Friday, September 20, 2024
Homeតារាខ្មែរប៉ាច គីមមួយ៖ លែងព្រួយប្រុសក្មេងក្បត់ចិត្ត

ប៉ាច គីមមួយ៖ លែងព្រួយប្រុសក្មេងក្បត់ចិត្ត

 ភ្នំពេញ៖“ក្រោយភ្លៀង មេឃស្រឡះ”ហើយនៅទីបំផុតចំណងស្នេហាអ្នកមេម៉ាយរូបស្អាតប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ បានវិលមករកភាពប្រកតីឡើងវិញហើយ បន្ទាប់​ពី​ជួប​ភាព​រកាំរកូសធ្វើឲ្យល្អកកក​អស់មួយរយៈខ្លីដោយសារតែគីមមួយ ប្រចណ្ឌ​និងហួងហែងសង្សារ​ខ្លាំ​ង​ពេក។កាលពីពេលថ្មីៗនេះគីមមួយ-រតនៈ បានដឹកដៃគ្នាទៅថតរូបរបៀបPre-Wedding ដើ​ម្បីរឹតចំណងស្នេហា​ឲ្យ​កាន់តែរឹងមាំហើយអ្នកទាំង២ពិតជាសាកសមគ្នា​ខ្លាំងណាស់ព្រោះ​ស្រីស្រស់ប៉ៈប្រុសរូបសង្ហារ។ទោះ​ជាយ៉ាងណាការកំណត់ពេលវេលានៃមង្គលការគឺនៅតែគីមមួយ លាក់ជិត​ឈឹងដដែល​ខ​ណៈ​​​ដែលពេលនេះនាងបានផ្ដល់​ទំ​នុកចិត្តដល់សង្សារក្មេង​និងគ្មានការបារម្ភ​ភ័យខ្លាច​រឿង​ប្រុ​សស្អាតក្បត់ចិត្តលួចមានស្រីនៅក្រោយខ្នងឡើយ។

  ប៉ាច គីមមួយ មិនលើកទូរស័ព្ទឡើយកាលពីថ្ងៃទី១៣ខែតុលា​ទើបមិនអាចសុំ​ការ​បំភ្លឺ​បានទេថាតើក្រោយថតរូបសម្រាប់​តាំង​រោងការនេះហើយនាងនឹងដឹកដៃប្រុសក្មេងចូលរោងការនៅពេលណា។ទោះជាយ៉ាងណាក្នុងជំនួបផ្ទាល់កន្លងមកនាងគីមមួយ ថានាងមិនទាន់​គិត​គូរឿងរៀបការឆាប់ៗទេ។ចំណែកលោកសយ រតនៈ វិញតែងតែថាទុកឲ្យទស្ស​និកជន​តាម​ដាន​​​មើលទៅ​មុខ​ទៀតចុះលោកមិនចង់និយាយរឿងរៀបការទុកជាមុនឡើយ។

  ប៉ាច គីមមួយ លេចធ្លោគូសមអំឡុងពេលដែលនាងបានសម្ដែងMVជាមួយ​អតីតតារា​ហង្ស​មាស​លោកព្រាប សុវត្ថិ ដូចជា​បទ”មាន់ស្រែ បន្លែស្រស់”និងបទ”កាឌឹបៗដាក់”ជាដើម តែពេលលោកស្នាយ ចាកចេញពីហង្សមាសទៅផ្ញើរខ្លួននៅGalaxyធ្វើឲ្យគីមមួយ ហាក់នៅ​ទ្រឹងបើទោះជានាងស្ថិតក្នុងចំណោមតារាដែលមាន​សម្រស់ស្អាតម្នាក់មានរូបសម្រស់​លេចធ្លោនៅ​ផលិត​កម្មធំនេះក្ដី។ចំពោះការសម្រេចចិត្តប្រគល់បេះដូងទៅឲ្យប្រុសក្មេងរតនៈ ព្យា​បាលរបួស​ពេ​ល​នេះនាង​គីមមួយ ហាក់​មិនខ្លាចដើរជាន់ដានចាស់នោះទេក្រោយពីនាង​បាន​ចែកផ្លូវគ្នា​ជា​មួយអតីត​ប្ដីជាតារាចម្រៀងម្នាក់ដែរ។គីមមួយ ធ្លាប់សារ​ភាព​ថាបេះដូង​នាង​ស្រ​លាញ់តែប្រុសក្មេងទេ បើប្រុសចាស់វ័យចាប់ពី៤០​ឆ្នាំឡើង​នាងសូមឆ្លើយថា”No”ហើយចា៎។

  តាមព័តមានថាមុនដឹកដៃគ្នាចូលរោងការនេះប៉ាច គីមមួយ-សយ រតនៈ បានទិញផ្ទះ​១ល្វែងបង់រំលស់រួមគ្នានៅក្បែរ​ស្ពានដែក​ចំការ​ដូង ខណ្ឌមានជ័យ ក្រុងភ្នំពេញ។តែគីមមួយ និយាយបែបលាក់លៀមថាផ្ទះនោះនាង​បង់រំលស់ម្នាក់ឯងដោយប្រើរយៈ​ពេ​លជាង១០ឆ្នាំទើបរួចគ្មាន​ចំណែករតនៈ ឡើយ៕

RELATED ARTICLES