Monday, April 29, 2024
Homeព័ត៌មានជាតិប្តីសំបូរស្រី ប្រពន្ធលោតទឹក

ប្តីសំបូរស្រី ប្រពន្ធលោតទឹក

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ព្រោះតែឈឺចិត្តស្អិតទ្រូង រឿងប្តីកំហូចលួចលាក់មានស្រីញីក្រៅផ្ទះរាប់ភ្លេច លែងនឹកនាគិតគូរដល់ប្រពន្ធ កូន ក៏សម្រេចចិត្តិគិតខ្លី បើករថយន្ត១គ្រឿង បំណងមកលោតទឹកស្ពានជ្រោយចង្វា សម្លាប់ខ្លួន តែសំណាងល្អបានកូនប្រុសជិះម៉ូតូតាមមកពី ក្រោយ ប្រទះឃើញ ស្ទុះទៅចាប់ឱបម្តាយជាប់ទាន់ពេលវេលា។

ហេតុការណ៍ខាងលើនេះ បានធ្វើឱ្យកើតមានការផ្អើលឆោឡោយ៉ាងខ្លាំងពេញលើស្ពានជ្រោយចង្វា កាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ស្ត្រីដែលប៉ុនប៉ងលោតទឹកស្ពានជ្រោយចង្វារសម្លាប់ខ្លួនខាងលើនេះ ពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ៥០ឆ្នាំ និងមានលំនៅសង្កាត់ច្រាំងចំចំរេះ២ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើ បានបើករថយន្ត១គ្រឿង ម៉ាក ឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-1842 បើកបរក្នុងទិសដៅពីលិចទៅកើត សំដៅឡើងទៅលើស្ពានជ្រោយចង្វាចាស់។ លុះធ្វើដំណើរទៅដល់ពាក់កណ្តាលស្ពាន ក៏ឈប់រថយន្ត រួចបើកទ្វារចុះបម្រុងនឹងលោតចុះទៅក្នុងទឹកទន្លេសម្លាប់ខ្លួនតែម្តង ប៉ុន្តែសំណាងល្អ រំពេចនោះ ក៏មានយុវជនម្នាក់ ត្រូវជាកូនប្រុសបង្កើតរបស់ស្ត្រីរងគ្រោះខាងលើ បានជិះម៉ូតូ១េគ្រែងឿម៉ាក ZOOMER-X តាមមកពីក្រោយ ឃើញហេតុការណ៍បែបនេះ ក៏ឈប់ម៉ូតូ ស្ទុះទៅចាប់ឱបឃាត់ម្តាយជាប់។

ប្រភពដដែលបន្តថា បន្ទាប់មក កូនប្រុសក៏បានប្រាប់អ្នកដំណើរនៅក្បែរនោះ ឱ្យជួយរាយការន៍ប្រាប់សមត្ថកិច្ចប្រចាំការនៅគោលដៅ ស្ពានជ្រោយចង្វា ឱ្យជួយអន្តរាគមន៍។ ភ្លាមៗនគរបាលគោលដៅនៅគល់ស្ពានក៏បានទៅអន្តរាគមន៍ឃាត់ទាន់ រួចនាំមកវង្វង់មូលកួចកាណុង។

តាមសម្តីរបស់ស្ត្រីដែលប៉ុនប៉ងគិតខ្លីខាងលើ បានយំរៀបរាប់ថា មូលហេតុដែលធ្វើឱ្យគាត់គិតខ្លីបែបនេះ គឺដោយសារតែតូចចិត្តខ្លួនឯង ដែលប្តីខិលខូចមានស្រីញីក្រៅផ្ទះ មិនចេះអស់មិនចេះហើយ។

តាមព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរូបនោះ មានទំនាស់គ្នាក្នុងគ្រួសារ ហើយក៏បានឡើងបើករថយន្តចេញមកលោតទឹកពី លើស្ពាន តែត្រូវបានកូនៗដឹងទាន់ ក៏ជិះម៉ូតូតាមរថយន្តម្តាយរហូត ទើបអាចជួយឃាត់ទាន់ពេលបែបនេះ។

ក្រោយកើតហេតុ កូនប្រុសស្រីរបស់ស្ត្រីខាងលើ ក៏បាននាំគ្នាលួងលោមម្តាយឱ្យឡើងជិះរថយន្ត រួចបើកត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES