Friday, September 20, 2024
Homeតារាខ្មែរតារាស្រីស្អាតកូនកាត់៤ដួងប្រជែងសម្រស់និងទីផ្សារសិល្បៈ

តារាស្រីស្អាតកូនកាត់៤ដួងប្រជែងសម្រស់និងទីផ្សារសិល្បៈ

  ភ្នំពេញ៖នៅក្នុងសង្គមសិល្បៈតារាដែលមានត្រេមុខខ្មែរដូចជាដាញ់ម៉ូនីការ,សារ៉ាយ សក្កណា,នី មុនីនាថ ,វ៉េត រតនា,កែវ ពេជ្រពិសី ជាដើមអ្នកខ្លះនៅបន្ដអាជីពនិងខ្លះទៀត​មានស្វាមីចេញទៅរស់នៅតាមប្ដីនៅស្រុកគេក៍មាន​ទើបធ្វើឲ្យរលក​ក្រោយ​ជាច្រើនដួងចាប់ផ្ដើមរៈឡើងបន្ដវេនម្ដង។នៅឆ្នាំ២០២១នេះគេសង្កេតឃើញមានតារាស្រីស្អាត​ដល់ទៅ៤ដួង​ដែលពួក​គេ​សុទ្ធតែជាកូនកាត់បរទេសកំពុងប្រជែងសម្រស់និងទីផ្សារសិល្បៈរៀងៗខ្លួន។ ១៖ម៉ៃយ៉ាៈពិធីការិនីនិងតារាសម្ដែងរូបនេះមានឈ្មោះពិតថាខាហ្គើរម៉ៃយ៉ា សូរ៉ៃយ៉ាម៉ាថា ហៅម៉ៃយ៉ា ហើយនាង​មានឪពុក​ជា​ជន​​ជាតិអាឡឺម៉ង់ម្ដាយជាជនជាតិខ្មែរទើបនាងក្លាយជាកូនខ្មែរកាត់អាឡឺម៉ង់។ម៉ៃយ៉ា មានសម្រស់ស្អាតសោភា ដែលលេច​មុខ​តាម​ភាពយន្ដនិងMVជាច្រើនរឿងហើយនាងជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់ប្រុសៗអ្នកមាន។ប៉ុន្ដែគូឲ្យ​ស្ដាយ​​ម៉ៃយ៉ា បានសម្រេចចិត្តជ្រើសស្នេហ៍អ្នកនាងពេជ្រ ធ្វើឲ្យប្រុសៗខ្ទាតចេញអស់ហើយ​គូស្នេហ៍ភេទដូចគ្នា​នេះបានបើក​ជាចំហខណៈដែលម៉ៃយ៉ា ហៅនាងពេជ្រ ថាជាប្ដីពេញៗមាត់ទៀតផង។

២៖យ៉ា សុផាន់ម៉ៃៈស្រីស្រស់វ័យ២២ឆ្នាំរូបនេះមានឈ្មោះពិតថាខាត់ យ៉ាឡាង ហើយនាងមានម្ដាយជាកូនកាត់ហ្វីលីពីន និង​ឪពុកជាជនជាតិខ្មែរហេតុនេះហើយនាងជាកូនខ្មែរកាត់ហ្វីលីពីន។នាងសុផាន់ម៉ៃ ធ្លាប់សម្ដែង​ភាពយន្ដជាតួឯក​រឿង”រស​ជាតិ​អ្នកមាន”,ជាតួអង្គសំខាន់ក្នុងរឿង”ព្រឺ”បន្ទាប់ពីបានចូលថតភាពយន្ដដំបូងជាតួរងរឿង”ធ្មប់”។តារារូបនេះមិនសូវ​ចូល​ចិត្ត​និ​យាយ​​ច្រើនឡើយគឺស្ងប់ស្ងាត់តែការសម្ដែងរបស់នាងច្បាស់លាស់ ហើយកន្លងមកមិន​នាងមិនធ្លាប់ប៉ៈ​រឿងអាស្រូវ​ស្នេហា ឡើយ។

  ៣៖ណា សាឌីៈអតីតFreshie  កាលពីឆ្នាំ២០១៥រូបនេះមានឪពុកជាជនជាតិថៃ ម្ដាយជាជនជាតិខ្មែរ​ហេតុនេះ​ហើយនាង​ជាខ្មែរ​កាត់​ថៃ។កាលពីដើមឆ្នាំ២០២០ស្រីស្អាតរូបនេះ​ស្ទើតែមិនអាចឈជើង​នៅក្នុងសែង្វៀនសិល្បៈតទៅទៀត​បានព្រោះនាង​ត្រូវ​បាន​គេទម្លាយថាមានកូនមន្រ្ដីធំម្នាក់ខាំជាំស្បែកសាច់ភ្លៅ តែសាឌី ថារឿងនោះគេចង់ធ្វើបាបនាងទេ។ដោយឡែក​កាលពី​ខែមិថុនាឆ្នាំ២០២១ សាឌី បានទៅទិញផ្ទះវីឡាឃ្វីនតម្លៃ១៣ម៉ឺនដុល្លារនៅបុរីមួយហើយបាននាងប្ដូរពីជិះរថយន្ដម៉ាកPrius មកជិះLexus Nx200t យ៉ាងកាលីពទៀតផង។តែនាងថាគ្មានគូស្នេហ៍ជួយឧបត្ថម្ភឡើយ​ហើយផ្ទះនោះនាងទិញ​ដោយខ្លួន​ឯងនិង​ទុករស់នៅម្នាក់ឯងព្រោះម្ដាយឪពុកនាងមានផ្ទះនៅហើយ។

  ៤៖នែប ព្រំរិទ្ធិកាៈស្រីស្អាតតូចតន់រូបនេះមានឪពុកជាជនជាតិថៃ ម្ដាយជាជនជាតិខ្មែរអីចឹងនាងជាកូនខ្មែរកាត់ថៃ ហើយនាង​លេចធ្លោតាមMV និងស្ពតរួមទាំងភាពយន្ដខ្នាតខ្លីៗជាច្រើនរឿងនៅរយៈពេលចុងក្រោយនេះ។ប៉ុន្ដែគូឲ្យស្ដាយនាងរិទ្ធិកា មាន​ជំងឺ​ក្រួសក្នុងពោះវៀនតម្រូវឲ្យនាងចូលពេទ្យរ៉ូយ៉ាល់ភ្នំពេញវះកាត់បន្ទាន់កាលពីថ្ងៃទី៥ខែសីហា ហើយទោះជាពេលនេះ​នាង​បាន​​ធូស្រាលឡើងវិញបន្ដិចក្ដី តែមិនទាន់ហ៊ានទទួលការងារសិល្បៈ​ពេញទំហ៊ឹងវិញឡើយ​គឺធ្វើតែការថត​សម្ដែង​ណា​ខ្លីៗ​ប៉ុ​ណ្ណោះ។ស្រីក្មេងគូរឲ្យក្នក់ក្នាញ់រូបនេះធ្លាប់ត្រូវបានគេសង្ស័យថានាងជាស្រីស្នេហ៍របស់អ្នកចម្រៀងរ៉េបលោកផាន់ រ៉ុង តែរិទ្ធិកា ច្រានដោយវាចារថាបេះដូងនាងនៅទំនេរ។តារាវ័យ១៩ឆ្នាំរូបនេះថាការឈាន​ចូលប្រឡូកសិល្បៈរបស់នាងមិន​ខ្លាចប៉ៈ​រឿង​អា​ស្រូវ​ស្នេហាទេព្រោះនាងថារឿងអ្វីៗសំខាន់នៅលើខ្លួនឯងជាអ្នកកំណត់គ្មានអ្នកណាហ៊ានបង្ខំយើងឡើយ៕

                                                        

RELATED ARTICLES