ភ្នំពេញ៖តារាសម្ដែងរូបស្រស់ចូលចិត្តស្លៀកពាក់បែបស៊ិចស៊ីកញ្ញាលីន លីលី បានធ្វើឲ្យប្រុសម្នាក់បាក់មុខដោយសារស្នាដៃនាងព្រោះតែបុរសនោះញ៉ែអូសក្រឡាចង់បានខ្លួននាងដោយថែមទាំងអួតថាតារាស្រីជាច្រើននាក់សុទ្ធតែលោកបានឆ្លងកាត់រួចអស់ទៀតផង។ដោយមិនអាចទ្រាំបានទើបលីន លីលី បានបង្ហោះបកអាក្រាតបុរសនោះទាំងសារឆាតទៅនាងមានទាំងសម្លេងនិងសំណេរបើទោះជាប្រុសនោះសូមទោសនាងយ៉ាងណាក៍ដោយ។



កញ្ញាលីន លីលី បានបង្ហោះសារភ្ជាប់ជាមួយរូបគម្របហ្វេសបុកនិងរូបថតបុរសម្នាក់ដែលមានឈ្មោះអាខោនថា”Panha Vorn នោះថា”អត់ចេះនិយាយច្រើនទេ ចូលចិត្តស៊ិចស៊ី តែចង់ប្រាប់ថាស៊ីខ្ញុំមិនបានទេ បានត្រឹមតែមើលប៉ុណ្ណោះ ហើយចង់អ្នកឯងស៊ីតារាណាបានក៍ស៊ីទៅ តែកុំចង់ស៊ីខ្ញុំ ហើយកុំមើលងាយខ្ញុំឲ្យសោះ មែនតារាលក់ខ្លួនទេ ចូលមើលប្រវត្តិសិនចាំនិយាយ សុខចិត្តក្រក៍មិនលក់ខ្លួនដែរត្រូវចាំ។ហើយមួយទៀតផ្ញើរជូនពួកមេការដែលយករូបអញទៅផ្ញើរគេអញប្រាប់ឲ្យហើយបើអញចាប់បានលើកហ្នឹងគឺអញប្ដឹងហើយកុំមកសុំទោសអញអោយសោះ អញលែងទទួលពាក្យសុំទោសទៀតហើយ និយាយហើយនិយាយទៀតកុំយករូបអញផ្ញើររញ៉ែរញ៉ៃកុំចេះតែថាស្គាល់អញ”។



អ្នកគាំទ្រតារាសម្ដែងលីន លីលី បានចូលទៅព្រលះបុរសម្នាក់ដែលនាងបង្ហោះនោះស្ពឹកមុខថែមទៀត។ប៉ុន្ដែគេមិនទាន់ឃើញម្ចាស់គណនេយ្យឈ្មោះPanha Vorn នោះតបក្រោយលីលី បង្ហោះជាសាធារណៈឡើយ។តែមុនត្រូវកញ្ញាលីលី បកអាក្រាតនោះប្រុសនោះបានសុំទោសនាងតាមឆាតសម្លេង ប៉ុន្ដែលីលី បានឆ្លើយតបទៅវិញធ្វើឲ្យបុរសនោះអាម៉ាសមុខជាខ្លាំង។

អ្នកយកព័តមានយើងមិនអាចសុំការបំភ្លឺពីម្ចាស់គណនេយ្យហ្វេសបុកឈ្មោះPanha Vorn បានទេនៅថ្ងៃទី១ខែកញ្ញា តែយើងរកចាំការឆ្លើយបំភ្លឺពីលោកជានិច្ច៕


