Thursday, May 16, 2024
Homeតារាខ្មែរករុណា ពេជ្រ តៀមទុន៤០ម៉ឺនដុល្លារបើកResort នៅមណ្ឌុលគិរី

ករុណា ពេជ្រ តៀមទុន៤០ម៉ឺនដុល្លារបើកResort នៅមណ្ឌុលគិរី

តារាចម្រៀងថោនលោកករុណា ពេជ្រ រៀបគម្រោងធំតាមរយៈការបង្កើតមុខរបរថ្មីដោយបើកកន្លែងកម្សាន្ដ(Resort)នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌុលគិរី នាពេលខាងមុខឆាប់ៗនេះហើយ។លោកថាចំពោះមូលហេតុដែលលោកចង់បើកResort ដោយសារតែលោកចង់ចូលរួមជាមួយវិស្ស័យទេសចរណ៍ និងឃើញថាទេសភាពនៅខេត្តមណ្ឌុលគិរីស្រស់ស្អាត ហើយលោកក៍មានដីនៅទីតាំងខាងលើនេះស្រាប់ដោយមិនចាំបាច់ជួលគេ ហេតយុនេះហើយលោកចង់បង្កើតមុខរបរមួយដែលមានអនាគតវែងឆ្ងាយសម្រាប់ទុកពេលមានគ្រួសារ និងកូនៗ ឬវ័យលោកចាស់ទៅនៅថ្ងៃខាងមុខ។

លោកបន្ថែមថាការបើកមុខរបរថ្មីនេះសម្រាប់រូបលោកជាអ្នកសិល្បៈអីចឹងក្រោយតំណើរការទៅការផ្សព្វផ្សាយក៍ទូលំទូលាយ ហើយបើរៀបចំទីតាំងបានស្អាតកាន់តែល្បីលឿននិងអាចរកប្រាក់ចំណូលបានជាប្រចាំទោះបីមានការចំណាយដើមទុនធំរហូតខ្ទង់ចន្លោះពីជាង៣០ទៅជាង៤០ម៉ឺនដុល្លារក្ដី តែការធ្វើនោះជាលក្ខណៈបឹងហ្គាឡូស្អាតដែលមានការដេគ័រទាក់ទាញរូបភាពស្រស់ស្អាតហើយអ្នកទៅលេងគេអាចថតបង្ហោះរូបភាពគេស្អាតៗ ។

លោកអះអាងថាតាមការសិក្សារជំហ៊ានដំបូងបើធ្វើពី២០ទៅ៣០ផ្ទះក៍ចំណាយអស់ជាង៤០ម៉ឺនដុល្លារដែរហើយនោះលោកជ្រើសរើសយកគម្រោង៧០%សិនមិនទាន់ឈានទៅ១០០%នោះទេ។លោកករុណា ពេជ្រ បន្ថែមថាដោយសារតែការប្រើដើមទុនអស់ប្រាក់ច្រើនហេតុនេះហើយលោកកំពុងតែសិក្សារជាមួយធានាគារ ហើយខាងធនាគារបានសុំមើលប្លង់ដីរបស់លោកហើយគេនឹងចុះទៅប៉ាន់ស្មានទៅលើដីនៅមណ្ឌុលគិរីហ្នឹង ឆាប់ៗនេះ ដែលតាមផែនការលោកត្រូវប្រើលុយ៦០%ពីធនាគារនិងលុយផ្ទាល់ខ្លួន៤០%ផងដែរ។តារាចម្រៀងដ៍មានឥទ្ធិពលនៅថោន រូបនេះថាអ្វីដែលលោករំពឹងនោះគឺទីតាំងដីរបស់លោកនោះអំណោយផលល្អឲ្យតែអ្នកទៅកម្សាន្ដនៅទីនោះគេចុះទៅថតរូបហើយព្រោះដីរាបស្មើអាចចតឡានបាន និងនៅពីមុខមានចំការស្រល់ធំដែលទេសភាពស្អាតតែម្ដង។

ករុណា ពេជ្រ តៀមទុន៤០ម៉ឺនដុល្លារបើកResort នៅមណ្ឌុលគិរលោករុណា ពេជ្រ អះអាងថាគម្រោងដែលលោកចង់បើកResort នៅមណ្ឌុលគិរីនោះនឹងចេញជារូបរាងក្នុងរយៈពេលជាង១ឆ្នាំខាងមុខនេះហើយដែលលោកគ្រោងចាប់ដៃជាមួយប្អូនប្រុសរបស់លោកឬលោកអាចជួលដីប្អូនប្រុសដែលទិញរួមគ្នាជាមួយលោកនោះធ្វើផ្ដាច់តែឯងក៍ថាបានប្រសិនបើប្អូនលោកមិនចង់ដាក់ទុករួមគ្នាជាមួយលោក។

គូរបញ្ជាក់ថាមុនត្រៀមរកស៊ីធំបើកResort នេះលោកករុណា ពេជ្រ ទើបតែបានសាងសង់ផ្ទះវីឡាយ៉ាងប្រណិតចំណាយអស់លុយជាង៤០ម៉ឺនដុល្លារនៅខណ្ឌសែនសុខ ប៉ុន្ដែលោកថាគ្មានគម្រោងធ្វើពិធីឡើងផ្ទះនោះទេទោះជាស្ងប់ស្ងាត់កូវីដនៅពេលខាងមុខក៍ដោយ ព្រោះពេលនេះស្ថានភាពជំងឺលើសឈាម និងដាច់សរសៃឈាមក្នុងខួក្បាលរបស់ឪពុកលោកនៅតែធ្ងន់ធ្ងរក្រោយព្យាបាលរយៈពេលជាង៣ឆ្នាំកន្លះនិងចំណាយអស់ថវិការជាង២០ម៉ឺនដុល្លារ៕

RELATED ARTICLES