Friday, September 20, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ៖គេចរួចអន្ទាក់ស្នេហ៍មន្រ្ដីធំ

រ៉េត ស៊ូហ្សាណា ៖គេចរួចអន្ទាក់ស្នេហ៍មន្រ្ដីធំ

  ភ្នំពេញ៖រ៉េត ស៊ូហ្សាណា ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗ និងឧកញ៉ា​ទាំងឡាយព្រោះតែនៅ​ហង្ស​មាសនាងជាតារាដែលមានរូបសម្រស់គូរឲ្យក្នក់ក្នាញ់ជាងគេនិងតែងតែមានឱកាសឆក់បានស្ពតពាណិជ្ជកម្មធំៗទៀតផងទើបធ្វើឲ្យតារាធ្មេញចំពើសកាន់តែមានភាពលេចធ្លោ។ទោះជាយ៉ាងណារយៈពេលជាង៣ឆ្នាំនេះស៊ូហ្សាណា ត្រូវឪពុកម្ដាយបិតជិត​ឈឹង​គឺ​មិ​ន​​​ឲ្យមានរឿងអាស្រូវកេរ្ដិ៍ជាមួយមន្រ្ដីធំណាមកប៉ៈនាងឡើយ ខណៈមន្រ្ដីធំៗ​ដែលព្យា​យាមរាយ​អន្ទាក់ស្នេហ៍​តាមរយៈ​ការដាក់​នុយធំស្ទួចបេះដូងនាងហ៊ានទាំងឲ្យផ្ទះវីឡា លុយ និង​ឡាន នោះបានត្រឹមតែខកចិត្តព្រោះនាងហ្សាណា មិនត្រឹមតែ​អត់​ជ្រួល​ជ្រើមសម្ភារៈទាំង​នោះ​ទេ ប៉ុន្ដែនាងថែមទាំងព្យាយាមគេចឲ្យផុតពីទ្រុងស្នេហ៍ទាល់តែបាន។ការមិន​កាន់ទូរ​ស័ព្ទ និង​មានឪពុកម្ដាយតាមការពារជាប្រចាំទី​បំផុតប្រុសៗដែលចង់​លេងស្នេហ៍លោតឆ័ត្រ​ជាមួយ​នាងបានត្រឹមទ័លច្រក ហើយ​ប​ង្ខំចិត្តដកថយទៅវិញម្ដងម្នាក់ៗព្រោះថាហ្សាណា ខ្លាចបំផុត​រឿងអាស្រូវស្នេហា។

  គូរបញ្ជាក់ថាទោះជារ៉េត ស៊ូហ្សាណា បានបរាជ័យក្នុងការលើកពានThe Voice Cambo​dia​ រដូវកាលទី២មែន តែនាងជាតារា​ស្រីតែម្នាក់ប៉ុណ្ណោះដែលមាន​ភាពលេចធ្លោនៅហង្ស​មា​ស​​ជាង​គេនៅរដូវកូវីដនេះធ្វើឲ្យម្ចាស់ពានទាំងឡាយមានដូចជាឈិន ម៉ានិច្ច,ថែល ថៃ ,គ្រី ថៃពៅ និងចាន់ សុបញ្ញា ជាដើមមិនអាចយកឈ្នះស្រីស្រស់មានត្រេ​មុខដូចកូនកាត់ជប៉ុននេះ​បាន​ឡើយ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់បានលើកឡើងថាស៊ូហ្សាណា លេច​ធ្លោតែការច្រៀងបទជាភាសារបរទេស និងរូបសម្រស់ទេ តែបើច្រៀងបទខ្មែរនៅ​មាន​កម្រិត​មិន​អាច​ទៅជំនួសឱក សុគន្ធកញ្ញា បានឡើយគឺនៅត្រូវការ​ពេលវេលា​ច្រើន​ថែមទៀត។

   ទោះជារ៉េត ស៊ូហ្សាណា មិនទាន់ប៉ៈរឿងស្នេហាជាមួយមន្រ្ដីធំណាមែន តែកន្លងមក​នាង​​ធ្លាប់បង្ហាញសញ្ញាមាន​ម្ចាស់​ចិត្ត​ហើយ​ដោយកាន់ដៃប្រុសម្នាក់ តែលាក់​មុខប្រុសនោះ​ហើយ​ស្រាប់តែកាលពីដើមខែមករាឆ្នាំ២០២១ ហ្សាណា បាន​ទិញ​ផ្ទះ​២ល្វែងជាប់គ្នា​ដែលមាន​តម្លៃមិនក្រោម២០ម៉ឺនដុល្លារ ខណៈដែលរំលង​បានតែ​៤ខែ​ប៉ុណ្ណោះ​ពោលគឺនៅចុងខែឧសភា នាង​ក៍ទិញរថយន្ដទំនើបម៉ាកJeep Rubicon ដែល​មានតម្លៃ៨៧០០០ដុល្លារទៀត ទើបធ្វើឲ្យគេ​ស្ញប់ស្ញែងថានាងហ្សាណា​ នៅក្មេង​សោះតែនាង មានទ្រព្យជិតកន្លះលានដុល្លារទៅ​ហើយ។​អ្នក​ខ្លះសង្ស័យថាហ្សាណា ចូលលុយជាមួយគូស្នេហ៍គ្នាទិញផ្ទះ​និង​រថយន្ដរួមគ្នា តែអ្នកស្និត​ហ្សាណា បែជានិយាយថាតារារូបនេះមានជីវភាពធូធា​តាំងពីមុននាងឈានជើងចូលសិល្បៈ​ម្លេះ​ហើយ​ប្រាក់ចំណូលក្នុងសិល្បៈ១ខែៗក៍នាងរកបានច្រើនដែរព្រោះទោះពេលនេះហ្សាណា ក៍ដូចជា​តារាផ្សេងៗ​ទៀត​ត្រូវបាត់​បង់​Con​certsធំៗគ្រប់ខេត្តក្រុងជាង២ឆ្នាំក្ដី តែនាងនៅ​តែ​មាន​​ប្រាក់​ចំ​ណូ​ល​ពីការ​ថតស្ពតធំៗជាប្រចាំផងដែរ។

  រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងប្រជែងទីផ្សារផ្នែកយុវវ័យនៅឆ្នាំ​២០២១ក្នុងចំណោម​នា​ង​រ៉ាប៊ី,តន់​ ច័ន្ទសីម៉ា និងយូរី ។មុន​ផ្ទុះ​កូវីដស៊ូហ្សាណា ច្រៀងConcertsធំៗស៊ីថ្លៃ១កម្មវិធីជិត​២ពាន់ដុល្លារ។ហ្សាណា ដែលធ្លាប់ត្រូវគេរិះគន់​ថានាងច្រៀង​មិន​កើត​នោះបាន​ស្រាលខ្លួន​ទៅ​វិញ​ក្រោយនាងចេញបទ”សង្ស័យ”ដែលបច្ចេកទេសច្រៀងស្រដៀងនិងពេជ្រ សោភា ។​ចំពោះពេជ្រ សោភា វិញធ្លាប់និយាយថាស៊ូហ្សាណា នឹងក្លាយទៅជាតារាល្បីខ្លាំង​នៅ​ហង្ស​មាសនាពេលអនាគត​ព្រមទាំងអាច​ជំនួសតំ​ណែងរូបនាងនិងឱក សុគន្ធកញ្ញា នៅពេល​ពួកនាងចាស់​ៗទៅទៀតផង។

  មហាជនរងចាំមើលថាតើការព្យាករណ៍របស់ពេជ្រ សោភា ថាហ្សាណា នឹងអាចធ្វើព្យុះ​ភ្លៀង​នៅហង្សមាសនៅពេលខាង​មុខនេះនឹងក្លាយទៅជាការពិតឬយ៉ាងណា?

                                                                                                     

RELATED ARTICLES