Sunday, April 28, 2024
Homeព័ត៌មានជាតិស្រីស្អាតត្រូវថ្នាំសណ្តំ ដេកលើម៉ូតូ

ស្រីស្អាតត្រូវថ្នាំសណ្តំ ដេកលើម៉ូតូ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ជាអ្នកបម្រើការនៅហាងស្រាក្រឡុក ត្រូវបានប្រទះឃើញដេកដួលជាមួយម៉ូតូ សង្ស័យត្រូវថ្នាំសណ្តំរបស់ជនខិលខូច បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមហាវិថីអូស៊ីអាយស៊ី កែងផ្លូវបេតុង ស្ថិតក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ស្រីស្អាត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ អាយុប្រមាណជាង២០ឆ្នាំ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IN-6891។

តាមប្រភពព័ត៌មាន ពីបុរសជាប្រធានសន្តិសុខក្រុមហ៊ុនអូស៊ីអាយស៊ីម្នាក់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កូនចៅរបស់គាត់ដែលជា សន្តិសុខដូចគ្នា បានប្រទះឃើញនារីរងគ្រោះខាងលើ ដួលដេកទាំងម៉ូតូ និងនារីរងគ្រោះ នៅកណ្តាលថ្ងៃក្តៅហែង ឃើញដូច្នេះក៏នាំគ្នាមកមើល និងសាកសួរតែនារីរងគ្រោះពិបាកក្នុងការនិយាយ ហើយមើលទៅនាងហាក់ ញ័រសាច់ដូចត្រូវថ្នាំសណ្តំអ៊ីចឹង ទើបរាយការណ៍មកលោកដែលជា ប្រធានសន្តិសុខបន្ទាប់ពីសួរនាំដឹងរឿងខ្លះ នាងបានប្រាប់ថា នាងធ្វើការនៅហាងស្រាក្រឡុកមួយកន្លែង ក្នុងខណ្ឌជ្រោយចង្វារ រួចលោកក៏រាយ ការណ៍ទៅ សមត្ថកិច្ច ដើម្បីទាក់ទងថៅកែហាង មកទទួលដើម្បីទៅព្យាបាល។ ក្នុងករណីនេះ ទោះបីអ្នកណាសួរអ្វី ក៏នាងបានត្រឹមឆ្លើយថា មិនដឹង ច្រើនជាងដឹង ដែលធ្វើឱ្យសន្តិសុខ និងប្រជាពលរដ្ឋដែលឃើញហេតុការណ៍ សង្ស័យថានាងត្រូវថ្នាំ សណ្តំរបស់ជនខិលខូច។

តាមការឱ្យដឹងពីសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វាមួយរូប ឱ្យដឹងថានារីខាងលើ អាចខ្យល់ចាប់ដោយសារនាងមិនបានហូបបាយ១យប់១ថ្ងៃ និងមិនបានដេកពួន។

ក្រោយពេលកើតហេតុ គេឃើញបុរសម្នាក់ ដែលគេស្គាល់ថាជាថៅកែរបស់នារីរងគ្រោះ យករថយន្តស៊េរីទំនើបមួយគ្រឿង មកទទួលនាងយកទៅព្យាបាល រីឯម៉ូតូ សមត្ថកិច្ចប៉ុស្តិ៍ យកទៅរក្សាទុកបណ្តោះអាសន្ន៕

RELATED ARTICLES