តារាចម្រៀងថោននាងអេននី ហ្សាម បានSurprise គូស្នេហ៍ភេទដូចគ្នានាងNoNa Ra កាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១ តាមរយៈការលើកនំខេក និងជូនបាច់ផ្កាភ្ជាប់ដោយលុយ១បាច់ទៅកំពូលស្នេហ៍ហើយពួកគេអោបថើបគ្នាយ៉ាងមានក្ដីសុខបំផុត។អេននី ដែលដើរតួជាប្រពន្ធសង្សារស្រីនោះបាននិយាយធ្វើឲ្យនាងNoNa Ra(Mey Dyka)នោះថា”ស្រលាញ់គ្នាឲ្យហើយទៅ តិចទៀតបងការចោលអូនហើយ អូនចាំស៊ីការបង”។
តែសារនោះគ្រាន់តែអេននី សាកចិត្តគូស្នេហ៍ប៉ុណ្ណោះ ខណៈដែលនាងNoNa Ra ដែលធ្វើជាប្ដីអេននី នោះតបសារថា”អរគុណណាស់ដែលខំចំណាយពេលជាមួយខ្ញុំ ទាំងដឹងថាខ្ញុំគ្មានអ្វី អរគុណដែលខំធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្ញុំ អរគុណចំពោះការស្រលាញ់ដែលអ្នកមានឲ្យខ្ញុំរហូតមក ខ្ញុំមិនសុំអ្វីច្រើនទេ សុំត្រឹមមានអ្នកនៅជិតខ្ញុំ នៅចាំឆ្លងខួបជាមួយខ្ញុំរាល់ៗឆ្នាំ ក៍ជាក្ដីសុខរបស់ខ្ញុំហើយ”។
គូរបញ្ជាក់ថាអេននី ហ្សាម បានបង្កាត់ភ្លើងស្នេហាជាមួយគូស្នេហ៍ភេទដូចគ្នាជាចំហជាង១ឆ្នាំទៅហើយដែលកន្លងមកពួកគេធ្លាប់មានរឿងរកាំរកូសស្នេហ៍ជាមួយគ្នាទៀតផងព្រោះតែភ្លើងប្រចណ្ឌរហូតមានពេលខ្លះអេននី ប្រកាសចង់ប្រគល់សង្សារស្រីទៅឲ្យស្រីផ្សេងមើលថែរជំនួសនាង ។ប៉ុន្ដែភាពសោះកក្រោះនោះត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះក៍វិលមករកភាពផ្អែមល្ហែមលើសដើមដោយជាញឹកញាប់ពួកគេបង្ហាញភាពស្អិតល្មូតតាមរយៈការអោបថើបបឺតមាត់គ្នានៅមាត់ស្ទឹងយ៉ាងរ៉ូមែនទិក។
តែអំឡុងពេលដែលអេននី កាន់តែល្បីរឿងស្នេហាភេទដូចគ្នានេះគេកត់សម្គាល់ថាអាជីពចម្រៀងរបស់នាងនៅតែថោន ហាក់ស្ងប់ស្ងាត់ទៅៗហើយបើនៅតែបែបនេះទៀតនោះនាងប្រាកដជាពិបាករក្សារតំណែងហើយសារព័តមាននឹងផ្សព្វផ្សាយនាងតែរឿងយកប្ដីស្រីនេះជាមិនខាន។
គូសបញ្ជាក់ថាអេននី ហ្សាម ធ្លាប់ល្បីនៅថោនបទ”ធ្លាប់សន្យាហើយថាមិនធ្វើឲ្យអូនយំ”ច្រៀងជាមួយលោកខេម និងបទ”សង្ស័យតែឆេះអ៊ីសេ”ឆ្លងឆ្លើយជាមួយនាយគ្រឿន ។តារាចម្រៀងថោន ដែលប្រឹងសម្រកទម្ងន់ពី៦៥គីឡូ មកសល់៥៥គីឡូ ធ្លាប់មានព័តមានថានាងត្រូវបានបុរសម្នាក់ក្បត់ចិត្តដោះដៃចោលស្នេហ៍ក្រោយមានកូន១ទើបអេននី លែងទុក្ខចិត្តប្រុសហើយស្រលាញ់តែស្រីភេទដូចគ្នា។តែដំណឹងមានកូន១នោះអេននី ធ្លាប់ប្រកែក ហើយពេលនេះក្រោយផ្ទុះរឿងជ្រើសគូស្នេហ៍ស្រីភេទដូចគ្នានេះអេននី បានធ្វើឲ្យប្រុសៗទាំងឡាយដែលចង់ចែចង់នាងបាននាំគ្នាដកថយទៅវិញបាត់អស់៕