ភ្នំពេញ៖ភរិយាតារាចម្រៀងខេមរៈ សិរីមន្ដ អ្នកនាងគួយ ផល្លី បានចេញសារអមដោយរូបភាពនាងមានការរៀបចំសម្លៀកបំពាក់តុបតែងខ្លួនឲ្យប្ដីនោះដោយចាត់ទុកថាសកម្មភាពរបស់នាងទៅលើប្ដីប្រៀបបាន”សំណាបយោងដី ស្រ្ដីយោងបុរស”។តាមរយៈការយកពាក្យស្លោកមកអនុវត្តន៍ជីវិតប្រចាំថ្ងៃនេះបង្ហាញឲ្យឃើញថាគូស្នេហ៍ខេមរៈ សិរីមន្ដ និងភរិយាជួយគ្នាទៅវិញទៅមកទើបធ្វើឲ្យពេលនេះសិរីមន្ដ បានល្បីល្បាញឈ្មោះខ្លាំងហើយលោកក៍ចាប់ផ្ដើមជួយឲ្យប្រពន្ធល្បីឈ្មោះផងដែរដោយឲ្យអ្នកនាងផល្លី ធ្វើជាជំនួយការនិងអ្នកដឹកនាំសម្ដែងMVបទល្បីៗរបស់លោកដោយផ្ទាល់តែម្ដងទើបធ្វើឲ្យពេលនេះអ្នកនាងផល្លី លេចមុខកាន់តែច្រើនជាមួយប្ដីទាំងការងារសិល្បៈនិងចូលរួមតាមកម្មវិធីផ្សេងៗ។ទោះជាយ៉ាងណាសកម្មភាពតារាត្រូវប្រពន្ធតាមជួយនេះមិនមែនតែលោកប៊ុនថៃ ម្នាក់ទេព្រោះកំពូលតារាចម្រៀងព្រាប សុវត្ថិ ក៍ត្រូវបានអ្នកស្រីឡុង ស្រីមុំ នៅពីក្រោយខ្នងនៃភាពល្បីល្បាញរបស់លោកជាង២០ឆ្នាំទៅហើយ ខណៈដែលលោកឆាយ ចាន់ឆោម និងខាន់ ជេមស៍ ជាដើមក៍មានប្រពន្ធជាជំនួយការរៀងៗខ្លួនដែរ។



ខេមរៈ សិរីមន្ដ មានរាសីល្អនៅឆ្នាំ២០២១នេះព្រោះមានបទចម្រៀងចេញសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខណៈដែលតារាមួយចំនួនទៀតមិនបានធ្វើបទថ្មីៗនោះទេព្រោះតែកូវីដ ក្នុងនោះមានរួមទាំងកំពូលតារាចម្រៀងព្រាប សុវត្ថិ ក៍អត់បទថ្មីចេញសម្រាប់ភ្ជុំបិណ្ឌឆ្នាំនេះដែរ។ប៉ុន្ដែគម្រោងលោកខេម ប៊ុនថៃ ចេញថតកុនឲ្យហង្សមាសនោះមិនទាន់ចេញជារូបរាងឡើយបើទោះជាសិរីមន្ដ ធ្លាប់និយាយប្រាប់អ្នកកាសែតថាលោកអាចនឹងផ្អឹបចម្រៀងមួយអន្លើព្រោះបុកទៅលើការថតភាពយន្ដម្ដងក្ដី។



ខេមរៈ សិរីមន្ដ បានចាប់ដៃអ្នកនាងនាងផល្លី រយៈពេល១៧ឆ្នាំ(២០០៤-២០២១)ហើយពេលនេះទទួលបានកូន៣នាក់(ស្រី២) ប៉ុន្ដែលោកប៊ុនថៃ មិនទាន់ហ៊ានរៀបការជាចំហជាមួយអ្នកនាងផល្លី ឡើយក្រោយតារាហង្សមាសរូបនេះធ្លាប់ប្រាប់Fanថាលោកនិងប្រពន្ធបានរៀបការតាំងពីឆ្នាំ២០០៩ តែមិនសូវមានគេជឿរជាក់ព្រោះតែអត់ភស្ដុតាង។យ៉ាងណាការជ្រកនៅហង្សមាសជាង៣ឆ្នាំរបស់លោកប៊ុនថៃ ដែលមានប្រពន្ធនៅពីក្រោយពេលនេះត្រូវបានគេមើលឃើញថាលោកបានវ៉ាតារារួមទ្រនុំអស់ទៅហើយក្រោយពីលោកព្រាប សុវត្ថិ បានដើរចេញពីផលិតកម្មធំនេះជាង១ឆ្នាំមក៕



