ភ្នំពេញ៖ស្រីស្រស់ធ្មេញចំពើសនាងហ៊ិន ច័ន្ទនីរ័ត្ន ជាអតីតFreshie លេខ១កាលពីឆ្នាំ២០០៧ ពោលគឺរយៈពេល១៤ឆ្នាំទៅហើយដែលនាងបានឈានចូលសិល្បៈដោយផ្ដើមចេញពីការប្រកួតប្រជែងមួយនេះ។ប៉ុន្ដែកាលពីថ្ងៃទី២៦ខែសីហា ច័ន្ទនីរ័ត្ន ត្រូវបានថៅកែក្រុមហ៊ុនFreshie នេះលើកនាងថែមមួយក្រឺតទៀតដោយប្រគល់ពានឈ្មោះថាHall Of Fame ជូននាងហើយពិធីការិនីរូបនេះថាពាននេះបានមកពីអ្នកគាំទ្របោះឆ្នោត(Vote)ឲ្យនាងធ្វើឲ្យនាងមានអារម្មណ៍រំភើបនិងនឹកឃើញពីអតីតកាលឡើងវិញ។តារាវ័យ២៨ឆ្នាំរូបសម្រស់ផូផង់និងតែងតែលេចត្រដែតជាងគេពេលបង្ហាញខ្លួននេះបានទៅទទួលពានយ៉ាងរីករាយតែគេមិនឃើញគូស្នេហ៍របស់ស្រីស្អាតរូបនេះដែលគេសង្ស័យថាជាតារាចម្រៀងចេនី នោះទៅបង្ហាញខ្លួនអបអរសាទនាងឡើយ។

ហ៊ិន ច័ន្ទនីរ័ត្ន ជាពិធីការិនីដែលមានរូបឆោមទាក់ទាញម្នាក់នៅប៉ុស្ដិ៍បាយ័នហើយនាងបានបាត់មុខពីការថតភាពយន្ដនៅរយៈពេលចុងក្រោយនេះបន្ទាប់ពីតារារូបនេះ បានប្រកាសកំណត់តម្លៃខ្លួនស៊ីថ្លៃ១រឿង៥០០០ដុល្លារ។ប៉ុន្ដែច័ន្ទនីរ័ត្ន ហាក់មិនសូវក្វល់ក្វាយច្រើនពីការថតរឿងនិងMVដូចមុនទៀតទេព្រោះពេលនេះនាងផ្ដោតលើអាជីពពិធីការិនីច្រើនជាងអាជីពសម្ដែង។

គូរបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីៗជាច្រើនឆ្នាំមកហើយតែស្រីស្អាតរូបនេះមិនជ្រួលជ្រើមនិងអំណាចទឹកលុយជាធំឡើយពោលគឺបើប្រុសនោះនាងគ្មានអារម្មណ៍ស្នេហ៍ទេទោះជាមានលុយប៉ុន្មានក៍មិនអាចយកបេះដូងនាងបានដែរ។តែអ្វីដែលជាចម្ងល់របស់មហាជននោះថាហេតុអ្វីបានជាច័ន្ទនីរ័ត្ន ជួបរឿងស្នេហាមិនសូវសមប្រកបជាច្រើនលើកច្រើនសារទៅវិញ?

ការលើកឡើងបែនេះដោយសារតែគេដឹងថាស្រីស្អាតតូចតន់រូបនេះបានប្រេះឆាស្នេហ៍ឯកឧត្តម្ភក្មេងពិសិដ្ឋ,នាយចេក ,កូនមន្រ្ ដីធំម្នាក់ដែលបានរៀបការចោលនាងកាលពីឆ្នាំ២០១៧ និងប្រុសរូបសង្ហារម្នាក់ដែលធ្លាប់តែជិះរថយន្ដម៉ាកRange Rover ព័ណ ខ្មៅជាមួយនាងនោះក៍ពេលនេះគេមិនដែលឃើញពួកគេរួមតំណើរជាមួយគ្នាដូចមុនទៀតដែរ ខណៈដែលច័ន្ទនីរ័តុ្ន បានងាក ទៅស្និតស្នេហ៍ជាលោកលោកចេនី ដែលជាម្ចាស់បទ”អាក្របី”ទៅវិញ។តែពិធីការិនីរូបស្រស់នេះ មិនដែលហ៊ាន ចេញមុខ លាតត្រដាងរឿងស្នេហានេះម្ដងណាឡើយក្រៅពីបញ្ចេញសារស្នេហាឆ្លងឆ្លើយជាមួយលោកចេនី ជាសាធារណៈ ជាង១ឆ្នាំ មកនេះ៕





