបានបណ្ដូលចិត្តហើយ តែនាងបញ្ញា បែរជាលេងស្ទីលនាងវី ឌីណែត ទៅវិញព្រោះបឹទមុខសង្សារ មិនហ៊ានបញ្ចេញឲ្យគេស្គាល់ថាជាអ្នកណាឡើយ។

ទោះជាយ៉ាងណាតារាពូកែតុបតែងខ្លួនរូបនេះថាមនុស្សដែលនាងស្រលាញ់គឺជាការជ្រើសរើសដោយបេះដូងផ្ទាល់ខ្លួនរបស់នាង ហើយបើមិនល្អសម្រាប់អ្នកផ្សេង នាងសុំឲ្យតែបុរសនោះមានភាពស្មោះត្រង់ និងច្បាស់លាស់ជាមួយនាង ពិសេសត្រូវហ៊ាននិយាយ ហ៊ានធ្វើ។

កែវ សុបញ្ញា បានកៀកកើយបុរសពិសេសរបស់នាងយ៉ាងរ៉ូមែនទិកលើរថយន្ដដែលពួកគេធ្វើតំណើរកម្សាន្ដយ៉ាងមានក្ដីសុខធ្វើឲ្យមិត្តរួមអាជីពមួយចំនួនច្រណែនហើយយលាន់មាត់ថាស្អិតដូចស្កតាំងម៉ែតែម្ដងហើយ…។តែនាងបញ្ញា ព្យាយាមលាក់អត្តសញ្ញាណគូស្នេហ៍ដោយមិនប្រាប់ថាបុរសនោះមានការងារឬតួនាទីជាអ្វីនោះទេ។

ការលាតត្រដាងរឿងស្នេហារបស់នាងកែវ សុបញ្ញា នៅពេលនេះបន្ទាប់ពីមុននេះតារាចម្រៀងរួមក្រុមជាមួយនាងនៅហង្សមាសចាប់ផ្ដើមហ៊ានបង្ហាញអនាគតស្វាមីរៀងៗខ្លួនដូចជានាងម៉ង ចាន់កញ្ញា,ប៉ាច គីមមួយ  ខណៈដែលវី ឌីណែត និងរ៉េត ស៊ូហ្សាណា បឹទមុខសង្សារដូចនាងសុបញ្ញា ដែរ។

ប៉ុន្ដែគេជឿរថាថៅកែស្រីហាងCSរូបនេះនឹងព្រមបញ្ចេញមុខប្រុសស្នេហ៍ឲ្យគេគ្រប់គ្នាបានឃើញច្បាស់នៅពេលឆាប់ៗនេះមិនខាន ខណៈដែលកាលពីឆ្នាំមុនគេប្រទះឃើញសុបញ្ញា បណ្ដើរប្រុសចម្លែកម្នាក់ទៅមើលកុនជាមួយគ្នាជាញឹកញាប់ តែអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ បែជាថាប្រុសនោះជាពួកម៉ាកទៅវិញ។

ចំពោះការបង្ហាញសញ្ញាបេះដូងមានម្ចាស់របស់នាងសុបញ្ញា នៅពេលនេះប្រាកដជាការចង់ជម្រះរឿងគេសង្ស័យថានាងមានប្រុសចំណាស់ម្នាក់ជួយឧបត្ថម្ភបើកហាងនៅក្រុងតាខ្មៅដែលចំណាយទុនអស់១០ម៉ឺនដុល្លារនេះជាមិនខាន ព្រោះថាពេលនេះអនាគតស្វាមីរបស់ស្រីស្រស់ គឺជាប្រុសក្មេងម្នាក់៕

RELATED ARTICLES