Sunday, May 5, 2024
Homeបរិយាយទំនប់ជ្រាបទឹក

ទំនប់ជ្រាបទឹក

ដោយ អាចារ្យថាំ

ករណីជនជាតិវៀតណាម ឆ្លងដែនចូលកម្ពុជា ដោយខុសច្បាប់ វាក្លាយជា ទម្លាប់អាក្រក់ពិបាកកែ លុះអាជ្ញាធរដែនដីដេញទៅវិញ ដូចអូសប្ញស្សី ច្រាសចុង ជាក់ស្តែងករណីដេញពួកអនាធិបតេយ្យ សង់ផ្ទះបណ្តែតទឹក នៅលើផ្ទៃទន្លេ ក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ មានទៅស្រួលដេញឯណា?

ឥឡូវសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឱ្យទប់ស្កាត់ជន-ជាតិវៀតណាម ឆ្លងដែនចូលកម្ពុជា ខណៈដែលប្រទេសវៀតណាម កំពុងឆ្លង រាលដាលកូវីដ-១៩ ដល់កម្រិតប្រកាសអាសន្ន គ្រាន់តែទីក្រុងហូជីមិញ (ព្រៃ នគរ) មួយ ក្នុង១ថ្ងៃ រកឃើញអ្នកឆ្លង ជាង ១៥០០នាក់ រហូតដល់រដ្ឋាភិបាល វៀតណាម បិទខ្ទប់ទីក្រុងលំដាប់ទី២ នៃប្រទេសនេះ។

បទបញ្ជានាយករដ្ឋមន្ត្រីខ្មែរ ដើម្បីទប់ទល់នឹងការឆ្លងរោគផង ទប់ជនអន្តោ- ប្រវេសន៍ខុសច្បាប់ផង ហើយនឹងអាចមានប្រសិទ្ធភាពដែលពាក្យសាមញ្ញថា “មានទឹកមាត់ប្រៃ” លុះត្រាតែ “ទំនប់មិនជ្រាបទឹក” ពោលគឺកងការពារព្រំដែន គ្រប់ស្ថាប័នគ្រប់អង្គភាពរួមគ្នា លើកដីចាក់ទំនប់ឱ្យជាប់កុំឱ្យ “ទំនប់ជ្រាបទឹក”។

បើនិយាយពីរឿងទំនប់ បើប៉ះ “ដីកណ្តេង” ឬដីអាចម៍កណ្តុរ ទោះជាទប់ យ៉ាងណាក៏ទឹកជ្រាបចូលបាន ប៉ុន្តែ បើប៉ះដី “ល្បាយខ្សាច់” ឬដីឥដ្ឋ ទឹកជ្រាបមិន រួចទេ។ ជួនកាលទំនប់នោះ មាន “រូងនាគ” តូចៗ ក៏វាជ្រាបទឹកបានដែរ ដូច្នេះ ការសង់ទំនប់ លុះត្រាមើលប្រភេទដី រកមនុស្សឧស្សាហ៍ព្យាយាមឃ្លាំមើល កុំ ឱ្យវាជ្រាបទឹកបាន។

យ៉ាងណាមិញ ព្រំប្រទល់ដែនកម្ពុជា-វៀតណាម បើគិតចាប់តាំងពីចុងប៉ូច ខាងជើង នៃខេត្តរតនគិរី រហូតដល់ព្រែកចាក នៃខេត្តកំពត មានចម្ងាយរាប់ពាន់ គីឡូម៉ែត្រឯណាះ។ ច្រករបៀងខ្លះក៏បានបង្កើតជា “ច្រកព្រំដែនអន្តរជាតិ” ដូច ជាច្រកព្រែកចាក (ខេត្តកំពត) ច្រកភ្នំដិន (ខេត្តតាកែវ) ច្រកបាវិត (ខេត្តស្វាយ- រៀង) ច្រកត្រពាំងផ្លុង (ខេត្តកំពង់ចាម) ជាដើម។ ក្រៅពីច្រករបៀង អន្តរជាតិ ក៏នៅមានច្រកតូចៗ តាមវាលស្រែ ឬព្រែក ស្ទឹង មានប៉ុស្តិ៍យាមល្បាតតូចៗ។

ច្រកធំ ច្រកតូចទាំងនោះ មិនខុសពីទំនប់ទឹក បើសិនជាមានរូងនាគ ច្បាស់ ជាត្រី ក្តាម ហែល ឬវារចេញតាមរូងនាគនោះមិនខានឡើយ។

តាមព័ត៌មានថា ជនជាតិយួន ចំណាកស្រុក តែងឆ្លងដែនតាមច្រករបៀងធំៗ ដែលមានសមត្ថកិច្ចចម្រុះយាមប្រចាំការ ២៤ម៉ោង ប៉ុន្តែ អំណាចប្រាក់ដុង ប្រាក់ រៀល និងប្រាក់ដុល្លារ ខ្ទប់ភ្នែក បានជួយឱ្យជនជាតិយួន ទាំងនោះ “ចូលតាម រូងនាគ” រហូតដល់ភ្នំពេញ និងបណ្តាខេត្តមួយចំនួន។ ចំពោះច្រកតូចៗតាមវាល ស្រែ ក៏មានប៉ូលិស ទាហាន យាមការពារព្រំដែន ចងអង្រឹងដេក បណ្តាក់គ្នាចាំ ទប់ទល់ចំពោះការឆ្លងដែននោះដែរ ប៉ុន្តែអំណាចទឹកប្រាក់ អន្ទាក់ស្នេហ៍ មិត្តភាព ម៉ឺនឆ្នាំ ក៏មានការបើកផ្លូវ។

ត្រង់ហ្នឹងហីយ ដែលថា “ទំនប់ជ្រាបទឹក” ទៅះបីជារដ្ឋាភិបាល ប្រឹងធ្វើទំនប់ យ៉ាងណា ក៏មិនជិតដែរ ព្រោះតែ “ឆ្មាំទំនប់” ស្រលាញ់លុយធំជាងស្រលាញ់ភារ កិច្ច។ លុះកូវីដ-១៩ រាតត្បាតខ្លាំងនៅស្រុកយួន បើទំនប់មានរូងនាគច្រើន ច្បាស់ ណាស់ថា ជនជាតិយួន នឹងរកផ្លូវចូលស្រុកខ្មែរ ទប់មិនជាប់។ គេអាចរត់គេចពី ស្រុក ចូលមកសំងំក្នុងព្រៃខ្មែរ ខេត្តរតនគិរី មណ្ឌលគិរី លៃយ៉ាងណាឱ្យផុតពីកន្លែង ឆ្លងខ្លាំង បើសមត្ថកិច្ចតំបន់នោះធ្វេសប្រហែស ឬស្រលាញ់លុយធំជាងបញ្ហាជាតិ ធ្វើឱ្យទឹកមាត់ (បទបញ្ជា) ប្រមុខរាជរដ្ឋាភិបាល លែងប្រៃដូចមុន។

ការទប់ស្កាត់ជនបរទេសយករោគមកចម្លងនោះ ថ្នាក់ដឹកនាំប្រទេសណាក៏ គេធ្វើដែរ ជាពិសេស រដ្ឋាភិបាលវៀតណាម-ថៃ ប្រុងប្រយ័ត្នខ្ពស់ណាស់ មិនឱ្យ ជនជាតិខ្មែរ ឆ្លងចូលទឹកដីគេទេ ដោយមានបញ្ជាឱ្យចាប់បញ្ជូនមកវិញ។ កម្ពុជា ក៏ទាល់តែធ្វើដូចគេ ឱ្យម៉ឺងម៉ាត់ ហ្មត់ចត់មែនទែន មិនធ្វើតែលើក្រដាស ឯការ អនុវត្ត ធូររលុងនោះឡើយ។

“នគរធំ” ក៏មានសំណូមពរផងដែរ សូមឱ្យអ្នកយាមទំនប់តាមព្រំដែនកម្ពុជា- វៀតណាម “កុំស្រលាញ់លុយធំជាងជាតិ” សូមប្រុងប្រយ័ត្នឱ្យដល់កម្រិត ព្រោះ មេរោគកូវីដ-១៩ បំប្លែងថ្មីនោះ វាអត់យោគយល់អ្នកតូចអ្នកធំ អ្នកក្រអ្នកមាន ឬអ្នកកាន់សីលអ្វីទេ បើសិនជា “ទំនប់ជ្រាបទឹក” ច្បាស់ជាទឹកលិចស្លាប់ទាំង- អស់គ្នា មិនខានឡើយ…”៕

RELATED ARTICLES