ភ្នំពេញ៖សុខ ស្រីនាង បានប្រារពខួបកំណើតគម្រប់អាយុ៣៤ឆ្នាំកាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២១ តែមិនបានធ្វើពិធីធំនោះទេព្រោះតែកូវីដមិនទាន់ស្ងាត់ ខណៈដែលលោកណុប បាយ៉ារិទ្ធ ឯណ្ណោះវិញទោះជាឆ្នាំនេះលោកមិនបានយកកាដូឬបាច់ផ្កាទៅជូនស្រីនាងដោយផ្ទាល់ដៃមែន តែលោកក៍មិនភ្លេចផ្ញើរសារជូនពរអ្នកមេម៉ាយរូបស្អាតនេះពីចម្ងាយដែរ។លោកប៉ារិទ្ធ ចេញសារពិសេសថ្ងៃខួបស្រីនាង ថា”រីករាយថ្ងៃខួបកំណើតអូនសុខ ស្រីនាង,ជូនពរឲ្យមានសុខភាពល្អ មានសេចក្ដីសុខ មានសំណាងល្អ សម្រេចបំណងប្រាថ្នា មានកេរ្ដិ៍ឈ្មោះល្បីល្បាញ មានគាំទ្រឲ្យកាន់តែច្រើនៗជាពិសេសមានសម្រស់ស្រស់ស្អាតជារៀងរហូត”។សុខ ស្រីនាង រីករាយខ្លាំងណាស់ចំពោះការយកចិត្តទុកដាក់និងសារសំខាន់របស់លោកបាយ៉ារិទ្ធ ជូនពរនាងនេះ ហើយនាងអរគុណចំពោះពាក្យពេជន៍ជូនពរនាងក្នុងថ្ងៃខួបកំណើតនាងឆ្នាំនេះ។
សុខ ស្រីនាង ក៍ទទួលបានសារពីមិត្តអ្នកសិល្បៈមួយចំនួនទៀតក្រៅពីលោកណុប បាយ៉ារិទ្ធ ផងដែរ ស្របពេលដែលក្រុមFanរបស់នាងសរសើរស្រីនាង ថាទោះជាពេលនេះនាងមានអាយុ៣៤ឆ្នាំក្ដី តែរូបសម្រស់វិញគឺនៅតែស្អាតខ្ញង់មិនចាញ់ក្រមុំនោះទេ។ក្រៅពីទទួលបានសារជូនពរឲ្យនាងកាន់តែស្អាតនិងល្បីថែមទៀតនោះFan មួយចំនួនក៍ចង់ឃើញស្រីនាងឆាប់រកបានគូស្នេហ៍ថ្មីស្អំរបួសបេះដូងផងដែរ។
សុខ ស្រីនាង បានទុក្ខជីវិតជាស្រី្ដមេម៉ាយរយៈពេលជាង១០ឆ្នាំមកហើយក្រោយពីនាងបានលែងលះជាមួយអតីតប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ហើយតាំងពីពេលនោះមកនាងព្យាយាមលាក់មុខគូស្នេហ៍ថ្មីមិនឲ្យអ្នកណាស្គាល់ឡើយ។តែនៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១ដែលជាថ្ងៃបុណ្យទិវារនៃក្ដីស្រលាញ់(Valentine’s Day )នោះស្រីនាង ត្រូវបានលោកណុប បាយ៉ារិទ្ធ យកផ្កា១បាច់ទៅឲ្យនាងលើដំបូលអគារខ្ពស់មួយដែលសកម្មភាពរបស់អ្នកទាំង២ដូចគូសង្សារផ្សេងៗទៀតដែរ។ប៉ុន្ដែក្រោយពីលោកបាយ៉ារិទ្ធ ធ្លាក់ខ្លួនកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១នោះស្រីនាង ក៍ចាប់ផ្ដើមរយាលពីគ្នាទើបធ្វើឲ្យគេសង្ស័យថាទំនាក់ទំនងរបស់ពួកគេមិនអាចទៅមុខរួចនោះទេរហូតមានការលេចឭថាស្រីនាង និងលោកបាយ៉ារិទ្ធ លែងសូវត្រូវគ្នាទៀតផង។ទើបតែនៅថ្ងៃខួបស្រីនាង ឆ្នាំនេះទេដែលលោកបាយ៉ារិទ្ធ ចេញសារហៅស្រីនាង ថាជា”អូនៗ”ពេញមាត់នោះអាចបញ្ជាក់ឲ្យគេដឹងថាតាមពិតពួកគេនៅតែមានទំនាក់ទំនងល្អនិងគ្នាដូចដើម។
គូរបញ្ជាក់ថាសុខ ស្រីនាង ចាប់ផ្ដើមស្និតស្នាលជាមួយលោកណុប បាយ៉ារិទ្ធ ក្រោយពីអ្នកទាំង២បានសម្ដែងភាពយន្ដរួមគ្នារឿង”រាជនីយភូមិគ្រឹះ”និងរឿង”ខ្ញុំមានញាណលើស” ដែលពេលខ្លះសកម្មភាពរបស់ពួកគេនៅក្រៅឆាកល្អូកល្អិនគ្នាជាងក្នុងកុនទៅទៀត។ទោះជាយ៉ាងណាទំនាក់ទំនងរបស់ស្រីនាង និងលោកបាយ៉ារិទ្ធ នោះក៍ត្រូវបានមនុស្សមួយចំនួនសង្ស័យថាអ្នកទាំង២សាងស្នេហ៍”ក្លែងក្លាយ”ផងដែរ។ការលើកឡើងបែបនេះដោយសារតែមានការសម្អាងថាអតីតប្ដីស្រីនាង គឺលោកស៊ី សុវត្ថិ ធ្លាប់និយាយថាអ្នកដែលអាចធ្វើប្ដីស្រីនាងបានទាល់តែមានរបស់២យ៉ាងទៅជាមួយខ្លួននោះគឺទី១៖អំណាច និងទី២៖លុយ ។ចំណុចមួយផ្សេងទៀតដែលស្រីនាង និងលោកបាយ៉ារិទ្ធ មិនអាចក្លាយទៅជាគូស្នេហ៍និងគ្នាបាននោះគឺដោយសារតែកន្លងមកធ្លាប់មានគេចោទប្រកាន់ថាលោកបាយ៉ារិទ្ធ មិនស្រលាញ់ស្រីជាមេម៉ាយៗនោះទេ…(ហាស ហា)។
ក្រៅពីសុខ ស្រីនាង តារាដែលធ្លាក់ខ្លួនមេម៉ាយតែសម្រស់នៅតែលេចធ្លោរមានដូចជាអ្នកនាងពេជ្រ សោភា ,សុខ សោម៉ាវត្តី និងប៉ាច គីមមួយ ជាដើម។គេចាំមើលថាតើអ្នកមេម៉ាយមានមន្ដស្នេហ៍ខាងលើនេះម្នាក់ណាទៅដែលរៀបការប្ដីថ្មីមុនគេ?