Friday, January 10, 2025
Homeតារាខ្មែរនាយចឺម ៖ជាប់ក្លេសង្សារទី៣

នាយចឺម ៖ជាប់ក្លេសង្សារទី៣

ភ្នំពេញ៖លោកសុខ មេសា ដែលធ្វើឲ្យម្ដាយតារាស្រីមួយចំនួន​ខ្លាចរអាព្រោះបើមាន​កូនស្រី​ស្អាត​ថតMVជាមួយនាយចឺម នោះ​អ្នកចម្រៀងរូបនេះគិតតែពី​គ្រញិចអោបថើបមិន​បន្ធូរ​ដៃ​ឡើយពោលគឺចូលតួ​លើស​ពីតម្រូវការអ្នកដឹក​នាំ​បញ្ជារ​នោះពេលនេះ​សង្សារទី៣​របស់​នាយ​គឺស្រីស្អាតហ្វា ហ្វា លេងមួយក្បាច់ដើម្បីកុំឲ្យ​អតីត​តារា​កំប្លែងរូបនេះ​សាវ៉ាងាក​រេទៅរក​ស្រី​ថ្មីនោះ​នាង​មាន​តែតុបតែងខ្លួនឲ្យស្អាតគ្រប់ពេលពិសេសថែរស្បែកកាន់សខ្ចីទើបធ្វើឲ្យលោកមេសា គ្មានគម្រោងទៅ​រកសង្សារថ្មី​បន្ថែម​ទៀត​ឡើយ។​យ៉ាងណនាងហ្វា ហ្វា ហាក់ដក​សេច​ក្ដីទុកចិត្តមួយចំណែកទៅហើយលើនាយចឺម ក្រោយពី​អ្នក​ចម្រៀង​សាន់ដេ​រូបនេះ​ឆ្លៀតទៅរក​ម្ហូបក្រៅតាមរយៈការឆាតទៅញ៉ែនាងស្រីលាភ ហើយត្រូវ​បានសង្សារនាងជាកីឡាបាល់ទាត់​ឈ្មោះង៉ែត លីទី​ វាយនាយចឺម ដេរអស់៥ថ្នេរកាល​ពីថ្ងៃទី​១៨​ខែធ្នូឆ្នាំ២០១៩ នៅខេត្តប៉ៃលិន​។ថ្វីត្បិតតែនាយចឺម ត្រូវនាងហ្វា ហ្វា លើកលែង​ទោស​​ឲ្យ​មែន ប៉ុន្ដែបើអ្នកចម្រៀងរូបនេះមិន​កែប្រែការ​លួចមានស្រីក្រៅទេនោះច្បាស់​ជាត្រូវ​សង្សារ​ថ្មី​នេះផ្ដាច់ស្នេហ៍ដូចអតីត​សង្សារ​ទាំង​២​របស់នាយចឺម គឺនាងពុធស្រីខួច និងអូនម៉ី ម៉ី ជាមិនខាន​ព្រោះថាស្រីស្រស់ហ្វា ហ្វា ក៍មាន​ប្រុសជាច្រើនទៀត​រង​ចាំត្រងស្នេហ៍នាងដែរ។

   តារាសម្ដែងហ្វា ហ្វា ធ្លាប់វាចារថារូបនាងនិងនាយចឺម ទោះជាធ្វើសង្សារគ្នាយូខែ​ហើយ​មែន​​តែ​ពេល​នេះ​រស់នៅផ្ទះបែក​គ្នា​មិនមែនក្រោមដំបូល​តែមួយនោះទេ។ស្រីស្អាតសាច់សខ្ចី​រូបនេះ​បន្ថែមថានាងនិងនាយចឺម ក៍មិនទាន់បានភ្ជាប់ពាក្យជាមួយ​គ្នានៅឡើយ​។ដោយ​ឡែក​នាយចឺម វិញ​ធ្លាប់ប្រាប់ដែរថានាយ អត់ទាន់មានគម្រោងរៀបការជាមួយសង្សារថ្មីអូនហ្វា ហ្វា នេះ​ទេ​ព្រោះ​នៅកំពុងមើលចិត្តថ្លើមគ្នានៅឡើយ។

  នាយចឺម បានដើរតួនាទីយ៉ាងសំខាន់នៅសាន់ដេក្រោយលោកខេម ប៊ុនថៃ ចេញពី​ផលិ​តកម្មនេះជាង៣ឆ្នាំទៅចូលរួមជាហង្ស​មាស ដោយថ្មីៗនេះនាយថែមទាំងត្រូវបាន​ថៅ​កែ​ឲ្យចាប់​ដៃ​សម្ដែង​​ជាមួយសុខ ពិសី ទៀតផង។ទោះជាយ៉ាងណា​រឿងដែល​នាយ​ចឺម និយាយ​កាល​ពីឆ្នាំ​២០១៧ ថាត្រូវការប្រើពេលវេលា១ឆ្នាំទៀតពោលគឺនៅឆ្នាំ២០១៨ នឹងតាម​ឲ្យ​ទាន់​ភាពល្បីជាមួយ​លោកប៊ុនថៃ នោះពេលនេះឆ្នាំ២០២១​ទៅហើយតែមិនទាន់​ក្លាយ​ទៅ​ជាការពិត​នោះទេ។នាយចឺម និយាយថា​ចាត់ទុក​លោក​ប៊ុនថៃ ជាIdol ហើយក្រោយ​សង់​វីឡារជូន​ម្ដាយ​នៅ​ខេត្តកំពង់ស្ពឺចំណាយលុយអស់ជាង​២០ម៉ឺនដុល្លារហើយនោះនាយនៅ​មានមហិច្ឆតា​ធំ​មួយ​ទៀតនោះគឺចង់សង់វីឡារផ្ទាល់ខ្លួននៅម្ដុំខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ ដើម្បី​ឲ្យ​ថ្ងៃក្រោយ​អ្នកធ្វើ​តំណើរ​តាម​ផ្លូវនោះស្គាល់ច្បាស់ថាជាផ្ទះរបស់នាយ ដូចគេស្គាល់ផ្ទះ​របស់​លោក​ប៊ុនថៃ នៅក្បែរវត្តសំរោងអណ្ដែតដែរ៕

RELATED ARTICLES