Sunday, September 22, 2024
Homeសន្ដិសុខសង្គមគូស្នេហ៍វ័យក្មេងរួមរ័កបានម្ដង ម្ដាយស្រីប្ដឹងដាក់គុក ម្ដាយខាងប្រុសយំសន្លប់

គូស្នេហ៍វ័យក្មេងរួមរ័កបានម្ដង ម្ដាយស្រីប្ដឹងដាក់គុក ម្ដាយខាងប្រុសយំសន្លប់

ភ្នំពេញ៖ គូសង្សារវ័យក្មេងមួយគូ ស្គាល់គ្នាតាមរយៈហ្វេសបុកបាន២ខែ ដើរលេងជាមួយគ្នា១យប់ ព្រមព្រៀងគ្នារួមរ័កនឹងគ្នា ស្អែកឡើងម្តាយខាងស្រីប្តឹងសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០១ ខែតុលា នៅចំណុចផ្ទះលេខ២២៧.៣៦ តាមផ្លូវព្រះនរោត្ដម ក្រុម៦៤ ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពីបទរំលោភលើអនីតិជន ទាមទារសំណង១ម៉ឺនដុល្លារ ។

ជនរងគ្រោះមានឈ្មោះ ស រ ន ភេទស្រី អាយុ១៣ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ ចំណែកជនល្មើសត្រូវជាសង្សារមានឈ្មោះ ស្ដើង សិលា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាននៅកោះពេជ្រ ស្នាក់នៅផ្ទះកើតហេតុ ផ្ទះលេខ២២៧.៣៦តាមផ្លូវនរោត្ដម ក្រុម៦៤ ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណើតនៅភូមិត្របែកប្រហោង ឃុំ សាលួស ស្រុកស្វាយជ្រុំ ខេត្តស្វាយ
រៀង។

dffdsfd
ម្ដាយខាងប្រុស ដួលសន្លប់ ពេលប៉ូលិសចាប់កូនទៅប៉ុស្ដិ៍

តាមចម្លើយសារភាពរបស់នារីរងគ្រោះនៅមុខសមត្ថកិច្ចថា សង្សាររបស់នាងមិនបានបង្ខិតបង្ខំរួមរក្ស័ជាមួយគ្នាទេ ដោយរូបនាងស្មគ្រចិត្តប្រគល់ខ្លួនប្រាណឲ្យ ព្រោះពួកគេស្រលាញ់គ្នាសោះស្មគ្រ មិនដូចពាក្យម្ដាយរបស់នាងចោទប្រកាន់ទេ សូមសមត្ថកិច្ចកុំបំបែកគាត់ចេញពីសង្សារអោយសោះ ។

ដោយឡែកជនល្មើសបានប្រាប់ថា ខ្លួនបានរួមរ័ក្សជាមួយមិត្តស្រីបាន១លើកពិតមែនដោយគ្មានការបង្ខំឬគំរាមគំហែងអ្វីទៅលើមិត្តស្រីទេ ដោយរូបគេបានសន្យាថានិងខំរកលុយដើម្បីចូលស្ដីដណ្ដឹងតាមផ្លូវច្បាប់។ ជនល្មើសបានបន្តទៀតរូបគេនិងនារីជាសង្សារបានស្គាល់គ្នាតាមរយៈហ្វេសហុករយៈពេល២ខែកន្លងមកហើយនិងបានណាត់គ្នាជួបដើរលេងបាន២ខែដែរ ។ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៦ សង្សារបានទូរស័ព្ទប្រាប់ថាចង់ដើរលេង រូបគេក៏ប្រាប់ថាចាំចប់ម៉ោងធ្វើការ បន្តិចទៀតគេនិងចេញទៅយកអូនលុះដល់ម៉ោង១១និង៣០នាទីយប់ថ្ងៃខែដដែលក៏ជិះម៉ូតូទៅយកដឹកសង្សារនៅនៅផ្ទះលេខ៥២E2 តាមផ្លូវ១៧៤កែង៥១ ភូមិ១៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នាំនាងទៅដើរលេងអង្គុយសាសងគ្នានៅសួនច្បារក្បែរវិមានឯករាជ្យរួចជិះម៉ូតូទៅអង្គុយនៅសួនច្បារនៅមុខណាហ្គាវើររហូតដល់ម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែ វិច្ឆិកា រូបគេបានប្រាប់ថាយប់ហើយខ្ញុំជូនទៅផ្ទះវិញ តែសង្សារនិយាយថាយប់ជ្រៅហើយមិនហ៊ានទៅផ្ទះទេខ្លាចម្ដាយវ៉ៃ ពេលនោះនាងសួរគាត់វិញថាបងមានកន្លែងដេកទេ ខ្លួនឆ្លើយថាមានផ្ទះពូគាត់ឲ្យមួយបន្ទប់សំរាប់ស្នាក់នៅ ក៏ជិះម៉ូតូឌុបគ្នាទៅផ្ទះបន្ទប់ស្នាក់របស់គេ ។

gdfdsf
យុវជនជាប់ចោទល្បួងរំលោភក្មេងស្រីអាយុ១៣ឆ្នាំ

ជនល្មើសបានបន្តទៀតថា ខណៈពេលចូលដល់បន្ទប់ហើយ នាងជាសង្សារសួរថាបងចង់ធ្វើអ្វីទេ ខ្លួនក៏និយាយថា ចង់តែមិនហ៊ានខ្លាចអូនថាបងស្រលាញ់ចង់គិតតែអញ្ចឹង ស្រាប់តែនាងប្រាប់ថា អូនមិនប្រកាន់ទេ ឲ្យតែបងមានចិត្តស្មោះ ទើបរូបគេហ៊ានធ្វើសកម្មភាពរួម រក្សបានសម្រេចម្តង ។ លុះព្រឹកឡើងស្រាប់តែម្តាយរបស់នាងមកដល់ផ្ទះហើយបានប្រាប់ ថាទៅនិយាយគ្នានៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ។

បើតាមសំដីម្ដាយជនសង្ស័យមានឈ្មោះ អ៊ុក វណ្ណឌី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ បាននិយាយថា ជនល្មើសបានរំលោភកូនស្រីរបស់គាត់អាយុ១៣ឆ្នាំហើយបានត្រឹមទទួលកំហុសទាំងអស់ និងសុំអង្វរកុំប្ដឹងអី ហើយគេនឹងចូលស្ដីដណ្ដឹងយកមកធ្វើកូនប្រសាទហើយស្រលាញ់ដូចកូនបង្កើតដែរ ប៉ុន្តែគាត់មិនចង់ឲ្យកូនរបស់គាត់រៀបការទាំងវ័យក្មេង បែបនេះទេ គឺគាត់ទាមទារជម្ងឺចិត្ត១ម៉ឺនដុល្លារ បើសិនជាអត់មានប្រាក់សុំឲ្យសមត្ថកិច្ចចាត់ ការតាមច្បាប់ ។ ចំណែកម្តាយរបស់ជនល្មើសពេលដែលដឹងថាសមត្ថកិច្ចវាយខ្នោះកូនរបស់គាត់ធ្វើឲ្យស្រ្តី ជាម្តាយយំរហូតដួលសន្លប់ អង្វរម្តាយនារីរងគ្រោះសុំឲ្យប្តឹងកូនគាត់អី គាត់នឹងចូលស្តី ដណ្តឹងតាមប្រពៃណី ។

dffdsdf
ម្ដាយខាងស្រី (អង្គុយកៅអីព័ន្ធដៃ) និងកូនស្រី ពាក់អាវខ្មៅ អង្គុយលើឥដ្ឋ

ទោះបីជាយ៉ាងណា ជនល្មើសបានប្រព្រឹត្តចំពោះក្មេងស្រីអាយុ១៣ឆ្នាំជាអនីតិជនត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមនចាត់ការតាមច្បាប់ ៕

ដោយ៖ គួន ចំរើន

 

RELATED ARTICLES