ភ្នំពេញ៖ពិធីករហង្សមាសលោកសុខ រ៉ាស៊ី នៅតែរក្សារជំហមិនចេញមុខLive សុំទោសលោកអ៊ិន សុភិន តាមការចង់បាន របស់ថៅកែផលិតកម្មមហាហង្សដែលចង់ឲ្យមានការប៉ៈប៉ូវកិត្តិយសលោកមកវិញរឿងលោករ៉ាស៊ី ទារលុយជំពាក់ចំនួន ១៥៧០០ដុល្លារពីការូទាត់រឿងរៀបឆាកកម្មវិធីការប្រកួតMiss Grand Cambodia 2020 នោះទេដោយលោករ៉ាស៊ី ថែមទាំង ប្ដឹងលោកសុភិន ដោយទាមទារប្រាក់សំណងជំងឺចិត្តរហូតដល់ទៅ៣៥០០ដុល្លារ។

នៅថ្ងៃទី២៧ខែសីហា នេះដែរលោករ៉ាស៊ី ចេញសារថ្មីហាក់ផ្ញើរដំណឹងទៅលោកសុភិន ដោយអះអាងថាកូវីដបាន បង្រៀន ឲ្យលោកមានជំនាញផ្នែកលក់ឡើងខ្លាំងចេះលក់ឡាន លក់ផ្ទះ ល់កខ្សែក លក់ពេជ្រ និងលក់ទូរស័ព្ទ ហើយ អ្នកចង់ទិញ Mercedes និងLand Cruiser Pradoអាចឆាតមកលោកបាន។ពិធីករូបនេះហាក់ឆ្លៀតឌឺដងឲ្យលោកសុភិន ដោយថាសុខ ចិត្តលក់របស់ តែមិនលក់កិត្តយស ដូចលោកអគ្គនាយកដែលជំពាក់លុយលោកមិនសងនោះទេ។

ថ្វីត្បិតតែពាក្យបណ្ដឹងលោករ៉ាស៊ី ប្ដឹងលោកអ៊ិន សុភិន បានបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញក្ដី តែពេលនេះតុលាការមិនទាន់កោះហៅភាគីដើមនិងចុងបណ្ដឹងឲ្យតទល់គ្នាឡើយ។ចំពោះលោកសុភិន វិញត្រូវបានមនុស្សជំនិតលោកបង្ហើបថាថៅកែមហាហង្សរូបនេះនៅតែទទួចឲ្យលោករ៉ាស៊ីចេញមុខLiveវីដេអូសុំទោសលោកជាសាធារណៈជាមុនសិនទៅទើបលោកព្រមសងលុយ ព្រោះថាពេលនេះកិត្តិយស កេរ្ដិ៍ឈ្មោះរបស់លោកខូចអស់រលីងដោយសារតែពិធីកររូបនេះតាមទារលុយផ្អើលពេញផ្ទៃប្រទេស។

តែលោករ៉ាស៊ី ហាក់គ្មានបំណងសុំទោសលោកសុភិន នោះទេហើយលោកធ្លាប់ប្រាប់អ្នកយកព័តមានយើងថាស្ថិតក្នុងបរិបទ កូវីដនេះលោកក៍មិនទាមទារឲ្យលោកសុភិន សងលុយលោកទាំងដុលនោះទេគឺសងជាតំណាក់កាលក៍បានព្រោះលោក ត្រូវ បង្វិលលុយនេះទៅឲ្យកូនចៅដែលធ្វើការងារនោះឲ្យលោកដែរ។លោករ៉ាស៊ី មិនជឿរថាលោកសុភិន ដែលរស់នៅផ្ទ វីឡា ស្កឹមស្កៃនោះគ្មានលុយសងឬអត់លុយទិញទូរស័ព្ទតម្លៃត្រឹម១៥ដុល្លារប្រើហើយកូនចៅថាទូរស័ព្ទលោកសុភិន ខូចទើបលោកតេចូលមិនអាចលើកកើតនោះទេ៕






