Thursday, November 21, 2024
Homeបច្ចេកវិទ្យាFord Ranger XLT ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ប្រទេសកម្ពុជាហើយ

Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ប្រទេសកម្ពុជាហើយ

បច្ចុប្បន្ននេះទីផ្សាររថយន្តក្នុងប្រទេសកម្ពុជាបានបន្តកើនឡើងជាលំដាប់ដែលក្នុងនោះរួមមាន៖ រថយន្ត ខ្នាតតូច ខ្នាតកណ្តាល ខ្នាតធំ រថយន្ត​ SUV រថយន្ត អាជីវកម្ម និងជាពិសេសនោះគឺរថយន្ត Pick Up។ សម្រាប់កំណើននៃតម្រូវការម៉ូឌែលរថយន្ត Pick Up នោះគឺដោយសារតែរថយន្តនេះមានភាពធន់រឹងមាំ អាចបើកបរគ្រប់ស្ថានភាពផ្លូវ​ ហើយថែមទាំងអាចដឹក និងអូសសណ្តោងទំនិញធ្ងន់ៗបានផងដែរ ពោលគឺអាចប្រើប្រាស់ជាលក្ខណៈគ្រួសារ និងប្រើប្រាស់សម្រាប់គ្រប់ប្រភេទអាជីវកម្មតែម្តង។ មានបងប្អូនជាច្រើនបានធ្លាប់ស្គាល់រួចមកហើយថារថយន្ត Ford Ranger XLT គឺជារថយន្តដែលកំពុងទទួលបានប្រជាប្រិយភាពក្នុងទីផ្សាររថយន្ត Pick Up ក្នុងប្រទេសកម្ពុជា ដែលរថយន្តនេះមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យា សមត្ថភាពដឹកទំនិញធ្ងន់ៗ និងអូសសណ្តោងប្រហាក់ប្រហែលទៅនឹងរថយន្ត Ford Ranger Wildtrak ដែលជាកំពូលរថយន្ត Pick Up លក់ដាច់ជាងគេក្នុងទីផ្សារប្រទេសកម្ពុជា។

មិនតែប៉ុណ្ណោះសម្រាប់ម៉ូឌែលឆ្នាំថ្មីនេះរថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022 លេចចេញនូវរូបរាងថ្មីឲ្យកាន់តែមានភាពទាក់ទាញ និងបានមកដល់ប្រទេសកម្ពុជាហើយ ជាមួយនឹងការផ្លាស់ប្តូរប៉ាណាថ្មីដែលបំពាក់ជាមួយអក្សរផុស FORD ធំដូចទៅនឹងប៉ាណារថយន្ត Ford Ranger Raptor ដែរ សម្រាប់កាងផ្នែកខាងក្រោមក៏បានផ្លាស់ប្តូរទៅជាពណ៍ខ្មៅដែលមើលទៅកាន់តែស័ក្តិសមជាមួយនឹងប៉ាណាដែលធ្វើឲ្យរថយន្តនេះកាន់តែមានអំណាច ពោរពេញដោយថាមពល និងភាពស្ព័រផងដែរ។

ក្រៅពីការផ្លាស់ប្តូររូបរាងផ្នែកខាងមុខ រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ​ 2022 ក៏នៅតែបន្តបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទាំង 40 ចំណុចដែលសុទ្ធសឹងតែចំណុចពិសេសៗលើសដៃគូប្រកួតប្រជែងរួមមាន៖

  1. ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយសម្រាប់ម៉ូឌែល 2.2L អាចផលិតនូវកម្លាំងសេះដល់ទៅ 150 PS និងកម្លាំងរមួលបានដល់ទៅ 385 Nm និងម៉ូឌែល 3.2L ជាប្រភេទម៉ាស៊ីនតែមួយជាមួយ Ranger Wildtrak 3.2L ដែលអាចផលិតនូវកម្លាំងសេះដល់ទៅ 200 PS និងកម្លាំងរមួលបានដល់ទៅ 470 Nm។
  2. ប្រអប់លេខ 6 វគ្គអូតូ ក៏ជាប្រអប់លេខតែមួយជាមួយរថយន្ត Ranger Wildtrak ផងដែរ ដែលធ្វើឲ្យមានភាពរលូនក្នុងការបើកបរ (6-Speed Automatic)  
  3. ចង្កៀងគុជ HID (HID Headlamps) និងចង្កៀងបំភ្លឺផ្នែកខាងក្រោម (Fog Lamps) ដែលមានភាពភ្លឺច្បាស់ជាងមុន 
  4. ចង្កៀងបិទ/បើក និងហ្វាកូដដោយស្វ័យប្រវត្ត (Auto On/Off Headlamps)
  5. ប៉ាណាភ្លឺ ក្រូម៉េពណ៍ទឹកប្រាក់ (Silver Front Grille)
  6. យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យទំហំ 17អ៊ីញស័ក្តិសមជាមួយតួរថយន្ត និងអាចជំនះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញ (17” Alloy Wheel)

7. ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត (Start-Stop Engine)

និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ

8.កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត ​(Rear View Camera)

9.សេនសឺផ្នែកខាងក្រោយចំនួន 4 គ្រាប់ (4 Rear Sensors)

10.ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត (Auto Side Mirror Folding System)

11. ផ្លិតទឹកអូតូ (Rain Sensing Wipers)

12. ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ )Electric Power-Assisted Steering)

13.ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត

14, កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាងដែលផ្តល់ព័ត៍មានយ៉ាងលម្អិតអំពីរថយន្ត​ (LCD Instrument Cluster)

15, ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមិនល្អ (Water In Diesel Filter Warning Lights)

16,កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)

17,អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)

18,បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map(NewSYNC 3 Technology)

19, រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V នៅផ្នែកខាងក្រោយ (2 USB Ports / 12V Invertor)

20.សេនសឺខ្សែក្រវ៉ាត់សុវត្ថិភាព (Seat Belt Sensor)

21, ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)

22, ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្ត ពេលបញ្ឆេះរថយន្តចោល (Auto Engine Off)

23, ប្រព័ន្ធកាត់បន្ថយសម្លេងរំខានពីខាងក្រៅ (Active Noise Cancellation)

24,ប្រព័ន្ធកាត់បន្ថយផ្សែងពុល​ (Emissions System)

25.ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ (MyKey System)

26. រថយន្តនេះអាចចុះទឹកបានជម្រៅ 800mm លើសគេ (800mm Water Wading)

27.ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់ (Electronic Stability Program)

28.ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត )Hill Launch Assist)

29.ប្រព័ន្ធទប់លំនឹងពេលចុះចំណោត )Hill Descent Control)

30.ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake Force Distribution)

31.ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង (Brake Fade)

32.ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត​ (កាប់ពីតាស)(4×4 Shift-On-The-Fly)

33.ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង (Rear Lock Differential)

34.តួរថយន្តធ្វើពីដែកថែបមានភាពរឹងមាំខ្លាំង មានដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)

35.ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector)

36.គឺជារថយន្ត Pick Up ដែលទទួលបានចំណាត់ថ្នាក់ផ្កាយ 5​ផ្នែកសុវត្ថិភាពពីគណ:កម្មការវាយតម្លៃសុវត្ថិភាពរបស់រថយន្តថ្មី (Euro NCAP)

37.បំពាក់ជូននូវពោងសុវត្ថិភាពចំនួន 6 គ្រាប់ (6 Air Bags)

38. ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ[Upgraded Suspension System (Improves Steering, Ride and Handling)]

39.អាចអូសសណ្តោងបានដល់​ 3 តោន (3 Tons Towing Capacity)

40.អាចដឹកទំនិញបានដល់ទៅជាង 1 តោន (1 Ton Payload Capacity)

រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ទីផ្សារប្រទេសកម្ពុជាជាមួយនឹងតម្លៃ $41,900 សម្រាប់ជម្រើសម៉ាស៊ីន 2.2L និងតម្លៃ $42,900 សម្រាប់ជម្រើសម៉ាស៊ីន 3.2L។ រីឯពណ៍វិញគឺនៅតែមានច្រើនសម្បូរបែបសម្រាប់អតិថិជនដដែលគឺរហូតដល់ទៅ 7 ពណ៍ដូចជា៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ ទឹកមាស ខៀវ និងក្រហម។ សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មានបន្ថែមនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
  • អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880   
  • អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
  • អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661
  • អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 092 888 476។
RELATED ARTICLES