Thursday, May 16, 2024
Homeព័ត៌មានជាតិស្រីស្អាត លើកដាច់សាច់ស្អាត ដាច់ខ្យល់ ស្លាប់

ស្រីស្អាត លើកដាច់សាច់ស្អាត ដាច់ខ្យល់ ស្លាប់

ភ្នំពេញ ៖ នារីវ័យក្មេង រូបស្រស់ម្នាក់ បានជួបជុំជប់លៀងជាមួយមិត្តភក្តិ សរុបចំនួន ៦នាក់ (ប្រុស១ ស្រី៥) ដោយក្នុងនោះ នារី រងគ្រោះ និងសង្សារ បានផឹកស្រាថ្នាំលាយជា មួយភេសជ្ជៈ អស់៦ឈុត ជាមួយពាក្យ “លើក ដាច់ សាច់ស្អាត” ស្រាប់តែក្អួតមិនឈប់ រហូត ដល់ទន់ដៃទន់ជើង ទើបមិត្តភក្តិភ័យ ក៏ហៅ ម៉ូតូកង់បីដឹកជូនទៅពេទ្យ តែទាំងពេទ្យរដ្ឋ ពេទ្យឯកជន ជាច្រើនកន្លែង អត់ទទួល ទើប ធ្វើឱ្យនារីរងគ្រោះ ដាច់ខ្យល់ស្លាប់នៅលើម៉ូតូ កង់បីយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣០ នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នៅ តាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចទល់ មុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

នារីរងគ្រោះ មានឈ្មោះស្រី លីន អាយុ ២០ឆ្នាំ មុខរបរ បម្រើការតាមភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅខេត្តកំពង់ចាម។

តាមប្រភពពីនារីម្នាក់ ដែលត្រូវជាមិត្តភក្តិ របស់នារីរងគ្រោះ បានឱ្យដឹងថា នៅមុនពេល កើតហេតុ ពួកនាងមានគ្នាចំនួន៦នាក់ (ប្រុស១) ត្រូវជាសង្សារនារីរងគ្រោះ បាននាំគ្នាជួបជុំផឹក ស៊ី។ ដោយក្នុងនោះ ពួកនាងស្រីៗចំនួន៤នាក់ បាននាំគ្នាផឹកស្រាបៀរកំប៉ុង រីឯនារីរងគ្រោះ និងបុរសជាសង្សាររបស់នាង បាននាំគ្នាផឹក ស្រាថ្នាំ លាយជាមួយនឹងភេសជ្ជៈប៉ូវកម្លាំង ដោយផឹកអស់ចំនួន៦ឈុត។

ប្រភពដដែលបន្តថា លុះពេលផឹកហើយ ក៏ស្រាប់តែនារីរងគ្រោះ បានក្អួតចង្អោទន់ដៃ ទន់ជើង ដោយឃើញអាការមិនស្រួល ពួកគេ ជាមិត្តភក្តិ ក៏បានហៅម៉ូតូកង់បីឥណ្ឌា ឱ្យមក ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ពេលទៅ ដល់មន្ទីរពេទ្យរុស្ស៊ី ពេទ្យថាអត់ទទួល ក៏បន្ត ទៅពេទ្យឯកជនបញ្ញាសក្តិ ពេទ្យអត់ទទួលទៀត ក៏បន្តទៅមន្ទីរពេទ្យកាល់ម៉ែត តែពេលទៅ ដល់មន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យបានប្រាប់ថា នារីរងគ្រោះ បានស្លាប់ទៅហើយ ។

បន្ទាប់ពីដឹងថា នារីរងគ្រោះបានស្លាប់ទៅ ហើយ មិត្តភក្តិក៏បានទាក់ទងទៅរកសាច់ញាតិ នៅឯខេត្ត ហើយសាច់ញាតិក៏ប្រាប់មកវិញថា ឱ្យម៉ូតូកង់បី ដឹកយកទៅដាក់នៅវត្តចាក់អង្រែ ក្រោមទៅ ដើម្បីធ្វើបុណ្យ។ ប៉ុន្តែពេលទៅដល់ មុខវត្តចាក់អង្រែក្រោម ក៏ត្រូវគណៈកម្មការវត្ត ចាក់សោរបងមិនទាន់ឱ្យចូលឡើយ ដោយរង់ចាំ ខាងក្រុមគ្រូពេទ្យជំនាញ ចុះមកយកសំណាក ពិនិត្យ និងឱ្យខាងសមត្ថកិច្ចជំនាញ ធ្វើកោ-សល្យវិច័យ មើលសិនថា តើនារីរងគ្រោះបាន ស្លាប់ដោយសារករណីអ្វីឱ្យពិតប្រាកដ”៕

RELATED ARTICLES