Thursday, May 16, 2024
Homeតារាខ្មែរយូរី ក្រៀមក្រំម្ដាយស្លាប់ដោយជំងឺទឹកនោមផ្អែមនិងលើសឈាម

យូរី ក្រៀមក្រំម្ដាយស្លាប់ដោយជំងឺទឹកនោមផ្អែមនិងលើសឈាម

តារាចម្រៀងហង្សមាសេន យូរី បង្ហូរទឹកនេត្រាជោគថ្ពាល់ក្រោយពីម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីចាន់ គង់ បានទទួលមរណភាពកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១ដោយជំងឺទឹននោមផ្អែមនិងលើសឈាម។តារាចម្រៀងយូរី​   បានចេញសារលាយឡំទឹក​ភ្នែក​ថា”ម៉ាក់ហា….ម៉ាក់សំរាន្តអោយ​សុខស្រួលណាម៉ាក់ណា ??កូន​​ស្រ​​លាញ់​ម៉ាក់​ខ្លាំងណាស់ ? កុំបារម្ភ កូននឹង​មើលថែប៉ា​អោយ​បានល្អ  កូនធ្វើ​ចិត្តសឹងមិនបានទេ លឿនពេកហើយ នាងខ្ញុំសូមអភ័យទោស​ដល់ម្ចាស់​កម្មវិធីដែលខ្ញុំបានលុបចោលភ្លាមៗក្នងពេលអ្នកម៉ាក់របស់ខ្ញុំបានទទួលមរណះភាពហើយដោយជំងឺទឹកនោមផ្អែមនឹងរោគលើសឈាមសូមអភ័យទោស?”។

ជាមួយគ្នានេះដែរនៅលើបណ្ដាញសង្គមលោកជា នី ដែលត្រូវបានគេចាត់ទុកថាជាគូស្នេហ៍របស់យូរី តែនាងថារាប់អាន​ដូចបងប្រុសនោះក៍បានចែកចាយសារក្រៀមក្រំរបស់យូរី ដែលបាត់បង់​ម្ដាយនេះដែរ​ដែលបញ្ជាក់ថាពេលនេះយូរី  និងលោកជា នី កំពុង​តែកាន់ទុក្ខ​រួមគ្នា​។ចំណែកក្រុមហ៊ុន​ហង្សមាសនិងតារាចម្រៀងរួមអាជីពជាមួយយូរី ក៍បានចេញ និងផ្ញើរសារ​រំលែកទុក្ខ​ដល់តារាចម្រៀងរូបនេះជាបន្ដបន្ទាប់ ខណៈដែលក្រៅពីឈឺជំងឺលើសឈាម និងទឹកនោមផ្អែមនោះតាមព័តមានថាអ្នកស្រីចាន់ គង់ ក៍មានជំងឺខ្សោយបេះដូងផងដែរ។

យូរី ត្រូវបានម្ដាយជូនទៅច្រៀងនៅបណ្ដារឆាកទូរទស្សន៍មួយចំនួនហើយលោកស្រីក៍ជាអ្នកនៅក្រោយខ្នងនៃការគាំទ្រយូរី ឲ្យបើកហាងសាឡននិងសាលាកែសម្ផស្សដែលត្រៀមនឹងតំណើរការឆាប់ៗដែរ។ប៉ុន្ដែគូឲ្យស្ដាយយូរី ត្រូវពន្យាពេលសម្ពោធមុខជំនួញធំក្រៅសិល្បៈដោយសារតែកូវីដ-១៩ ហើយពេលនេះម្ដាយនាងចាកចោលរូបនាងដោយគ្មានថ្ងៃត្រឡប់ទើបធ្វើឲ្យយូរី តក់ស្លុតជាខ្លាំង។ទោះជាយ៉ាងណាតាមព័តមានថាយូរី ត្រូវបានលោកថៅកែជា នី ព្យាយាមលួងលោមនឹងលើកទឹកចិត្តនាងគ្រប់ពេលទើបធ្វើឲ្យតារាហង្សមាសរូបនេះអាចទប់អារម្មណ៍បាននឹងរៀបចំធ្វើបុណ្យជូនអ្នកមានគុណរបស់នាងតាមការណែនាំរបស់ក្រសួងសុខាភិបាល ហេតុនេះហើយមានតែអ្នកជិតដិតប៉ុណ្ណោះដែលចូលរួមបុណ្យសពម្ដាយយូរី ៕

RELATED ARTICLES