ខណៈដែលតារារួមអាជីពនៅហង្សមាសជាមួយសុគន្ធ និសា ខ្លះដែលធ្លាប់កើតកូវីដដូចរូបនាងដែរតែមិនទាន់វិលរកឆាកតន្រ្ដីដូចជាសួស វីសា ,វី ឌីណែត និងថែល ថៃ នោះពេលនេះនិសា ដែលបានវិលមករកការច្រៀងរាំដូចមុនជាង១ខែទៅហើយនោះនាងកាន់តែប្រឹងសម្រុករកលុយក្រៅពីសិល្បៈថែមទៀតតាមរយៈការលក់ផលិតផលជាមួយថៅកែរាម,អាហារតាមOnline ជាច្រើនមុខ។សកម្មភាពរបស់សុគន្ធ និសា នៅពេលនេះបញ្ជាក់ថាស្ថានភាពសុខភាពរបស់នាងវិលមករកភាពប្រកតីដូចដើមឡើងវិញ១០០%ហើយបើទោះជាអ្នកខ្លះមើលទៅឃើញនាងហាក់នៅរាងស្លេកៗជាងមុនបន្ដិចក្ដី។



សុគន្ធ និសា មានស្វាមីជាអ្នកជំនួញលោកចៅ សម្បត្តិ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយប្រចាំនៅកម្ពុជា តែនាងមិនពឹងប្រាក់ពីស្វាមីទាំងស្រុងនោះទេព្រោះទើបជាពីកូវីដភ្លាមចេញច្រៀងសម្ដែងនិងសម្រុកលក់ផលិតផលនិងអាហារតាមOnlineដែលសកម្មភាពបែបនេះជាគំរូល្អសម្រាប់តារាស្រីទូទៅឬនារីទាំងឡាយដែលពួកគេធ្លាប់ប៉ងប្រាថ្នាចង់បានប្ដីអ្នកមានហើយដេកចាយលុយឲ្យឃើញថា ការប្រឹងរកប្រាក់ទាំងប្ដីទាំងប្រពន្ធទើបជារឿងល្អ។



សម្រាប់សុគន្ធ និសា វិញនាងនៅតែប្រឹងរកប្រាក់ចំណូលដោយខ្លួនឯងហើយនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពេលណាដែលនាងសម្រេចចិត្តថាពពោះយកកូនហើយនោះនឹងបង្កើតមុខរបរខាងក្រៅសិល្បៈឲ្យបានជាមុនសិនគឺមិនអាចសង្ឃឹមតែប្រាក់ចំណូលពីប្ដីតែម្នាក់ឯងឡើយ។នាងក៍ធ្លាប់និយាយដែរថាអាចនឹងយកកូនទី១នៅឆ្នាំ២០២១នេះតែពេលនេះគេមិនទាន់ឃើញនិសា មានសញ្ញាចាញ់កូនដំបូងនោះទេក្រោយរៀបការជាង៣ឆ្នាំមកនេះ។



សុគន្ធ និសា បានក្រាបផ្ទឹមជាមួយអាណិកជនខ្មែរមកពីរដ្ឋBostonសហរដ្ឋអាមេរិកលោកចៅ សម្បត្តិ កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ហើយពេលនេះនាងមិនទាន់បានសិទ្ធិចេញទៅរស់នៅស្របច្បាប់(Visa)ឯសហរដ្ឋអាមេរិកឡើយ ខណៈដែលអតីតតារាមួយចំនួនទៀតដូចជាអ្នកនាងអម្ពរ ទេវី ,គឹម លក្ខិណា ,វ៉េត រតនា និងសារ៉ាយ សក្កិណា ជាដើមបានចេញទៅរស់នៅតាមស្វាមីលើដីអាមេរិករៀងៗខ្លួនជាច្រើនឆ្នាំមកហើយ៕


