Friday, May 17, 2024
Homeព័ត៌មានជាតិស្រីស្អាតដើរកណ្តាលយប់ ប្រុសដកកាំភ្លើងបាញ់

ស្រីស្អាតដើរកណ្តាលយប់ ប្រុសដកកាំភ្លើងបាញ់

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ កំពុងដើរតាមផ្លូវតែម្នាក់ឯង ទាំងកណ្តាលយប់ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បើករថយន្ត ១គ្រឿង សំដៅមករក រួចបើកកញ្ចក់ ដក កាំភ្លើងភ្ជង់ ធ្វើឱ្យនារីរងគ្រោះភ័យ ស្ទុះរត់គេច ត្រូវជនសង្ស័យបើករថយន្តដេញតាម និងបាញ់ ១គ្រាប់ តែសំណាងល្អ មិនត្រូវ ធ្វើឱ្យនារីរងគ្រោះ ភ័យលស់ព្រលឹង ចំណែកជនសង្ស័យជាខ្មាន់ កាំភ្លើង បានបើករថយន្តគេចបាត់ភ្លាមៗ។

ហេតុការណ៍ ដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើ នេះ បានកើតឡើង កាលពីវេលាម៉ោង ១១ និង៣៥នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ៩៣ ស្ថិតក្នុងសង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

នារីរងគ្រោះ ដែលត្រូវជនមិនស្គាល់មុខ បើករថយន្តដេញបាញ់ទាំងកណ្តាលយប់ មិន ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែ ពិនិត្យ តាមភិនភាគ មានវ័យប្រមាណ២០ឆ្នាំ និងមានរូបសម្រស់ស្រស់ស្អាត។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ ប្រាប់ទាំងភ័យរន្ធត់ថា នៅមុនពេលកើតហេតុ នាងកំពុងតែដើរតាមផ្លូវខាងលើ តែម្នាក់ឯង លុះដើរមកដល់ត្រង់ចំណុចកើតហេតុ ក៏លេច មុខជនសង្ស័យម្នាក់ (ជាមនុស្សប្រុស) មិន ធ្លាប់ស្គាល់គ្នាពីមុនមកសោះ បើករថយន្ត១ គ្រឿង ម៉ាកតូយ៉ូតាព្រូស មិនចាំស្លាកលេខ បានបើកសំដៅមករកនាង លុះមកដល់ ជន-សង្ស័យមិនបាននិយាយស្តីអ្វីនោះទេ បែរជា បើកកញ្ចក់រថយន្ត រួចទាញកាំភ្លើងភ្ជង់សំដៅ នាង និងមិនដឹងថា មានបំណងអ្វីឱ្យពិតប្រាកដ នោះឡើយ។ លុះឃើញសភាពបែបនេះ នាង ក៏ភ័យស្លន់ស្លោ ស្ទុះរត់គេច ស្រាប់តែជនសង្ស័យ បានបើករថយន្តប្រដេញតាមពីក្រោយនាង រួច បាញ់សំដៅមកនាង១គ្រាប់ តែសំណាងល្អទឹក ដោះម្តាយថ្លៃ មិនបានត្រូវនាងនោះទេ បន្ទាប់ មក នាងបានស្រែកឆោឡោឡើង ធ្វើឱ្យជន-សង្ស័យភ័យ បើករថយន្តយ៉ាងលឿនគេចខ្លួន បាត់ស្រមោលភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្ត-រាគមន៍ដល់ទីតាំងកើតហេតុ និងបានរកឃើញ សំបកការ៍ទុស ១គ្រោប់ បន្ទាប់មកក៏នាំនារី-រងគ្រោះខាងលើ ទៅធ្វើការសាកសួររកមូល ហេតុ និងដើម្បីកំណត់អត្តសញ្ញាណជនបង្ក ឈានដល់ការចាប់ខ្លួន នាំមកចាត់ការតាមផ្លូវ ច្បាប់”៕

RELATED ARTICLES