Monday, December 23, 2024
Homeបរិយាយលាក់ក្បាល លៀនកន្ទុយ

លាក់ក្បាល លៀនកន្ទុយ

ដោយ អាចារ្យថាំ

ពួកប្រឆាំងមួយចំនួន ដែលធ្លាប់ស្និទ្ធនឹងលោកកឹម សុខា តែងតែរិះគន់លោក សម រង្ស៊ី ថា “បម្រើហ៊ុន សែន” នោះ លុះដល់លោកសម រង្ស៊ី អំពាវនាវឱ្យរួប- រួមគ្នា ក៏ស្រាប់តែពួកប្រឆាំងទាំងនោះ “អបអរសាទរ” ដែលបង្ហាញថា ជាករណី “លាក់ក្បាល លៀនកន្ទុយ”។

លោកហ៊ុន កុសល ធ្លាប់ដៀលត្មះលោកសម រង្ស៊ី ថា “ធ្វើនយោបាយបម្រើ CPP” ប៉ុន្តែប៉ុន្មានថ្ងៃមុន លោកហ៊ុន កុសល បានបញ្ជាក់ថា “ការអំពាវនាវរបស់ លោកសម រង្ស៊ី ដែលសូមឱ្យគណបក្សសង្គ្រោះជាតិ ឬអ្នកគាំទ្រគណបក្សសង្គ្រោះ ជាតិ ឈប់វាយប្រហារគ្នានោះ ខ្ញុំសូមសាទរ”។ ចំណែកលោកសួន សូរីដា ដែល កន្លងមកធ្លាប់រិះគន់នៅហ្វាយសម រង្ស៊ី មិនធម្មតានោះ ក៏បានបង្ហោះសំណេរ តាមហ្វេសប៊ុក ថា “ខ្ញុំគាំទ្រនូវការពង្រឹងផ្ទៃក្នុងបក្សឡើងវិញ តែអ្វីៗមិនមែន គ្រាន់តែអំពាវនាវប៉ុណ្ណឹង គ្រប់គ្រាន់នោះទេ ចាំបាច់ត្រូវមានយន្តការច្បាស់លាស់”។

គ្រាន់តែឃើញសំណេរនេះ “នគរធំ” យល់បានថា ជាលក្ខណៈ “លាក់ក្បាល លៀនកន្ទុយ” សុទ្ធសាធ ពោលគឺពួកប្រឆាំងដែលស្និទ្ធលោកកឹម សុខា ទាំងប៉ុន្មាន រូប ដូចជា លោកលិម គិមយ៉ា, សួន សូរីដា, ហ៊ុន កុសល, បោយ រើយ, ច័ន្ទ រាម ជាដើម នៅតែស្មោះត្រង់នឹងលោកសម រង្ស៊ី ដដែល ប៉ុន្តែពួកគាត់ធ្វើជារិះគន់ ចៅហ្វាយធំនោះ បណ្តាក់គ្នាដូចខ្យង។ រិះគន់ដើម្បីអ្វី? គឺចង់ជំរុញឱ្យមេប្រឆាំង នោះ ធ្វើសកម្មភាពនយោបាយឱ្យទាន់ពេលបោះឆ្នោតខាងមុខ ក៏នាំគ្នាចោទ-ប្រកាន់ លាបពណ៌ចៅហ្វាយថា “បម្រើហ៊ុន សែន” ជាពិសេស គេឆ្កឹះកកាយ រឿងចាស់កន្លងហួស មកបង្ហាញសាធារណជន ដូចករណីលោកសម រង្ស៊ី ផ្តើម គំនិតយក “រូបមន្ត ៥០៎១” មកប្រើ ថាជួយ CPP ឱ្យបន្តកាន់អំណាច។

តាមពិតរឿងវិសោធនកម្មច្បាប់ ៥០៎១ នោះ ពួកតំណាងរាស្ត្រ ៥៥រូប នៃ អតីត CNRP បានលើកដៃអនុម័តគ្រប់គ្នា ក្នុងនោះក៏មានលោកលិម គិមយ៉ា, សួន សូរីដា ផងដែរ។ កាលនោះ ពួកប្រឆាំង យល់ឃើញថា ការបោះឆ្នោតអាណត្តិ ទី៦ ឆ្នាំ២០១៨ ជណភ្រ អាចឈ្នះ CPP ប្រផុតប្រផើយ មិនបានសំឡេង ២,៣ ទើបគេព្រមព្រៀងគ្នា តាមលោកសម រង្ស៊ី ដែលចង់ឱ្យយករូបមន្ត ៥០៎១ មក ប្រើសម្រាប់បង្កើតរដ្ឋាភិបាលថ្មី បើកាលណា CNRP រកសំឡេង ២,៣ មិនបាន។ លុះដល់ CNRP ត្រូវរំលាយចោលមក ឯពួកប្រឆាំង រស់នៅបែកខ្ញែកគ្នារប៉ាត់-រប៉ាយ ក៏ស្រាប់តែក្រុមប្រឆាំងខ្លះពន្លះលោកសម រង្ស៊ី រឿង ៥០៎១ ថា បើកផ្លូវ ឱ្យ CPP បានកាន់អំណាចរហូត។

ការរិះគន់នេះ មេប្រឆាំងសម រង្ស៊ី អត់ឆ្លើយតបមួយម៉ាត់ណាទេ គ្រាន់តែ បង្ហើបខ្លះៗថា កូនចៅគាត់កំពុង “ឆ្វេចឆ្វាច”។ ឥឡូវគ្រាន់តែឮគាត់ប្រកូកប្រកាស បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ និងអំពាវនាវឱ្យកូនចៅអតីត CNRP ទាំងឡាយរួបរួមគ្នា ក៏ស្រាប់តែអ្នកធ្លាប់រិះគន់គាត់ នាំគ្នា “អបអរសាទរ”។

ត្រង់ហ្នឹងហើយ ដែលហៅថា “លាក់ក្បាល លៀនកន្ទុយ” នោះ ពោលគឺ លោកលិម គិមយ៉ា, សួន សូរីដា, ហ៊ុន កុសល… នៅតែស្រលាញ់មេប្រឆាំងទាំង ពីរ សម រង្ស៊ី-កឹម សុខា ដដែលហ្នឹង តែគេលាក់ចិត្តមិនឱ្យដឹង ធ្វើជាប្រឹងរិះគន់ ឬប្រើ “ជន្លួញមាត់” ចាក់មេប្រឆាំងឱ្យប្រញាប់បង្រួបបង្រួមគ្នាឱ្យទាន់ពេល បោះឆ្នោត។

ដូច្នេះសួរថា តើបក្សកាន់អំណាច ដឹងពីរឿង “លាក់ក្បាល លៀនកន្ទុយ” នេះទេ? លោកសុខ ឥសាន ពិតជាដឹងច្បាស់ជាងគេ ព្រោះអ្នកនាំពាក្យរូបនេះ ប្រាប់ “នគរធំ” ពេលណាក៏មិនដែលចោលពាក្យ “ឧទ្ទាមក្រៅច្បាប់” សូម្បីតែ លោកលិម គិមយ៉ា ពូកែរិះគន់វាយប្រហារលោកសម រង្ស៊ី ជាងគេ ក៏ជាប់ ឈ្មោះជា “ឧទ្ទាមក្រៅច្បាប់” ដែរ។

មកពីអ្នក “លាក់ក្បាល លៀនកន្ទុយ” នេះហើយ បានជាបក្សកាន់អំណាច អត់ទុកចិត្ត អាចប្រៀបធៀបម៉្យាងទៀតថា “មាន់ណាខ្តត មាន់នោះពង” មាន ន័យថា ពួកប្រឆាំងណាដែលពូកែជេរ តិះដៀលអតីតចៅហ្វាយនាយ ច្បាស់ណាស់ ថា អ្នកជេរនេះ “ស្មោះត្រង់នឹងចៅហ្វាយ” មិនប្រែក្រឡាស់។ ផ្ទុយទៅវិញ ពួក ប្រឆាំង មិនដែលរិះគន់ សម រង្ស៊ី-កឹម សុខា CPP ចង់បានណាស់ ដែល “នគរធំ” មិនបាច់ពន្យល់វែងឆ្ងាយ”៕

RELATED ARTICLES