Tuesday, April 30, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ៖ បេះដូងសំខាន់ជាងលុយ

សុខ សោម៉ាវត្តី ៖ បេះដូងសំខាន់ជាងលុយ

នៅក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្នអាចនិយាយបានថាសម្រាប់តារាស្រីស្អាតៗដែលព្រងើយកន្ដើយលុយ ឡាន និងវីឡារ ហើយចង់បានស្នេហ៍ស្មោះអាចមានតែអ្នកមេម៉ាយសុខ សោ​ម៉ាវត្តី ម្នាក់ប៉ុណ្ណោះដែលនាងស៊ូប្ដូរផ្ដាច់ស្នេហ៍ប្រុសក្មេងលី វ៉ាហេទ ដោយទាត់ចោល​ងារជំទាវ និងអំណាចលុយពីសំណាក់​មន្រ្ដីធំៗ​ជាច្រើន​នាក់មកហើយក្រោយ​នាងធ្លាក់ខ្លួនមេ​ម៉ាយជិត​៧ឆ្នាំមកនេះ។ទោះជាយ៉ាងណាចំណងស្នេហាសោម៉ាវត្តី និងកីឡករបាល់​ទាត់​វ៉ា​ហេទ​ មិនអាចឈាន​ទៅរៀប​មង្គល​ការឆាប់ៗឡើយព្រោះវត្តី ធ្លាប់ប្រាប់អ្នកយកព័តមាន​យើងថា​នាងនាងធ្លាប់​រៀបការ​ម្ដងរួច​ទៅហើយ អីចឹងគ្មានផែនការរៀបការលើកទី២ទេ។

សុខ សោម៉ាវត្តី ត្រូវបានមន្រ្ដីធំផ្កាយ២ម្នាក់ដែល​ជាអតីតសង្សារតារាហង្សមាស​មួយ​ដួងតាមស្នេហានាងជាច្រើនឆ្នាំ តែវត្តី ព្រងើយកន្ដើយហើយ​នាងធ្លាប់វាចារ​ប្រាប់អ្នកយក​ព័ត​មានយើងថារឿងមានមន្រ្ដីធំ កូនអ្នកធំតាមស្រលាញ់នាងគ្មានអារម្មណ៍​រំភើប​ចិត្តនោះទេ​ព្រោះ​នាងធ្លាប់មានប្ដីជាកូនអ្នកធំហើយស្រលាញ់គ្នាជាង៥ឆ្នាំទើបរៀបការតែទីបំផុតនៅតែបែកគ្នាដដែល។

វត្តី ថាបើនាងចង់បានតំណែង​ជំទាវតើនាងចាំបាច់លែង​ប្ដីធ្វើអីទៅ?ការថ្លែង​បែបនេះ​របស់វត្តី ច្បាស់ណាស់ថាធ្វើឲ្យលោកវ៉ាហេទ សប្បាយរីករាយគ្មានអ្វីមកប្រៀប​ផ្ទឹមបាន​ឡើយ​ព្រោះវត្តី ស្នេហ៍តែលោកម្នាក់គត់មិនចាប់​អារម្មណ៍មន្រ្ដីធំនិងប្រុសមាន​ទ្រព្យណា​ផ្សេង​ទៀត​ទេ។

សុខ សោម៉ាវត្ដី បានរៀបការកាលពីដើមខែវិច្ឆិការឆ្នាំ២០១២ជាមួយលោកទូច ដា​ណា​រ៉ា ហៅពេជ្រ ដែលជាកូនអតីតស្នងការក្រុងភ្នំពេញលោកទូច ណារ័ត្ន ហើយបច្ចុប្បន្ន​លោក​ពេជ្រ មានតួនាទីជាស្នងការរងខេត្តរតនគិរី នោះអ្នកទាំង២បានចែក​ផ្លូវគ្នាកាលពី​ឆ្នាំ២០១៤​ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។

ការដែលវត្តី ព្រម​ប្រគល់​បេះដូងនិងងប់ស្នេហ៍ខ្លាំងជាមួយលោកវ៉ាហេទ ដោយសារតែប្រុសក្មេងរូប​នេះស្រលាញ់​កូនស្រី​នាងដូចកូនរបស់គេបង្កើតដែរ តែពេលខ្លះនៅមុខអ្នកសារព័តមានវត្តី បែជាហៅលោក​វ៉ាហេទ ថាជា”ពូៗ”ទៅវិញ។យ៉ាងណាចំណងស្នេហាសោម៉ាវត្តី-វ៉ាហេទ នេះត្រូវបាន​ចាស់​ទុំទាំង​សងខាងដឹងឭពិសេសម្ដាយវត្តី មិនប្រឆាំងចំពោះកូនស្រី​ដែលជ្រើសស្នេហ៍​តាម​ចិត្តខ្លួនឯងនេះឡើយ​ព្រោះ”​ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត”៕

RELATED ARTICLES