ខណៈដែលនៅឆ្នាំ២០២១នេះតារាចម្រៀងមាស សុខសោភា ,ឱក សុគន្ធកញ្ញា និងពេ ជ្រ សោភា ចាប់ផ្ដើមផ្លាស់ប្ដូរការស្លៀកពាក់និងលេងខ្លួនស៊ិចស៊ីជាងមុនដូចជាមានពេលខ្លះពួកគេហ៊ានបញ្ចេញសាច់គល់ភ្លៅគូរឲ្យភ្ញាក់ផ្អើលនោះងាកទៅមើលតារារួមជំនាន់តារាល្បីៗខាងលើវិញ គឺសុគន្ធ និសា នៅតែរក្សារស្ទីលសុភាពរាបសារដូចមុនដដែលបើទោះជាពេលនេះនាងក្លាយទៅជាអ្នកលក់ផលិតផលដែលគូរណាស់តែចាប់ផ្ដើមហ៊ានបញ្ចេញស្បែកសាច់ឲ្យគេឃើញខ្លះឲ្យត្រូវជាមួយផលិតផលមិនគូរម្យទមពេកក្ដី
ប៉ុន្ដែនិសា គ្មានការផ្លាស់ប្ដូរនៃការលេងខ្លួនរបស់នាងឡើយពោលគឺនាងមិនចូលចិត្តបង្អួតសាច់ដូចគេនោះទេ។អ្វីដែលគូរឲ្យសរសើរថែមទៀតនោះគឺទោះជាពេលនេះនិសា បានរៀបការប្ដីបានជាង៣ឆ្នាំទៅហើយក្ដី ប៉ុន្ដែនាងនៅតែមានរូបសម្រស់លេចត្រដែតដដែលពោលគឺរូបឆោមមិនធ្លាក់ចុះទៅតាមវ័យឡើយ។
សុគន្ធ និសា ត្រូវបានគេផ្ដល់រហ័សនាមថាជាអ្នកចម្រៀងម្នាក់ដែលនិយមតុបតែងខ្លួនជាស្ទីលប្រចាំត្រកូលរបស់នាងតែម្ដងនោះគឺស្លៀកពាក់បិទជិតៗបែបសុភាពរាបសារតែស្រស់ស្អាតគូរឲ្យទាក់ទាញ។នៅឆ្នាំ២០២១នេះនិសា ស្ទើតែបានកូនង៉ាបីប្រលែងលេងដូចគេទៅហើយ ប៉ុន្ដែគូរឲ្យស្ដាយការដែលនាងកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ នោះធ្វើឲ្យផែនការណ៍នៃការពពោះយកកូនដំបូងរបស់នាងមានការផ្លាស់ប្ដូរហើយពេលនេះនិសា នៅតែមិនទាន់មានសញ្ញាផ្ដល់កំណើតឲ្យកូនទី១របស់នាងបានជោគជ័យនោះទេ បើទោះជាតារារួមទ្រនុំនៅហង្សមាសមានដូចជាឱក សុគន្ធកញ្ញា ,សួស វីសា និងពេជ្រ សូលីកា ពួកគេរៀបការឬជួបស្នេហ៍ក្រោយនាងពេលនេះសុទ្ធតែមានកូនពម្នាក់១ៗអស់ទៅហើយ។
សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកនិងជានាយកផ្នែកប្រតិបត្តិក្រុមហ៊ុនមែនញូឡាយប្រចាំកម្ពុជាដែលចំណងស្នេហាជាង៣ឆ្នាំនេះនិសា និងស្វាមីមិនដែលមានភាពរកាំរកូសជាមួយគ្នាឡើយ បើទោះជាពេលនេះនាងមិនទាន់បានសិទ្ធិ(Visa)ទៅរស់នៅអាមេរិកស្របច្បាប់ក្ដី។
តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តក្រចេះមានឈ្មោះដើមថាប៊ុន សុគន្ធា ហៅសុគន្ធ និសា ស្ថិតក្នុងចំណោមតារាដែលយកប្ដីជាបុរសអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី,គឹម លក្ខិណា,វ៉េត រតនា ,គឹម លក្ខិណា និងសារ៉ាយ សក្ខិណា ជាដើម៕