ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកខាន់ ជេមស៍ ស្ងាត់ៗពេលនេះវ៉ាលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅហើយព្រោះលោកមានកូនដល់ទៅ៤នាក់(ស្រី២)ធំៗអស់ ខណៈដែលលោកស្នាយ និងលោកប៊ុនថៃ មានកូន៣ស្មើគ្នា។ទោះជាយ៉ាងណាលោកខាន់ ជេមស៍ មិនទាន់បង្ហាត់ឬជម្រុញកូនណាម្នាក់ឲ្យដើរតាមគន្លងរបស់ខ្លួនតាមរយៈការចាប់អាជីពចម្រៀងដូចលោកព្រាប សុវត្ថិ ដែលបានធ្វើជាមួយកូនៗរបស់លោកនោះទេ។

ខាន់ ជេមស៍ ទើបតែហ៊ានបង្ហាញមុខប្រពន្ធកូនក្រោយតារាចម្រៀងលោកខេម ប៊ុនថៃ ទទួលស្គាល់រឿងមានប្រពន្ធកូនកាលពីឆ្នាំ២០១៨ ។តែតារាចម្រៀងសាន់ដេរូបនេះមិនទាន់បញ្ចេញរូបអាពាហ៍ពិពាហ៍របស់ខ្លួនឲ្យទស្សនិកជនបានឃើញថាពួកគបានរៀបការតាំងពីពេលណានោះទេ ខណៈដែលអ្នកខ្លះនៅសង្ស័យថាលោកជេមស៍ និងប្រពន្ធមិនទាន់បានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ឡើយ។

ខាន់ ជេមស៍ មិនសូវមានបទចម្រៀងល្បីៗទេនៅរយៈពេលចុងក្រោយនេះគឺដូចគ្នាទៅនិងតារាចម្រៀងរួមទ្រនុំលោកឆាយ វីរៈយុទ្ធ ដែរ។ទោះជាយ៉ាងណាលោកជេមស៍ ក៍មិនពឹងទៅលើអាជីពចម្រៀងតែមួយមុខទៀតដែរព្រោះលោកបានងាកទៅរកស៊ីផ្នែកអចលនទ្រព្យហើយពេលនេះថែមទាំងឡើងកាលីពជិះរថយន្ដLand CruiserV8 តម្លៃជិត១០ម៉ឺនដុល្លារទៀតផង។ប៉ុន្ដែ លោកជេមស៍ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកត្រូវថៅកែធំសាន់ដេចង់ឲ្យបន្ដច្រៀងនៅសាន់ដេរយៈពេលយូរអង្វែងហេតុនេះហើយលោកនៅតែច្រៀងសម្ដែងឲ្យផលិតកម្មនេះដោយគ្មានគម្រោងផ្លាស់ប្ដូរផលិតកម្មឆាប់ៗនេះឡើយ។

ក្រៅពីខាន់ ជេមស៍ តារាដែលកំពុងតែបង្ហាញភាពផ្អែមល្ហែមជាមួយប្រពន្ធមានដូចជាលោកព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ឆាយ វីរៈយទ្ធ និងខេម ជាដើមដែលតារាល្បីៗទាំងនេះធ្វើឲ្យប្រពន្ធសប្បាយចិត្តរៀងៗខ្លួន។ចំពោះលោកជែមស៍ វិញទោះជាពេលនេះមានកូន៤ទៅហើយក្ដី តែតាមរយៈការកាន់តែប្រឹងកៀកកើយប្រពន្ធយ៉ាងស្អិតល្មូតជារៀងរាល់ថ្ងៃនៅរយៈពេលចុងក្រោយនេះគេជឿរថាអ្នកចម្រៀងរូបនេះនឹងតាមយកកូនទី៥ជាមិនខានហើយពេលនោះទាំងលោកស្នាយ និងប៊ុនថៃ ទោះជាទីផ្សារចម្រៀងខ្លាំងជាងលោកជេមស៍ ក្ដីតែមិនអាចយកឈ្នះអ្នកចម្រៀងរូបនេះរឿងយកកូនបានឡើយ៕






