ភ្នំពេញ៖គិតត្រឹមឆ្នាំ២០២១នេះតារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា វាចាថានាងនៅរក្សារសម្រស់ពីធម្មជាតិ១០០%ពោលគឺទាំងច្រមុះ, ចង្ការ និងដើមទ្រួងជាដើមគ្មានបានកែកុនដាក់របស់សប្បនិម្មិតនៅត្រង់ណាមួយឡើយ។អ៊ីវ៉ា ថានាងជាមនុស្សខ្លាចមុខកាំបិតណាស់អីចឹងមិនហ៊ានវះកាត់នោះទេ ហើយនាងក៍គ្មានគម្រោងកែផ្នែកណាមួយនៅពេលខាងមុខដែរ។ចំណែកលោកអ៊ូ វ៉ាវ ជាឪពុកនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាកូនស្រីរបស់លោកមិនចាំបាច់ប្រាប់នោះទេគឺដឹងខ្លួនឯងតែម្ដងថាកែសម្រស់វាជះឥទ្ធិពលយ៉ាងណា ហេតុនេះហើយលោកគ្មានការបារម្ភខ្លាចអ៊ីវ៉ា ទៅកែសម្រស់នោះទេ។



អ៊ីវ៉ា បានចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីជាធម្មតានៅរដូវកូវីដនេះជាធម្មតាតែនាងពាក់ម៉ាសក៍ជាប្រចាំតែម្ដងហើយអ្វីដែលមិនប្រែប្រួលនោះគឺឪពុករបស់នាងលោកអ៊ូវ៉ាវ នៅតែតាមកូនស្រីគ្រប់ជំហ៊ានដដែលទើបធ្វើឲ្យប្រុសៗដែលចង់ឆ្មក់ស្នេហ៍មិនអាចទៅរួច។ប៉ុន្ដែគេចាប់អារម្មណ៍ថារយៈពេលចុងក្រោយនេះអ៊ីវ៉ា បានចាប់ផ្ដើមពង្រីកមុខរបរថ្មីជាបន្ដបន្ទាប់ដូចជាការលក់សម្លៀកបំពាក់តាមOnline និងបើកហាងលក់បុកល្ហុងជាដើម។អ្វីដែលគូរឲ្យកត់សម្គាល់នោះស្រីនាថ ចាប់ផ្ដើមងាកមកលេងម៉ូដរថយន្ដដូចតារាផ្សេងៗទៀតដែរដោយ ពេលនេះនាងជិះ រថយន្ដ៣គ្រឿងឆ្លាស់គ្នាគឺLexus Rx330 ,Ford និងStarex ។អ៊ីវ៉ា ថានាងជិះរថយន្ដទៅតាមលទ្ធភាពគ្មានបំណងប្រកួតប្រជែងជាមួយអ្នកណានោះទេ ហើយកាលពីមុននៅផ្ទះនាងជិះកូនឡានម៉ាកVistoសម្រាប់ទៅផ្សារទៀតផង។



អ៊ីវ៉ា លេចធ្លោរគូសមក្រោយចេញបទ”មិនព្រមនៅក្បែរអូនឲ្យយូជាងនេះ?”បើទោះជាបទ១នេះជាដើមចមធ្វើឲ្យស្រីម្នាក់មានហ្វេសបុកឈ្មោះAh July ជេប្រមាថនាងនិងឪពុកយ៉ាងចាស់ដៃក្ដី ប៉ុន្ដែក្រោយពីនាងជូនដំណឹងនេះទៅអាជ្ញាធរមកពេលនេះរឿងរ៉ាវទាំងនោះបានស្ញប់ស្ងាត់ទៅវិញ ខណៈអ៊ីវ៉ា មិនប្ដឹងស្រីរូបនោះទេ។ទោះជាយ៉ាងណាអ៊ីវ៉ា ដែលថាសម្រស់របស់នាងនៅហ្សីន ទាំងអស់នោះនៅតែមិនទាន់អាចបំពេញបំណងឪពុកនាងដែលចង់ឲ្យតារាចម្រៀងរូបនេះយកប្ដីឲ្យបានឆាប់ៗដើម្បីជំនួសដៃជើងរបស់លោកពិសេសការបើករថយន្ដដឹកនាងទៅតាមឆាកតន្រ្ដីទាំងឡាយនោះឡើយ។អ៊ីវ៉ា ថាឆ្នាំនេះនាងមានអាយុ២៨ឆ្នាំអីចឹងត្រូវការពេលវេលា២ឆ្នាំទៀតពោលគឺនាងចង់រៀបការនៅអាយុ៣០ឆ្នាំ តែនាងមិនបង្ហើបថាអនាគតស្វាមីរបស់នាងជាបុរសណាឡើយក្រោយស្រីស្អាតរូបនេះផ្ដាច់ស្នេហ៍លោក”ប”ថៅកែក្លឹបនិងហាងបញ្ចាំនៅសៀមរាបជាច្រើនឆ្នាំហើយមិនអាចផ្សះផ្សារស្នេហ៍បាននោះ៕



