Sunday, May 5, 2024
Homeព័ត៌មានជាតិប្តីរពឹសដៃ ស្ទាបប្រដាប់ភេទកូនស្រី ប្រពន្ធហាមមិនស្តាប់ ជាប់ខ្នោះ

ប្តីរពឹសដៃ ស្ទាបប្រដាប់ភេទកូនស្រី ប្រពន្ធហាមមិនស្តាប់ ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ ឱ្យតែផឹកស្រាស្រវឹង តែងតែប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាសកូនស្រីចុង របស់ខ្លួន ជាញឹកញាប់ ហើយត្រូវស្ត្រីជាប្រពន្ធ ស្តីបន្ទោស ហាមឃាត់ជារឿយៗដែរ តែបុរសជាប្តី មិនខ្ចីស្តាប់ នៅតែប្រព្រឹត្តសកម្មភាពលូកស្ទាបប្រដាប់ភេទកូនស្រី ជាបន្តបន្ទាប់ រហូតអ្នកជិតខាងទើសភ្នែកពេក ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីឪពុកចុងលូកស្ទាបប្រដាប់ភេទកូនស្រីនេះ បានកើតឡើងនៅចំណុចបន្ទប់ជួល លេខ២ ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។ លុះមកដល់វេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ។

ជនសង្ស័យជាឪពុកចុង ដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះនោះ មានឈ្មោះម៉ែន សុខុម អាយុ ៥០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ភ.ផ.ល អាយុ ១២ឆ្នាំ ត្រូវជាកូនស្រីចុង របស់ជនសង្ស័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល នៅក្នុងភូមិកើតហេតុជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យជាឪពុកចុងនេះ ឱ្យតែផឹកស្រាស្រវឹងម្តងៗ តែងតែធ្វើសកម្មភាពប្រទូស្តកេរ្តិ៍ខ្មាស (លូកលាន់) ក្មេងស្រីរងគ្រោះ ដែលជាកូនស្រីចុងរបស់ខ្លួន ជាច្រើនលើកច្រើនសាមកហើយ និងត្រូវបានស្ត្រីជាប្រពន្ធតាមទាន់ ឃើញផ្ទាល់នឹងភ្នែកដែរ តែមិនបានប្តឹងផ្តល់អ្វីនោះទេ គ្រាន់តែស្តីបន្ទោស និងព្រមានឱ្យបញ្ឈប់សកម្មភាពលូកលាន់កូនស្រីតទៅទៀត ប៉ុន្តែបុរសជាប្តីនេះ មិនព្រមស្តាប់ និងនៅតែបន្តប្រព្រឹត្តសកម្មភាពបែបនេះដដែល រហូតដល់ចុងក្រោយ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះតែម្តង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីហូបបាយថ្ងៃត្រង់ជុំគ្នា នៅក្នុងបន្ទប់ជួលរួច ជនសង្ស័យជាឪពុកចុង បានធ្វើសកម្មភាពប្រលែងលេងផង បន្លំផង ជាមួយក្មេងស្រីរងគ្រោះដែលជាកូនចុង នៅនឹងមុខស្ត្រីជាប្រពន្ធ និងជាម្តាយរបស់ក្មេងស្រីរងគ្រោះ ដោយជនសង្ស័យជាឪពុកចុង បានយកជើងគងលើកូនស្រី រួចស្រវាដៃឱបស្ទាប ហើយក្មេងស្រីរងគ្រោះ ប្រឹងរើបម្រះដែរ តែរើមិនរួច ទើបស្រែកខ្លាំងៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដែលស្នាក់នៅបន្ទប់ជួលក្បែរៗគ្នា ដើរទៅ មើល ឃើញសកម្មភាពរបស់ជនសង្ស័យ ដែលធ្វើដាក់កូនស្រីចុង មិនសមរម្យ ក៏បានយករឿងនេះ និយាយប្រាប់តៗគ្នា។

ប្រភពខាងលើ បញ្ជាក់ថា លុះក្រោយមក មានអ្នកជិតខាងម្នាក់ បានទូរស័ព្ទរាយការណ៍ប្រាប់អ្នកស្រី ម៉ាន ម៉ៃ អាយុ ៥៤ឆ្នាំ ជាមន្ត្រីនៅមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ទើបមន្ត្រីរូបនោះ ដាក់ពាក្យប្តឹងសុំឱ្យកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ជួយអន្តរាគមន៍។ លុះពេលទទួលបានបណ្តឹងហើយ កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ក៏បានឃាត់ខ្លួនជនសង្ស័យជាឪពុកចុង ទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបាធ្វើសកម្មភាពស្ទាបអង្អែលកូនស្រីចុង ជាញឹកញាប់ នៅពេលដែលខ្លួនផឹកស្រាស្រវឹងម្តងៗ។ មិនតែប៉ុណ្ណោះ នៅពេលខ្លួនបានប្រព្រឹត្តទង្វើបែបនេះ ត្រូវប្រពន្ធដឹង និងស្តីបន្ទោសឱ្យឈប់ប្រព្រឹត្តបែបនេះដែរ ប៉ុន្តែខ្លួនមិនស្តាប់តាមឡើយ ទើបចុងក្រោយ ទទួលបានលទ្ធផលបែបនេះ។

ករណីនេះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានកសាងសំណុំរឿង បញ្ជូនទៅអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES