Friday, May 17, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា នៅតែមានគេហ៊ានជួល

តន់ ច័ន្ទសីម៉ា នៅតែមានគេហ៊ានជួល

ការប្រកាសកំណត់តម្លៃខ្លួនរបស់នាងតន់ ច័ន្ទសីម៉ា ពីសំណាក់ផលិតកម្មGalaxy ធ្វើឲ្យមានការលើកឡើងថាអ្នកចម្រៀងវ័យក្មេងរូបនេះអាចប្រឈមដេកស្អាតជាមិនខានព្រោះគ្មានអ្នកហ៊ានជួលដោយសារតែថតស្ពតមួយចំណាយពេលពី១ទៅ២ថ្ងៃស៊ីថ្លៃ២០០០០ដុល្លារ,ច្រៀងConcertsធំនៅតាមខេត្ត១កម្មវិធីស៊ីថ្លៃ៥០០០ដុល្លារ និងច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ម្ដងថ្លៃពី១០០០ទៅ២០០០ដុល្លារនោះ

គឺជាតម្លៃមួយដែលថ្លៃជាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅទៀត ប៉ុន្ដែពេលនេះនាងច័ន្ទសីម៉ា បែជានៅតែមានគេហ៊ានជួលទៅវិញ។ការលេចមុខតាមស្ពតធំ២របស់នាងច័ន្ទសីម៉ា តាមរយៈឃោសនាឲ្យម៉ាស៊ីនត្រជាក់១ និងស្រាបៀរ១ទៀតនោះជាការបញ្ជាក់ឲ្យឃើញថាផលិតផលនិងក្រុមហ៊ុនទាំងនោះមិនខ្លាចក្នុងការចំណាយលើតម្លៃខ្លួនរបស់នាងឡើយដោយផ្អែកថានាងសីម៉ា ឡើងកូដនៅរយៈពេលចុងក្រោយនេះហេតុនេះហើយបានជាពួកគេនៅតែត្រូវការនាងទោះជាការជួលនាងថតម្នាក់ស្មើតម្លៃខ្លួនតារាធម្មតាចង់១០នាក់ក្ដី។

លោកយឹម តាស្រង់ អ្នកចាត់ការទូទៅនៅGalaxyធ្លាប់ប្រាប់តាមទូរស័ព្ទថាតម្លៃខ្លួនរបស់តន់ ច័ន្ទសីម៉ា មិនអាចកែប្រែបានទេព្រោះក្រុមហ៊ុនបានកំណត់រួចទៅហើយ។លោកថាបើគេថាថ្លៃមិនហ៊ានជួលក៍មិនអីដែរដោយសារតែGalaxyមានសម្ថភាពអាចចិញ្ចឹមតារារបស់ខ្លួនឲ្យរស់បានហើយ។

អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២នាងតន់ ច័ន្ទសីម៉ា ឈជើងនៅGalaxyជិត២ឆ្នាំនេះនាងឡើងកូដខ្លាំងនៅពេលដែលបានចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងលោកខេម ទើបធ្វើឲ្យសីម៉ា មានប្រៀបជាងតារាស្រីផ្សេងៗទៀតដែលប្រជែងទីផ្សារយុវវ័យនៅឆ្នាំ២០២១នេះក្នុងនោះមាននាងរ៉េត ស៊ូហ្សាណា,រ៉ាប៊ី និងយូរី ជាដើម។តារាចម្រៀងវ័យក្មេងរូបនេះត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថានាងកំពុងតែដើរលើផ្លូវឈានទៅប្រជែងទីផ្សារជាមួយអ្នកចម្រៀងស្រីលំដាប់មុខនាងឱក សុគន្ធកញ្ញា នាពេលអនាគតជាមិនខាន។ដោយឡែករឿងស្នេហាវិញនាងសីម៉ា តែងតែនិយាយថានាងមិនទាន់មានម្ចាស់ចិត្តនោះទេ បើទោះជាកន្លងមកធ្លាប់លេចឭថាមានពោះម៉ាយម្នាក់តាមស្នេហានាងយ៉ាងប្រកិតក្ដី៕

RELATED ARTICLES