ពេជ្រ សោភា ទៅណាមកណាស្ទើតែគ្រប់ពេលនាងនាងតែងតែមានបុរសសំបុរខ្មៅស្រអែមខ្ពស់ស្រឡះអាយុខ្ទង់ជាង៣០ឆ្នាំតាមជាប់ស្អិតគ្រប់ពេលវេលាទាំងអស់រហូតដល់ក្រៅស្រុកទៀតផងដែលប្រុសនោះជាអ្នកតាមការពារនាងប្រៀបដូចជាអង្គរក្ស បើទោះជាលោកគ្មានកាំភ្លើងខ្លីឬIDសម្ញែងក្ដី។មានពេលខ្លះប្រុសនោះថែមទាំងបង្ហាញស្និតស្នាលជាមួយសោភា ដូចគូស្នេហ៍ទៀតផងដូចជាចាប់អោបនាងមិនចង់ព្រលែងឬតែងខ្លួនជាឈុតកូនកំលោះក្រមុំកូរ៉េកៀកកើយគ្នាទៀតផង។តែសោភា ធ្លាប់និយាយយ៉ាងខ្លីថាប្រុសនោះជាក្មួយរបស់នាងទៅវិញ។
![](https://norkorthom.com/wp-content/uploads/2021/10/sophea-766x1024.jpg)
![](https://norkorthom.com/wp-content/uploads/2021/10/sophea1-768x1024.jpg)
ពេជ្រ សោភា ជាតារាម្នាក់នៅឆ្នាំ២០២១នេះដែលនាងជិះរថយន្ដថ្លៃៗមិនចាញ់តារានៅប្រទេសជិតខាងនោះទេដូចជាឡានម៉ាកPorsche ,Audi ,Mercedes ,Bmw និងRange Rover ជាដើមដែលភាគច្រើននាងជាអ្នកកាន់ចង្កូតឡានដោយផ្ទាល់និងពេលខ្លះបុរសជាអង្គរក្សរបស់នាងជាអ្នកបើកជូននាងទៅធ្វើការងារសិល្បៈ។
![](https://norkorthom.com/wp-content/uploads/2021/10/sophea2-1024x868.jpg)
![](https://norkorthom.com/wp-content/uploads/2021/10/sophea3.jpg)
នៅរដូវភ្ជុំនេះសោភា ក៍មិនហ៊ានព្រលែងបទចម្រៀងនៅក្នុងដៃចេញច្រើនដែរព្រោះខ្លាចខុសពេលវេលាតែគេចាប់អារម្មណ៍ឃើញថានាងបានគ្រងឈុតប្រពៃណីនិងកាន់ចាប៉ីដងវែងក្នុងបទ”ទ្វាបេះដូង”ដើម្បីចូលរួមអភិរក្សឧបករណ៍សិល្បៈបុរាណទើបធ្វើឲ្យមានទស្សនិកជនសរសើរចំពោះតារាហង្សមាសរូបនេះ។
![](https://norkorthom.com/wp-content/uploads/2021/10/sophea4.jpg)
![](https://norkorthom.com/wp-content/uploads/2021/10/sophea5-766x1024.jpg)
ប៉ុន្ដែគេកត់សម្គាល់ថារយៈពេលជិត៤ឆ្នាំមកនេះសោភា ក្រោយចែកផ្លូវគ្នាជាមួយងួន ចាន់ដេវីត នោះនាងមិនទាន់រកឃើញដៃគូថ្មីណាដែលសាកសមជាមួយនាងបំផុតវិញនោះទេបន្ទាប់ពីនាងបានសាកល្បងចាប់ដៃគូច្រៀងជាមួយលោកStep,ហ្សូណូ និងលោកគ្រូភ្លេងមាស សុគន្ធ ហៅគ្រួអ៊ួយមក។
![](https://norkorthom.com/wp-content/uploads/2021/10/sophea6.jpg)
![](https://norkorthom.com/wp-content/uploads/2021/10/sophea7.jpg)
អ្វីដែលគូរឲ្យស្ដាយដោយសារតែកូវីដអុកឡុកទើបសោភា បង្ខំចិត្តលុបចោលគម្រោងរៀបការជាមួយប្រុសក្មេងឆឹម សក្កដា នៅឆ្នាំ២០២១នេះតែបុរសរូបសង្ហារនោះស្នើរសុំនាងក្រាបផ្ទឹមនៅឆ្នាំ២០២២ខាងមុខចិញ ប៉ុន្ដែគូរឲ្យស្ដាយសោភា ថាកូវីដនេះមិនដឹងកាលណាចប់នោះទេ ហេតុនេះហើយនាងលែងសន្យាទៀតហើយព្រោះខ្លាចខកចិត្តម្ដងទៀត។
![](https://norkorthom.com/wp-content/uploads/2021/10/sophea8-1024x768.jpg)
![](https://norkorthom.com/wp-content/uploads/2021/10/sophea9.jpg)
ពេជ្រ សោភា ជាតារាមេម៉ាយដែលគ្មានទុក្ខព្រោះក្រោយលែងប្ដីអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី កាលពីឆ្នាំ២០១៦ នោះនាងថាជីវិតនាងពោពេញទៅដោយសិទ្ធិសេរីភាពនិងគ្មានប្រុសណារំខានឡើយ។យ៉ាងណាចំណងស្នេហាថ្មីរវាងសោភា-សក្កដា នៅតែមានគេសង្ស័យថាអ្នកទាំង២សាងស្នេហ៍”ក្លែងក្លាយ”បើទោះជាសោភា ប្រកែកជាញឹកញាប់ក្ដី៕
![](https://norkorthom.com/wp-content/uploads/2021/10/sophea11.jpg)
![](https://norkorthom.com/wp-content/uploads/2021/10/sophea12-682x1024.jpg)
![](https://norkorthom.com/wp-content/uploads/2021/10/sophea10-1024x684.jpg)