ភ្នំពេញ៖តារាចម្រៀងហង្សមាសកែវ សុបញ្ញា និងគូដណ្ដឹងនាងលោកប៉ាល់ ប៉ោស៊ាង ដែលជាមន្រ្ដីយោធានោះបង្ហាញភាពផ្អែមល្ហែមស្នេហ៍កាន់តែខ្លាំងពោលគឺដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹងក្រោយពីពួកគេបានភ្ជាប់ពាក្យជាមួយគ្នាជាង១ខែមកនេះ។យ៉ាងណាមង្គលការរបស់ស្រីស្រស់សុបញ្ញា និងលោកប៉ោស៊ាង មិនអាចរៀបចំបានតាមគម្រោងនោះទេព្រោះតែកូវីដធ្វើឲ្យនាងស្ទះផែនការការគ្រងឈុតកូនក្រមុំ។នាងធ្លាប់ប្រាប់ថាពិធីរៀបអាពាហ៍ពិពាហ៍របស់នាងជាមួយគូដណ្ដឹងនឹងធ្វើធំដុំព្រោះគ្រួសារខាងប្រុសគឺជាអ្នកមានមុខមាត់ក្នុងសង្គមអីចឹងបើនាងការពេលមិនទាន់ស្ងាត់កូវីដនេះមិនអាចធ្វើបានឡើយដោយសារតែរដូវនេះមិនអាចរៀបការធំបាន ចឹងនាងនឹងរងចាំរហូតដល់ស្ងាត់កូវីដទើបគិតគូរឿងនេះហើយកំណត់ពេលបាន។



កែវ សុបញ្ញា បានភ្ជាប់ពាក្យជាមួយលោកប៉ាល់ ប៉ោស៊ាង កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១ ហើយទម្រាំតែមន្រ្ដីកងរាជអាវុធហត្ថម្នាក់នេះឆក់បានបេះដូងនាងមិនមែនជារឿងងាយស្រួលឡើយព្រោះត្រូវចំណាយពេលតស៊ូញ៉ែនាងដល់ទៅ១៥ឆ្នាំទើបចុងក្រោយសម្រេចដូចបំណងដោយសារតែលោកប៉ោស៊ាង បានឲ្យចាស់ទុំចូលចែចូវធ្វើឲ្យសុបញ្ញា ប្រកែកលែងរួច។តារាចម្រៀងហង្សមាសរូបនេះថាអនាគតស្វាមីរបស់នាងលោកប៉ោស៊ាង មិនហាមឃាត់នាងក្នុងការលេងសិល្បៈទេ ហេតុនេះហើយនាងនៅតែបន្ដអាជីពចាស់មួយនេះតទៅទៀតទាំងការច្រៀងសម្ដែងតាមឆាកតន្រ្ដីនិងថតភាពយន្ដ។

ក្រៅពីកែវ សុបញ្ញា តារាចម្រៀងហង្សមាសដែលសាងស្នេហ៍ជាចំហមានដូចជានាងប៉ាច គីមមួយ ,ឈិន ម៉ានិច្ចនិងម៉ង់ ច័ន្ទកញ្ញា ហេតុនេះហើយគេរងចាំមើលថាតើស្រីស្រស់ខាងលើនេះមួយណាទៅដែលរៀបការមុនគេ?





