Monday, May 6, 2024
Homeព័ត៌មានជាតិខារ៉ាអូខេលួចបើក ឃាត់ខ្លួន២៦នាក់

ខារ៉ាអូខេលួចបើក ឃាត់ខ្លួន២៦នាក់

ភ្នំពេញ ៖ ហាងខារ៉ាអូខេមួយកន្លែង យីហោ “ហ្គោល” មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលនៅបន្តលួចលាក់បើកទ្វារទទួលភ្ញៀវចូលច្រៀងពពាក់ពពូន មិនស្តាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ត្រូវបានកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ សម្រេចចុះបិទ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់។

ប្រត្តិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២១ ក្រោយពី ហាងខារ៉ាអូខេមួយនេះ បានបើកទទួលភ្ញៀវឱ្យចូលច្រៀងលេងយ៉ាងសប្បាយ ដោយផ្គើននិងឹសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងហាក់ គ្មានខ្លាចរអាអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សោះឡើយ។

សូមបញ្ជាក់ថា ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញ តែត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស់ វាស់កម្តៅ រក្សាគម្លាត ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ បីការពារ បីកុំ របស់ប្រមុខ រាជរដ្ឋាភិបាល សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សមត្ថកិច្ចចម្រុះ បានបញ្ជាក់ថា ការចុះបង្ក្រាបនេះ គឺដោយសារទីតាំងហាងខារ៉ាអូខេយីហោហ្គោលខាងលើ លួចបើកទទួលភ្ញៀវ ជាច្រើនចូលច្រៀងលេងយ៉ាងសប្បាយដោយមិនខ្លាចការឆ្លងជំងឺកូវីដ-១៩ និងផ្គើនសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាប និងបិទហាងជាបណ្តោះអាសន្នតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ ក្នុងនោះមាន (ស្រី១៤នាក់ ប្រុស១២នាក់) រួមនិងឹម៉ូតូជាច្រើនគ្រឿងផងដែរ ដោយនាំយកទៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខដើម្បីបន្តទៅតាម នីតិវិធី៕

RELATED ARTICLES