Friday, November 29, 2024
Homeព័ត៌មានជាតិរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ផ្តល់ជំនួយជូនគ្រួសារចត្តាឡីស័ក

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ផ្តល់ជំនួយជូនគ្រួសារចត្តាឡីស័ក

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោកគឹម វាសនា អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចុះជួបសំណេះសំណាល និងនាំយកអំណោយ ព្រមទាំងសម្ភារមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ពិសេសក្រុមគ្រួសារ ដែលជាប់ធ្វើចត្តាឡីស័ក នៅក្នុងឃុំរលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកគឹម វាសនា បានបញ្ជាក់ប្រាប់ថា តាមការណែនាំរបស់លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ២០២១ នេះ រូបលោកផ្ទាល់ដែលជាតំណាងឱ្យក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំរលាប្អៀរ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយរដ្ឋបាលឃុំ ព្រមទាំងបានផ្តល់នូវសម្ភារៈដល់រដ្ឋបាលឃុំ ទុកចែកជូនគ្រួសារធ្វើចត្តាឡីស័ក និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីជាការសម្រាលនូវការលំបាក។

សម្ភារៈដែលផ្តល់ជូនរដ្ឋបាលឃុំរលាប្អៀរ រួមមាន ៖ អង្ករ ចំនួន ២តោន ត្រីខ ១កេស ស្មើនឹង១០យួរ ទឹកស៊ីអ៊ីវ ១០យួរ សាប៊ូលាងដៃ ២កេស ស្មើនឹង ១៤៤ដុំ អាល់កុល ២កាន ស្មើនឹង ៦០លីត្រ ម៉ាសក៍ ១៥ប្រអប់ ដបបាញ់អាកុល ១០ដប និងថវិកាផងដែរ៕

RELATED ARTICLES