តារាចម្រៀងថោនផាន វីរ៉ាទី ហៅរ៉ាប៊ី បានសម្ពោធហាងរក្សារសម្រស់មួយស្ងាត់ៗកាលពីពេលថ្មីៗនេះបន្ទាប់ពីបានជាប់គាំងគម្រោងឡើងធ្វើជាថៅកែស្រីនេះជាច្រើនខែដោយសារតែកូវីដបង្អាក់តំណើរ។ក្រោយសម្រេចបំណងធំនេះភ្លាមរ៉ាប៊ី ចាប់ផ្ដើមលេងខ្លួនកាន់តែប្លែកជាងមុនៗពិសេសគឺព័ណសក់កាន់តែស្ទាវតែម្ដងទើបធ្វើឲ្យថៅកែវ័យក្មេងរូបនេះមានការទាក់ទាញថែមទៀត។




រ៉ាប៊ី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាជាទូទៅនាងប្ដូរព័ណសក់១សប្ដាហ៍ម្ដងហើយការកែច្នៃព័ណនោះជាការរៀបចំខ្លួនឯងផ្ទាល់តែម្ដងព្រោះជាអ្នកចម្រៀងត្រូវតែមានការតុបតែងខ្លួនឲ្យប្លែកៗដើម្បីឲ្យមានការចាប់អារម្មណ៍ផងកុំឲ្យគេធុញផង។ប៉ុន្ដែស្រីស្អាតនៅតែមានៈថាមួយតួខ្លួនរបស់នាងតាំងពីចុងជើងដល់សក់គ្មានកែច្នៃត្រង់ណាមួយក្រៅតែពីបានលើកខ្ទង់ច្រមុះឲ្យស្រួចខ្ពស់ជាងមុនឡើយក្នុងនោះគឺមានដើមទ្រួង(សុដន់)និងចង្ការ ជាដើមគឺនៅរក្សាររបស់ពីធម្មជាតិទាំងអស់។នាងថាគ្រាន់តែកែខ្ទង់ច្រមុះបន្ដិចសោះម៉ែជេមិនបាត់ទៅហើយអីចឹងនាងគ្មានបំណងកែកុនផ្នែកផ្សេងៗទៀតនោះទេ។




រ៉ាប៊ី បានផ្អឹបបទចម្រៀងជាច្រើនខែក្រោយផ្ទុះកូវីដនេះព្រោះតែមិនហ៊ានព្រលែងចេញខ្លាចខុសពេលវេលា។តែថ្មីៗនេះនាងទើបចេញបទ”Lady”ជាបទញាក់ដែលមានការតុបតតែងខ្លួនកាន់តែប្លែក។យ៉ាងណាទស្សនិកជនខ្លះនៅតែនិយាយថារ៉ាប៊ី ចេញតែបទញាក់ព្រោះនាងច្រៀងបទស្លូវមិនកើត ប៉ុន្ដែរ៉ាប៊ី ធ្លាប់និយាយថានាងធ្វើបទចម្រៀងតម្រូវទៅតាមទីផ្សារហើយតាមបណ្ដារឆាកទាំងឡាយពេលនាងឡើងច្រៀងតម្រូវ១កម្មវិធីច្រៀង៥បទគេឲ្យច្រៀងបទញាក់៤បទតែបទស្លូវតែ១បទទេ។នាងថាអាចច្រៀងស្លូវបានដែរតែការច្រៀងសម្ដែងសម័យនេះគឺគេនិយមបទញាក់ច្រើនជាងស្លូវទើបនាងផ្ដោតលើតែការធ្វើបទញាក់ច្រើនជាងចង្វាក់ផ្សេង។




រ៉ាប៊ី ស្ថិតក្នុងចំណោមតារាចម្រៀងលេចធ្លោផ្នែកយុវវ័យនៅឆ្នាំ២០២១នេះមានដូចជានាងតន់ ច័ន្ទួសីម៉ា,យូរី និងរ៉េត ស៊ូហ្សាណា ។ទោះជានៅរដូវកូវីដនេះនាងបាត់ចំណូលទាំងស្រុងពីការច្រៀងសម្ដែងតាមបណ្ដារខេត្ត២ឆ្នាំទៅហើយក្ដី តែរ៉ាប៊ី ថានាងមិនជួបវិបត្តិសេដ្ឋកិច្ចឡើយព្រោះតែថាមិនមានទម្លាប់ទិញផ្ទះ,ដីធ្លី និងរថយន្ដដោយបង់រំលស់នោះទេ។តែអ្វីដែលស្រីស្អាតរូបនេះតូចចិត្តនោះគឺក្រោយបែកសង្សារក្មេងជាច្រើនខែមកពេលនេះនាងមិនទាន់រកបានប្រុសស្នេហ៍ថ្មីឡើយ។ប៉ុន្ដែគេមិនសូវជឿរជាក់រឿងរ៉ាប៊ី ថាអត់ម្ចាស់ចិត្តនោះទេតែគេសង្ស័យថានាងព្យាយាមលាក់ស្នេហ៍ថ្មីច្រើនជាង៕


