Friday, September 20, 2024
Homeតារាខ្មែរកែវ កល្យាណ ៖ដាក់ឱសានវាទកូនស្រី

កែវ កល្យាណ ៖ដាក់ឱសានវាទកូនស្រី

ភ្នំពេញ៖ដោយមិនចង់ឲ្យកូនស្រីសំណព្វចិត្តត្រូវញាំញីទៅដោយរឿងគេជម្រុញឲ្យធ្លាក់ចូលស្ថានភាពស្រលាញ់ភេទដូចគ្នាកាន់តែជ្រៅ​ទៅៗតទៅទៀតនោះអ្នកនាងកែវ កល្យាណ បាន​ដាក់​ឱសានវាទទៅលើកូនកូន​ស្រីវ័យ​២២​ឆ្នាំកែវ ឡាវីញ ដែលធ្វើឲ្យ​នាង​​ប្រឈមបាត់បង់​អាជីព​ទៀត​ផង ប្រសិនណាឡាវីញ ហ៊ាន​ប្រ​ឆាំងនាងទៅថតកុនស្ងាត់ៗទាក់​ទងរឿងស្រីស្រលាញ់​ស្រី​ដូចគ្នាទៀតនោះព្រោះថាពេលនេះនាងលែងមានការយោគយល់អ្វីទាំងអស់ដោយសារតែមិនចង់ឲ្យប៉ៈពាល់ផ្លូវអារម្មណ៍តទៅទៀត។ការចេញល័ក្ខខណ្ឌយ៉ាងកំហិតបែបនេះរបស់អ្នកនាងកល្យាណ កើតមានក្រោយកែវ ឡាវីញ លេង​រឿង”រសជាតិ អ្នក​មាន”ហើយ​សម្ដែង​ជា​មួយ​នាងយ៉ា សុផាន់ម៉ៃ(យ៉ា សុផាន់ម៉ៃ) ដែលជាកូនខ្មែរកាត់ហ្វី​លី​ពីន​ជាស្រីស្រលាញ់​ភេទដូច​គ្នា​ហើយ​ដោយសារតែតារាទាំង២លេង​សមគ្នាពេក​ពិសេសក្នុងឈុតអោបថើបស្រីនិងស្រី​យ៉ាង​រោលរាលនោះ​ទើបធ្វើឲ្យមានFanទាំង​សងខាងតឹងសសៃកដាក់គ្នា ខ្លះថាឡាវីញ មាន​សង្សារ​ជាប្រុសពេញលក្ខណៈ ហើយមិនសមណា​មក​លេងរឿងស្រី​ស្រលាញ់​ស្រី​បោកភ្នែកគេ​នោះ​ទេ ខណៈដែលខ្លះទៀតគិតតែពីសំណូមពរផង​ជម្រុញផងឲ្យឡាវីញ យកសុផាន់ម៉ៃ ធ្វើជា​សង្សារគ្នា​មែន​ទែនទៅ ចាំរៀបការតាមក្រោយ​ទើប​នាំឲ្យអ្នកនាងកល្យាណ ឈឺក្បាលកាន់​តែខ្លាំងព្រោះតែស្មុគស្មាញក្នុងចិត្ត​ពេកដោយ​សារ​តែ​មិនចង់លូកដៃទៅFan​ទាំងសងខាង​ដែល​ជា​ក្មេងៗនោះ។

យ៉ាងណាអ្នកនាងកល្យាណ ថា​ពេល​នេះនាងអាចនឹងមិនឲ្យកូន​ស្រីថត​សម្ដែង​​ភាព​យន្ដតទៅទៀតនោះទេហើយចង់​ឲ្យគេប្រើ​ប្រាស់ជំនាញដែលរៀនចប់​នៅមហា​វិទ្យាល័យនោះគឺ​ផ្នែក​Design​ ។​ប៉ុន្ដែអ្នកនាងកល្យាណ នៅតែអះអាងថាកូនស្រី​របស់ខ្លួន​កញ្ញា​ឡាវីញ មិនមែនជាមនុស្សស្រីស្រលាញ់ស្រី​នោះ​ឡើយ​​គឺ​នាង​ជាស្រីពេញលក្ខណៈហើយ​ក៍​មាន​សង្សារ​ហើយដែរជាបុ រសពេញលក្ខណៈត្រឹមត្រូវ គ្រាន់​តែរឿង​ដែលធ្វើ​ឲ្យអ្នក​នាងមិន​ពេញចិត្តគឺក្រោយមានរឿងបែបនេះ មកធ្វើឲ្យប៉ៈពាល់ដល់ កិត្តិយសក្រុមគ្រួសារនិងសាមីខ្លួនផ្ទាល់ផងដែរ។

   កែវ កល្យាណ អតីតតារាសម្ដែងល្បីល្បាញកាលពីទសវត្សន៍ទី៨០និង៩០ បានផ្អាក​អាជីពសិល្បៈជាង១០ឆ្នាំមកហើយតែ​ក្នុង​ជំនួបផ្ទាល់កន្លងមកអ្នកនាងប្រាប់​ថាផលិតកម្ម​រស្មីហង្សមាសបានទាក់ទងឲ្យនាងសម្ដែងភាពយន្ដថ្មីជាតួម្ដាយ តែនាងមិន​ទទួ​លព្រោះ​តែ​ខ្លាច​គ្មានពេលវេលាគ្រប់គ្រាន់។យ៉ាងណាអ្នកនាងកល្យាណ ថាចិត្តនៅតែស្រលាញ់សិល្បៈ​ដដែល​ទើបជម្រុញ​ឲ្យ​កូនស្រីឈានចូលប្រឡូកក្នុងអាជីពមួយនេះ តែលទ្ធផលបានធ្វើឲ្យនាង​ខកចិត្តព្រោះក្រោយលេងរឿង”រសជាតិ អ្នកមាន​”មក​ស្រាប់តែមានគេចង់ឲ្យឡាវីញ ធ្វើសកម្ម​ភាពនៅក្រៅឆាកដូចក្នុងរឿងដែរទៅវិញ។អ្នកនាងថា​រឿងនេះមិន​អាចទៅរួចជា​ដាច់​ខាត​ព្រោះកូនស្រីនាងជាស្រីស្រលាញ់បុរសពិត ឲ្យទៅស្រលាញ់ស្រីមែនទែនម៉េច​កើតទៅ?អ្នកនាង​បាន​ឲ្យដឹង​ថាពេលនេះ​ឡាវីញ កំពុងតែថតរឿងបុរាណមួយឲ្យប៉ុស្ដិ៍ហង្សមាស ហើយនាង​កំ​ពុងតែពិចារណា​ថាតើនឹងឲ្យកូនស្រី​បន្ដលេងសិល្បៈ​ទៀត​ឬឲ្យឈប់តែម្ដងក្រោយថតរឿងថ្មីនេះចប់?ប៉ុន្ដែចំពោះសំណើរពីផលិតកម្មផ្សេងៗដែលចង់ឲ្យកូនស្រីនាងលេងរឿងស្រីស្រលាញ់ស្រី​ទៀតនោះអ្នកនាងថាមិនអនុញ្ញាត្តិឲ្យឡាវីញ ថតទៀតជាដាច់ខាតតែម្ដង​ព្រោះខ្លាចមាន​រឿងកាន់តែធំ។

   អ្នកនាងកែវ កល្យាណ ក្រោយចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍នាងបន្សល់​ចំណងដៃ​កូន​២នាក់(ស្រី១)តែនាងមិនដែល​លាត​ត្រដាង​​រឿងស្នេហ៍ថ្មីឡើយ។​យ៉ាងណាអ្នក​នាងក​ល្យា​ណ ដែលពេលនេះកូនប្រុសស្រីពេញវ័យកំលោះ​ក្រមុំអស់​ទៅហើយ​នោះ​នាងរស់​នៅជីវភាព​ធូធារ​បើទោះជាលក់ផ្ទះវីឡារធំស្កឹមស្កៃនៅផ្សារទំនើបអ៊ីន២មែន តែនាងបានទិញផ្ទះវីឡារថ្មី​មួយ​ទៀត​នៅ​ខណ្ឌសែនសុខ និងជិះរថយន្ដទំនើបៗទៀតផង។អ្នកនាងកល្យាណ ថាក្រៅ​ពីបញ្ចប់​ថ្នាក់​បរិញ្ញាបត្រផ្នែកDesign នោះកូន​ស្រី​អ្នកនាងកញ្ញាឡាវីញ ក៍ចេះនិយាយ​ភាសារ​អង់​គ្លេស,ថៃ និងចិន យ៉ាងស្ទាត់ជំនាញផងដែរ៕

                                                               

RELATED ARTICLES